#សួនកំសាន្ត
នៅទីនេះមានមនុស្សមកច្រើនព្រោះសម្បូរសត្វកម្រនឹងមានសត្វខ្លះកំពុងអភិរក្ស ។ មានកន្លែងញាំអី កន្លែងដើរលេងច្រើនដើរមួយថ្ងៃក៏មិនសព្វផង។ ថេយ៉ុងជាមួយជុងហ្គុកដើរមើលនេះមើលនោះ ថេយ៉ុងទម្លាប់ហើយចំណែកជុងហ្គុកមិនសូវបានមកកន្លែងបែបនេះទេក៏រាងប្លែកភ្នែក
" ឃ្លាននៅ? " ថេយ៉ុង
" ឃ្លានតើ " ជុងហ្គុក
" នៅខាងមុខមានលក់អី ចង់ញាំការ៉េមអត់ " ថេយ៉ុង
" ok " ពួកគេក៏បណ្ដើរគ្នាទៅទិញការ៉េមមកញាំ ដើរផងញាំផង
" កាន់ដៃផងប្រយ័ត្នវង្វេងគ្នា យើងអត់ដើររកទេ " ថេយ៉ុង
" បាទ " លឺដូច្នេះក៏ស្រវាចាប់ដៃថេយ៉ុងមកកាន់ជាប់ ថេយ៉ុងបំភ័យក្មេងរួចក៏អស់សំណើច ធ្វើបាបក្មេងដូចសប្បាយដល់ហើយ
" បងប្រុសខ្ញុំចង់សុំមួយ " ជុងហ្គុក បញ្ឈប់ដំណើរងាកមកសួរថេយ៉ុង
" ហាស៎? សុំអី? " ថេយ៉ុង អោនមើលមុខក្មេង មកសុំអីកណ្ដាលសាធារណៈនឹង
" ដៃនេះទុកកាន់តែដៃខ្ញុំម្នាក់បានអត់ " ជុងហ្គុក ស្នើសុំដោយមិនគ្រែងចិត្តអ្នកនៅចំពោះមុខ ព្រោះពេលដែលខ្លួននៅក្បែរថេយ៉ុងខ្លួនមានអារម្មណ៍កក់ក្ដៅទើបសុំអ្វីដែលមិនសមហេតុផលបែបនេះ
" ចុះមិនអោយកាន់របស់អីផ្សេងទេ បើនៅកាន់ដៃឯងបានដៃឯណាកាន់ប៊ិច កាន់កាតាប ហើយយើងហូបបាយយ៉ាងម៉េច " ថេយ៉ុង លួចអស់សំណើច ក្មេងៗសុំអីគួរអោយចង់សើចម្ល៉េះ
" មកពីដៃបងកក់ក្ដៅ " ជុងហ្គុក ធ្វើមុខធ្វើមាត់អោនមុខចុះ តើវាអស់សំណើចត្រង់ណា
" ok យល់ព្រម " ថេយ៉ុង
".........." លឺសំឡេងយល់ព្រមរួច ស្នាមញញឹមលើមុខក៏លេចឡើងភ្លែត
" ផ្ទក់ដៃ " ជុងហ្គុក លើកកូនដៃបង្ហាញការសន្យារវាងគេនឹងថេយ៉ុង ត្រូវតែសន្យាខ្លាចថេយ៉ុងកុហក
" សន្យា " ថេយ៉ុង ផ្ទក់ដៃសន្យាអោយគេអស់ចិត្ត រួចក៏បន្តដើរមើលនេះមើលនោះ ប្រហែលម៉ោង៤ពួកគេក៏ត្រឡប់មកភូមិគ្រឹះវិញ ចតឡានទុករួចក៏មានឡានមួយទៀតចូលមកតាមក្រោយ
" បងប្រុស " ថេយ៉ុង ហៅអ្នកជាបងប្រុសពេលចុះពីឡាន
" ទើបមកពីណា? " អាត់ស៊ុន
" គឺមកពីសួនកំសាន្តជាមួយជុងហ្គុក " ថេយ៉ុង
" អូនចូលទៅក្នុងមុនបងទៅ " អាត់ស៊ុន
" OK តោះជុងហ្គុក " និយាយរួចក៏នាំគ្នាចូលទៅ នៅឡើយតែអាត់ស៊ុនដើរទៅបើកទ្វារឡានម្ខាងទៀតអោយអ្នកក្នុងឡានចុះមក
" អូនចេញមកបានហើយ " អាត់ស៊ុន និយាយទៅកាន់អ្នកខាងក្នុង ទើបខៃន៍យ៉ាព្រមចេញពីឡាន
" អូន...... " ខៃន៍យ៉ា ធ្វើខ្លួនមិនទាន់ត្រូវ ដែលភ្លាមៗមកត្រូវជួបប៉ាម៉ាក់របស់គូស្នេហ៍ ទាំងរឿងដោះស្រាយមិនទាន់រួច
