ក្រុមហ៊ុនផ្គត់ផ្គង់សភារៈអគ្គិសនី
ហ្យុនជុង ក្រោយដោះស្រាយការងារចប់ល្ងាចល្មម គាត់បើកឡានគិតថាត្រឡប់ទៅផ្ទះរបស់គាត់សម្រាក តែបើកកាត់ហាងផ្កាមួយកន្លែងគាត់ស្រាប់តែឈប់ទិញផ្កាកុលាបពណ៌ផ្កាឈូកមួយបាច់ ជំនួសឲ្យការបើកទៅផ្ទះ គាត់សម្រេចចិត្តបើកឡានទៅរកមិត្តស្រីជាទីស្រឡាញ់របស់គាត់វិញ ។
គ្រឺង !
កំពុងរៀបចំអារហារដាក់តុដើម្បីញ៉ាំបាយ ទូរស័ព្ទរបស់ បូណា រោទិ៍នាងទាញយកមកមើលស្នាមញញឹមមិនដឹងមកពីណាបង្ហាញលើផ្ទៃមុខយ៉ាងច្បាស់ ហើយរហ័សចុចទទួល ។
" អាឡូ "
( សួស្ដីកញ្ញា គីម ! កំពុងធ្វើអី អាចទៅញ៉ាំបាយជាមួយខ្ញុំមួយពេលបានទេ ? ខ្ញុំកំពុងចាំកញ្ញានៅខាងក្រោមផ្ទះរបស់កញ្ញា ) បូណា សើចជាមួយការលេងសើចរបស់ ហ្យុនជុង ព្រោះតែគាត់គួរឲ្យស្រឡាញ់ខ្លាំងពេក ដល់ថ្នាក់នាងបដិសេធមិនបាន ។
" មេរបស់ខ្ញុំអញ្ជើញទៅហើយមិនទៅបានយ៉ាងម៉េច ? ចាំអូនមួយភ្លេត " បូណា ដាក់ទូរស័ព្ទចុះឡើងទៅប្ដូរសម្លៀកបំពាក់ ដើម្បីចេញទៅញ៉ាំអាហារពេលល្ងាចជាមួយសង្សា ។
" ??? " ជូយ៉ុន ចេញពីផ្ទះបាយមិនឃើញបងស្រី គេក្រលាស់ភ្នែកមើលគ្រប់កន្លែង ឃើញតែម្ហូបដែលនាងកាន់ចេញយកមកដាក់លើតុមុននេះ បាត់មនុស្សទៅណាក៏មិនដឹង ។
" បងទៅណា បូណា ? " ទីបំផុតគេបានឃើញ បូណា ចុះពីជាន់ខាងលើទាំងញញឹមសប្បាយចិត្ត ហើយតែងខ្លួនយ៉ាងស្រស់ស្អាត ។ មុននេះគេនិងនាងបានសន្យាធ្វើម្ហូបដើម្បីញ៉ាំ ប៉ុន្តែធ្វើរួចនាងបែរជាធ្វើខ្លួនស្រស់ស្អាតចេញក្រៅទៅវិញ ។
" ហ្យុនជុង គាត់បបួលបងទៅខាងក្រៅ ឯងអាចញ៉ាំម្នាក់ឯងបានមែនទេ ? "
" ប៉ុន្តែពួកយើងធ្វើម្ហូបច្រើនណាស់ "
" ញ៉ាំមិនអស់ទុកក្នុងទូរទឹកកកទៅ ពេលនេះបងប្រញាប់ទៅហើយ ជុប៎ ! " នាងដើរទៅថើបថ្ពាល់គេដើម្បីលួងលោមកុំឲ្យគេអន់ចិត្ត តែគេបានមានអារម្មណ៍នោះបាត់ទៅហើយ ស្នាមថើបនាងមិនបានធ្វើឲ្យអារម្មណ៍គេស្ងប់ទេ តែកាន់តែធ្វើឲ្យគេច្របូកច្របល់ ។ គេត្រូវបាននាងទុកចោលម្ដងទៀត បន្ទាប់ពី ហ្យុនជុង ហៅនាងចេញក្រៅ ទាំងដែលនិយាយគ្នារួចហើយថាថ្ងៃនេះញ៉ាំបាយជាមួយគ្នា ប៉ុន្តែនាងមិនរក្សាសម្ដី បំភ្លេចអ្វីដែលបាននិយាយជាមួយគេអស់រលីង ។
YOU ARE READING
ជម្រើសចុងក្រោយ/(The Last Person)
Fantasyតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
