Ep31(គេមិនចង់បាត់បង់នាងនោះទេ)

712 33 17
                                        






ខណៈដែល បូណា ត្រូវបានមនុស្សប្លែកមុខចាប់នាងកណ្ដាលភ្លៀងដែលគ្មានមនុស្ស ក៏ជាពេលដែល សានជីន កំពុងរត់កាត់ភ្លៀងដោយមានអាវភ្លៀងពាក់ពីក្រៅសម្ដៅទៅផ្ទះ បន្ទាប់ដើរលេងជាមួយក្មេងៗដូចគ្នាក្នុងភូមិ ហើយបំបែកផ្លូវគ្នាទៅផ្ទះរាងខ្លួនក្រោយពីមេឃធ្លាក់ភ្លៀងនោះ អាល្អិតនេះបានឃើញមនុស្សប្រុសបីនាក់កំពុងលីនារីម្នាក់កាត់ភ្លៀងទៅកន្លែងកុងទ័រន័រដាក់អីវ៉ាន់របស់កប៉ាល់ដែលយកមកដាក់នៅកំពុងផែ ។

គ្រាន់តែក្រឡេកភ្នែក សានជីន ដឹងបាត់ទៅហើយថាបុរសទាំងនោះជាអ្នកណា ព្រោះពួកគេជាក្រុមជើងកាងនៅទីនេះ តែងតែដើរបន្លាចគេគ្រប់គ្នា រហូតអ្នកនៅក្នុងភូមិនេះស្អប់ពួកគេ ប៉ុន្តែអាល្អិតនេះមិនដឹងថាប្រុសទាំងនោះកំពុងលីអ្នកណាទៅ ព្រោះតែភ្លៀងធ្លាក់ខ្លាំងពេក ហើយនៅឆ្ងាយផងដូចនេះទើប សានជីន ប្រើពេលយូរបន្តិចក្នុងការសម្គាល់ ។

" ដូចបងស្រីស្អាត...ហ្អើយ៎ ជាបងស្រីមែន !! " សានជីន ភ្ញាក់ស្ទើរប៉ះជើងច្រង៉ាង គេទើបតែសម្គាល់ថានោះជា បូណា ទើបអាល្អិតតូចតែមាឌនិងអាយុប្រញាប់រត់ទៅផ្ទះ ជូយ៉ុន លឿនបំផុតតាមដែលអាចធ្វើបាន មុននឹងប្រុសមួយក្រុមនោះក្លាយជាសុបិន្តអាក្រក់របស់ បូណា ។

តុកៗៗ !!

" ជូយ៉ុន បង ជូយ៉ុន ឆាប់បើកទ្វារឲ្យ សានជីន បន្តិច !! " សានជីន គោះទ្វារផងស្រែកហៅផងទាំងត្រហេបត្រហប ក្មេងប្រុសពាក់អាវភ្លៀង ប៉ុន្តែសើមអាវនៅខាងក្នុងព្រោះបែកញើសហត់នឹងការរត់មុននេះ ។

" សានជីន ហេតុអីរត់កាត់ភ្លៀង ? ម៉េចមិនទៅផ្ទះ ? " ជូយ៉ុន បើកទ្វារឃើញសភាពក្មេងអត់អាណិតមិនបាន មិនដឹងជាទៅកើតអ្វីមកទើបហត់យ៉ាងនេះ ។

" មុននេះខ្ញុំឃើញក្រុមបង ជេក្វាង ចាប់បងស្រីស្អាតទៅជាមួយ "

ខណៈដែល បូណា ត្រូវបានមនុស្សប្លែកមុខចាប់នាងកណ្ដាលភ្លៀងដែលគ្មានមនុស្ស ក៏ជាពេលដែល សានជីន កំពុងរត់កាត់ភ្លៀងដោយមានអាវភ្លៀងពាក់ពីក្រៅសម្ដៅទៅផ្ទះ បន្ទាប់ដើរលេងជាមួយក្មេងៗដូចគ្នាក្នុងភូមិ ហើយបំបែកផ្លូវគ្នាទៅផ្ទះរាងខ្លួនក្រោយពីមេឃធ្លាក់ភ្លៀងនោះ អាល្អិតនេះបានឃើញមនុស្សប្រុសបីនាក់កំពុងលីនារីម្នាក់កាត់ភ្លៀងទៅកន្លែងកុងទ័រន័រដាក់អីវ៉ាន់របស់កប៉ាល់ដែលយកមកដាក់នៅកំពុងផែ ។

ជម្រើសចុងក្រោយ/(The Last Person)Where stories live. Discover now