" អរុណសួស្ដីប៉ាម៉ាក់~ " ថេយ៉ុង ចុះមកថើបថ្ពាល់អ្នកជាប៉ាមួយខ្សឺតរួចហួសទៅថើបម៉ាក់ម្ដង
" ចា៎អរុណសួស្តីកូន " លោកស្រីអាន់យ៉ា
" ចុះក្មួយជុង លែងអីឬនៅ? " លោកហ្វៀលរ៉ូ
" ប្អូនគេលែងអីហើយប៉ា បន្តិចទៀតចុះមក ហើយ " ថេយ៉ុង
" អូនរៀបចំគ្រប់យ៉ាងរួចអស់ឬនៅ? " លោកហ្វៀលរ៉ូ ងាកទៅសួរប្រពន្ធក្បែរ
" សម្លៀកបំពាក់បងអូនរៀបចំអស់ហើយ បងទៅម៉ោងប៉ុន្មានចាំអូនទៅជួនដំណើរបង? " លោកស្រីអាន់យ៉ា
" ម៉ោង៨បងត្រូវឡើងយន្តហោះហើយ " លោកហ្វៀលរ៉ូ
" ប៉ាទៅណា? " ថេយ៉ុង មិនដឹងរឿងក៏សួរពួកគាត់
" ប៉ាត្រូវទៅប្រទេសAអាទិត្យ " លោកហ្វៀលរ៉ូ
" អញ្ចឹងប៉ាកុំភ្លេចទិញអីផ្ញើរកូនផងណាប៉ា~~ " ថេយ៉ុង
" របស់ពេញបន្ទប់ចង់បានអីទៀត? " អ្នកជាប៉ា លើកចិញ្ចើមសួរហួសចិត្ត អោយតែគាត់ទៅក្រៅប្រទេសដឹងតែមានអីផ្ញើរហើយ
" កូនចង់ទិញកាដូថ្ងៃកំណើតជុងហ្គុក មិនដឹងថាគេចង់បានអី " ថេយ៉ុង នឹកឃើញមិនដល់មួយទៀតទេដល់ថ្ងៃកំណើតជុងហ្គុកហើយ គិតថាប្រទេសA មានឥវ៉ាន់ទំនើបច្រើន
" ប៉ាចាំថាគេចូលចិត្តតុក្កតាគ្រឿងយន្តណាស់ ថ្មីៗនេះលឺមានយន្តហោះយន្តមួយទើបតែដាក់លក់ចាំប៉ាទិញអោយ " លោកហ្វៀលរ៉ូ គាត់និយាយបែបនេះព្រោះពីក្មេងជុងហ្គុកចូលចិត្តលែងតុក្កតាគ្រឿនយន្តខ្លាំង
" ល្អណាស់ប៉ា ស្រលាញ់ប៉ាជាងគេ " ថេយ៉ុង លោទៅថើបអ្នកជាប៉ាបានមួយខ្សឺតទៀត...