" អូនកុំភ័យអី " អាត់ស៊ុន ថើបថ្ងាសរាងតូច អោយគេស្ងប់ចិត្តបានបន្តិច បើមានរឿងមិនស្រួលមែនខ្លួនប្រាកដជាការពាររាងតូចមិនខាន
"............... " ងក់ក្បាល មុននឹងកាន់ដៃគ្នាចូលទៅខាងក្នុង
" មកដល់ហើយឬកូន " លោកស្រីអាន់យ៉ា ងើបមកទទួល តែមិនមែនមកទទួលកូនបង្កើតទេ គាត់បែរជាដើរហួសទៅរកខៃន៍យ៉ា នឹងនាំមកអង្គុយលើសាឡុង ឡើងសមីខ្លួនឆ្ងល់មិនស្ទើរ
" រឿងដារាដួង ចាក់ផ្សាយពេលណានេះម៉ាក់ចង់មើលខ្លាំងណាស់ " លោកស្រីអាន់យ៉ា ក្រោយពីអង្គុយចុះគាត់ក៏សួរព្រោះគាត់បានឃើញឈុតខ្លីខ្លះៗដែលកំពុងល្បី ចាប់តាំងពីដឹងថាកូនប្រុសខ្លួនទាក់ទងជាមួយតារាសម្ដែងល្បីឈ្មោះគាត់ក៏បើកមើលគ្រប់រឿងភាគដែលខៃន៍យ៉ាបានសម្ដែង
" ប្រហែលជានៅចុងសប្ដាហ៍ក្រោយអ្នកមីង " ខៃន៍យ៉ា
" ហៅមីងធ្វើអី? ហៅម៉ាក់ទៅទើបស្និត ថ្ងៃក្រោយកូនក៏គង់នឹងក្លាយជាសមាជិកក្នុងគ្រួសារហ្វៀលរ៉ូដដែរ" លោកស្រីអាន់យ៉ា
" គឺ.....បាទ~អ្នកម៉ាក់ " ខៃន៍យ៉ា ញញឹមអឹមអៀន មុននេះខ្លួនខំតែភ័យ
" តែម៉ាក់ឆ្ងល់រឿងកូនសម្ដែងមួយៗ ចុងក្រោយSad Eaddingបែបនេះ តើមិនអីទេ " លោកស្រីអាន់យ៉ា សួរព្រោះខ្លាចអ្នកគាំទ្រមិនពេញចិត្ត
" ពិបាកប្រាប់ណាស់អ្នកម៉ាក់ " ខៃន៍យ៉ា ឆ្លើយមិនចេញងាកមើលមុខអាត់ស៊ុន នាយមាំធ្វើជាមិនដឹងរឿង ទាំងដើមហេតុគឺនាយនេះឯង បុកលុយអោយអ្នកដឹកនាំកែសាច់រឿងរហូត ហើយមូលហេតុមកពីមិនចង់អោយខ្លួនស្និតស្នាលនឹងតួសម្ដែងនោះ ហើយ មើលតែជាមួយជេកស៍ទៅថាគេប្រតិកម្មយ៉ាងម៉េច
" និយាយអញ្ចឹងពេលណាកូនទៅប្រទេស Aវិញ? " លោកស្រីអាន់យ៉ា
" គឺអាទិត្យក្រោយអ្នកម៉ាក់ " ខៃន៍យ៉ា
" ម៉េចក៏បងមិនដឹង " អាត់ស៊ុន សួររាងតូចមិនបានប្រាប់ខ្លួនអោយដឹងទេ
" អូនរកប្រាប់បងហើយ តែដោយសារមានការងារបន្ទាន់ទើបអូនប្រាប់បងមិនទាន់បាន " ខៃន៍យ៉ា
" កូននៅនិយាយគ្នាទៅ ម៉ាក់ទៅរៀបចំអាហារដាក់តុសិន " លោកស្រីអាន់យ៉ា និយាយរួចក៏ងើបទៅបាត់ ទុកអោយខៃន៍យ៉ាមើលទឹកមុខអាត់ស៊ុន
" បងកុំចឹងមើល~ " ខៃន៍យ៉ា ងើបមកអង្គុយក្បែរនាយមាំ និយាយកុំអោយនាយខឹង
" យ៉ាងណាក៏គួរប្រាប់បងមុន បងនឹងបង្ហើយការងារជួនអូនទៅ " អាត់ស៊ុន
" ព្រោះអូនមិនចង់អោយបងរត់ទៅរត់មក បងក៏ហត់រឿងការងារអូនមិនចង់អោយបងហត់ដោយសារអូនទៀតទេ " ខៃន៍យ៉ា
" បងមិនហត់ ព្រោះអូនជាមនុស្សបងស្រលាញ់ " អាត់ស៊ុន
សូមរងចាំភាគបន្ត.....
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
ភាគទី១០:ដៃនេះទុកកាន់តែដៃខ្ញុំម្នាក់បានអត់
Start from the beginning
