Ep17(cause I'd Die for you)

476 31 4
                                        









ព្រិលធ្លាក់ចុះកាន់តែខ្លាំង អាកាសធាតុក៏កាន់តែត្រជាក់ ជំនួសឲ្យការដើរលេងតាមដងផ្លូវប្រជាជនជ្រើសរើសនៅផ្ទះ ឬជួបជុំនៅកន្លែងផ្ទាល់ខ្លួន ព្រោះអាកាសធាតុមិនអំណោយផល ។

ទទឹងហ្នឹងនោះសម្រាប់ការឆ្លងថ្ងៃកំណើតរបស់ខ្លួន ហ្យុនជុង បាននាំ បូណា សង្សាបណ្ដូលចិត្តរបស់គាត់មកសណ្ឋាគារ The Lotte World Tower ដែលជាអគារខ្ពស់ជាងគេបំផុតនៅក្នុងប្រទេស និងជាអាគារខ្ពស់ជាងគេលំដាប់ទីប្រាំក្នុងពិភពលោក ដែលអាចឲ្យភ្ញៀវទិញសំបុត្រឡើងមកជាន់ខាងលើគេបង្អស់ដែលមានកម្ពស់ ១៨២០ហ្វីត ញ៉ាំអាហារគយគន់មើលទេសភាពទីក្រុងទាំងមូល និងដងទន្លេដែលឆ្ងាយដាច់កន្ទុយភ្នែក ។

អ្នកទាំងពីរបានចំណាយពេលជាមួយគ្នាជាច្រើនម៉ោងនៅទីនេះ ញ៉ាំអាហារពេលយប់ រាំជាមួយភ្លេងតន្តី្រដែលប្រគុំឡើងដោយតន្រ្តីករល្បីៗយ៉ាងប្រណិត ។

ខណៈកំពុងចំណាយពេលដ៏មានក្ដីសុខជាមួយគ្នា ក្រោមពន្លឺភ្លើងទាននៅក្នុងសណ្ឋាគារប្រណិត ស្របគ្នាហ្នឹងនោះដែរមានមនុស្សម្នាក់កំពុងឈររង់ចាំ បូណា ក្រោមអាកាសធាតុត្រជាក់ -៥អង្សារសេ ។

គេឈរក្រោមគ្រាប់ព្រិលរាប់លានគ្រាប់ធ្លាក់មកលើគេ តាំងពីមេឃភ្លឺរហូតមេឃងងឹត ភ្ញៀវដែលមកកម្សាន្តនៅលើភ្នំណាំសាន់បានត្រឡប់ទៅវិញអស់ សល់តែគេម្នាក់ឯងឈរក្រោមអំពូលភ្លើងពណ៌សរដាក់បំភ្លឺផ្លូវ ។ គេឈររងចាំនាងមករហូតឆ្លងចូលថ្ងៃថ្មី ប៉ុន្តែនៅតែមិនឃើញសូម្បីតែស្រមោលមនុស្សដែលបានសន្យាជាមួយគេថានឹងមក ។

ជូយ៉ុន ពណ៌នា

ខ្ញុំបានព្យាយាមទាក់ទងទៅ បូណា ម្ដងហើយម្ដងទៀត ប៉ុន្តែខ្ញុំមិនអាចទទួលបានការឆ្លើយតបពីនាងឡើយ ។ នាងប្រាប់ឲ្យខ្ញុំចាំខ្ញុំក៏ចាំ នាងថានាងនឹងមក ខ្ញុំជឿនាងថានាងនឹងមិនធ្វើឲ្យខ្ញុំខកចិត្តនោះទេ ដូច្នេះហើយបានជាខ្ញុំបន្តរង់ចាំនាងក្រោមអាកាសធាតុដែលស្ទើរតែសម្លាប់ខ្ញុំបានគ្រប់ពេល ។

ហូស៎...

ខ្ញុំប្រលែងដង្ហើមចេញក្រៅព្រោះស្ទើរតែទ្រាំជាមួយការរងារមិនបាន ដៃខាងស្ដាំរបស់ខ្ញុំបានលើកទៅស្ទាបទ្រូងខាងឆ្វេង ព្រោះវាស្ទើរតែឈប់លោតទៅហើយ ។ មុខប្រែជាស្លេក ដៃជើងកម្រើសឹងមិនរួច អណ្ដាតរឹងក្រលាស់មិនបាន វាប្រៀបដូចជាទណ្ឌកម្ម ! ពិបាកទ្រាំខ្លាំងណាស់ ។

ជម្រើសចុងក្រោយ/(The Last Person)Where stories live. Discover now