Ep06(អារម្មណ៍អ្វី?)

487 28 4
                                        





ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ជូយ៉ុន ត្រូវបង្ខំចិត្តរៀបចំខ្លួនទៅសាលាទាំងចិត្តមិនចង់ គេចង់នៅម្នាក់ឯងជាងតែដោយសារកាលពីម្សិលមិញគេមិនបានទៅសាលា ទើបថ្ងៃនេះត្រូវតែទៅព្រោះមិនយូរទៀតគេមានប្រឡងគូរគំនូរ ដូច្នេះត្រូវខំរៀនខ្លាចក្រែងប្រឡងមិនជាប់ ព្រោះ បូណា សង្ឃឹមលើគេខ្លាំងណាស់ផ្នែកគំនូរនេះ ។

ចូលទៅដល់ក្នុងជណ្ដើរយន្តទាំងស្ងៀមស្ងាត់ គេចុចប៊ុតុងឲ្យទ្វារជណ្តើរឲ្យបិទ តែមាននរណាម្នាក់រត់មកយ៉ាងលឿនឲ្យទាន់ជណ្តើរយន្តចុះ ។

" !!! " ជូយ៉ុន ងើបមុខទៅមើលទើបឃើញថាជា ហ្យុនជុង អ្នកទាំងពីរមើលមុខគ្នាមួយភ្នែតទើប ហ្យុនជុង គាត់ដើរចូលជណ្ដើរយន្តរួមជាមួយរាងខ្ពស់ ។

" គ្មានអ្វីសួរបងទេ ? " ហ្យុនជុងសួរ
" ... " គ្មានការឆ្លើយតប
" ... "
" ហេតុអី បូណា គាត់មិនចុះមកជាមួយ ? "
" នាងមិនស្រួលខ្លួន ទើបបងឲ្យនាងសម្រាកកន្លះថ្ងៃ "
" ក្លិនទឹកអប់របស់បង...អំឡុងពេលនេះកាត់បន្ថយក្លិនខ្លះទៅ បូណា គាត់ឆាប់ឆេវឆាវពេលមានក្លិនឆួលខ្លាំងរំខានច្រមុះគាត់ ពេលដែលគាត់កំពុងមករដូវបែបនេះ ! ហើយកុំភ្លេចឆុងតែខ្ញីទឹកឃ្មុំឲ្យគាត់ញ៉ាំ និងហាមគាត់កុំឲ្យញ៉ាំសាច់ច្រើនពេក ព្រោះវាលំបាកដល់ការផ្លាស់ប្ដូរឈាម ហើយហាមដាច់ខាតរបស់ត្រជាក់ព្រោះអាចឲ្យគាត់ចុកពោះ អំឡុកពេលនេះបើគាត់រករឿងខ្លាំងកុំខឹងគាត់អី ព្រោះគាត់ក៏គ្មានចេតនាឆេវឆាវអត់ហេតុផលដែរ " ជូយ៉ុន និយាយចប់ដល់ជាន់ក្រោមល្មម គេដើរចេញលែងនិយាយអ្វីបន្ត ។

ហ្យុនជុង តាមមើលប្អូនចេញទៅមិនដាក់ភ្នែក មិនចម្លែកទេដែលគេដឹងពីវិវដ្ដរដូវរបស់ បូណា ព្រោះពួកគេរស់នៅជាមួយគ្នារាប់ឆ្នាំ ជូយ៉ុន ច្បាស់ជាសង្កេតដឹង ប៉ុន្តែគេខឹងតិចតួនដែល ជូយ៉ុន និយាយដូចជាខ្លួនឯងដឹងច្បាស់ពី បូណា មិនក្រែងចិត្តគាត់ដែលជាសង្សាបច្ចុប្បន្ន សង្សាគាត់ គាត់ចេះមើលថែ ចេះបារម្ភយកចិត្តទុកដាក់ហើយ ។

.....

ពេលថ្ងៃក្រោយពេលមានអារម្មណ៍ធូរស្រាលហើយរាងតូចច្រឡឹង បូណា រៀបចំខ្លួនដើម្បីទៅធ្វើការតាមធម្មតា នាងមិនចង់ឈប់ឡើយ ទោះជា ហ្យុនជុង គាត់អនុញ្ញាតឲ្យសង្សាគាត់សម្រាកមួយថ្ងៃពេញក៏ដោយ នាងនៅតែចចេសទាមទារសម្រាកតែកន្លះថ្ងៃ ព្រោះការងារមានច្រើនដែលនៅចាំនាងទៅធ្វើ ។

ជម្រើសចុងក្រោយ/(The Last Person)Where stories live. Discover now