#Skip ( ប្រលានយន្តហោះ )
លោកហ្វៀលរ៉ូចេញពីក្នុងឡានមានប្រពន្ធនឹងអ្នកការពារមកជាមួយពីរនាក់ដើម្បីការពារ គាត់មិនទាន់ទៅភ្លាមទេនៅចាំកូនប្រុសច្បងមកសិន
" ប៉ាកូនមកហើយ " អាត់ស៊ុន ចូលមករកលោកប៉ា ព្រោះត្រូវទៅជាមួយគាត់លើកនេះ
" គ្រប់យ៉ាងរៀបចំអស់ឬនៅ " លោកហ្វៀលរ៉ូ សួរទៅកាន់កូន
" បាទប៉ា គ្រប់យ៉ាងរៀបរយអស់ហើយ " អាត់ស៊ុន
" អ្ហឹម~ " លោកហ្វៀលរ៉ូ គ្រហឹមតិចៗមុននឹងនិយាយទៅប្រពន្ធ
" បងទៅសិនហើយ មើលកូនៗផង " លោកហ្វៀលរ៉ូ
" ចា៎អូនដឹងហើយ " លោកស្រីអាន់យ៉ា
" អញ្ចឹងតោះ " លោកហ្វៀលរ៉ូ និយាយរួចគាត់ក៏ចូលក្នុងបាត់
" ជម្រាបលាម៉ាក់ " អាត់ស៊ុន អោបម្ដាយរួចក៏ទៅតាមក្រោយជាមួយប៉ា។ លោកស្រីអាន់យ៉ាឈរមួយសន្ទុះទើបចូលទៅក្នុងឡានបើកទៅភូមិគ្រឹះវិញ...។
# Skip
នៅក្នុងរោងចក្រវិទ្យាសាស្ត្រមួយកន្លែងដែលនៅឆ្ងាយពីទីប្រជុំជន មានអ្នកយាមជុំវិញការពារមិនអោយអ្នកខាងក្រៅចូលទៅក្នុង ព្រោះជាកន្លែងហាមឃាត់។ ខាងក្នុងមានមនុស្សមិនក្រោយ២០០នាក់ទេ សុទ្ធតែជាអ្នកជំនាញ មានកេរ្តិ៍ឈ្មោះល្បី..។ ងាកមកមើលបន្ទប់សម្ងាត់មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះនៅខាងក្នុង មានទាំងអ្នកស្រាវជ្រាវ នឹងអ្នកមានអំណាច
" គម្រោងដល់ណាហើយ? " ដាយរ៌ម៊ុនហ្សូ សួរអ្នកធ្វើការអោយខ្លួន ដែលអង្គុយបែរខ្នងដាក់គាត់នោះ
" ខ្ញុំប្រាប់ឯងហើយថាគម្រោងនេះមិនអាចដំណើរការទេ! " លឺបានតែសម្លេង មុខក៏បាំជិតដោយសក់គ្របមុខមើលមិនច្បាស់
" យើងមិនជឿ ឯងកុហក!! យើងទុកឱកាសអោយឯងម្ដងទៀត ឆាប់ធ្វើយ៉ាងណាអោយលឿនបំផុត!!! " ដាយរ៌ម៊ុនហ្សូ ទាញអ្នកខាងនោះបង្វែរចាប់សង្កត់ស្មារខ្លាំងៗ
" សម្លាប់យើងទៅ យើងគ្មានប្រយោជន៍អោយឯងទុកយើងឲ្យនៅរស់ទេ ដាយរ៌ម៊ុនហ្សូ ធ័ររៀល៌ ឯងគួរសម្លាប់យើងយូរហើយ "
" ជុកៗ~~ កុំភ្លេចឯងនៅមានប្រយោជន៍ច្រើនណាស់សម្រាប់យើង ឯងមិនគួរឆាប់ងាប់ទេ " ដាយរ៌ម៊ុនហ្សូ និយាយមួយៗច្បាស់ៗទៅកាន់អ្នកទល់មុខ ចង់អោយគេដឹងថាបើខ្លួនមិនអនុញ្ញាតគេគ្មានសិទ្ធិស្លាប់ដាច់ខាត
" ឯងសប្បាយណាស់ឬដែលឃើញយើងវេទនា? "
" កុំបន្ទោសយើង វាមកពីឯងដែលដណ្ដើមគ្រប់យ៉ាងពីយើងទៅ ឯងត្រូវនៅក្រោមការគ្រប់គ្រប់របស់យើងអស់មួយជីវិត " ដាយរ៌ម៊ុនហ្សូ
" យើងនៅតែប្រាប់ថាគម្រោងដែលឯងចង់ធ្វើ វាមិនអាចទៅរួចទេ "
" វាអាច ព្រោះយើងមានឯងមិត្តសម្លាញ់ ជួយយើងម្ដងនេះយើងនឹងអោយឯងបានឃើញកូនឯង តើឯងមិនចង់ឃើញកូនរបស់ឯងទេឬ? " ដាយរ៌ម៊ុនហ្សូ
សូមរងចាំភាគបន្ត.......
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
ភាគទី១៧: ចាំខ្ញុំទទួលខុសត្រូវ
Start from the beginning
