ជូយ៉ុន ចេញពីបន្ទប់ពិគ្រោះជំងឺទៅផុតបានបន្តិចជំនួយការអ្នកគ្រូពេទ្យ អ៊ីន ស្រែកប្រាប់នារីស្រស់ស្អាតម្នាក់ដែលកំពុងអង្គុយលើកៅអីឱនមុខចុចទូរស័ព្ទ ។
" កញ្ញា អ៊ីន អ្នកគ្រូពេទ្យ អ៊ីន ទំនេរហើយអ្នកនាងបានចូលទៅជួបគាត់បាន "
" អរ៎...ចា៎ស " នារីស្រស់ស្អាត អ៊ីន ហេជូ ងើបមុខឆ្លើយតបទាំងញញឹមពព្រាយ ហើយចាប់ទាញកាបូបក្រោកឈរដើរទៅបន្ទប់ការិយាល័យ ជូហ៊ី ។
" !!! " ងើបដើរបានបន្តិច ហេជូ មានអារម្មណ៍ចម្លែកជាមួយមនុស្សដែលដើរកាត់មុខនាងមុននេះទើបបែរក្រោយទៅមើល ប៉ុន្តែបែរជាមិនឃើញអ្នកណាទៅវិញ ។
" គិតច្រើនពេកហើយ " នាងក្រមុំថាឲ្យខ្លួនឯងតិចៗ ទើបបែរមកវិញបន្តដំណើរចូលទៅក្នុងបន្ទប់ពេទ្យ ។
" បងស្រី...!!! " ហេជូ គ្រាន់តែបើកទ្វារភ្លាមរហ័សដើរទៅរក ជូហ៊ី យ៉ាងលឿនដោយលាដៃទៅរកឱបអ្នកគ្រូពេទ្យស្អាត ព្រមទាំងហៅ ជូហ៊ី ថាជាបងស្រី ។
អ្នកទាំងពីរគឺជាបងប្អូននឹងគ្នា ប៉ុន្តែព្រោះ ជូហ៊ី ធ្វើជាពេទ្យចំណែក ហេជូ បន្តដំណែងគ្រប់គ្រងជំនួញពីគ្រួសារទើបមិនសូវជួបគ្នា ព្រោះរាល់លើក ហេជូ តែងតែទៅមើលរីសតនៅជេជូជាច្រើនថ្ងៃច្រើនខែ ។
" ចេញឆ្ងាយបន្តិចទៅថប់ដង្ហើមណាស់ " ជូហ៊ី រុញមុខប្អូនស្រីចេញឆ្ងាយ ព្រោះនាងក្រមុំម្នាក់នេះចូលឲ្យឱបនាងយ៉ាងតឹងហើយមកមុខមកផ្អឹបជាមួយមុខនាងទៀត ។
" កំណាញ់ខ្លួនណាស់ឱបបន្តិចមិនបាន " ហេជូ ធ្វើមុខស្អុយដាក់អ្នកជាបង មុននឹងឈរត្រង់ខ្លួនមើលទៅ ជូហ៊ី ដែលអង្គុយលើកៅអីប្រចាំរបស់នាង ។
" ទំនេរមករកបងគ្មានការងារធ្វើទេ ? " ជូហ៊ី សួរប្អូន
" លើកនេះខ្ញុំមកសេអ៊ូលបានយូរ នៅជេជូគ្មានអ្វីត្រូវបារម្ភទេ ដូច្នេះហើយចង់បបួលបងទៅញ៉ាំបាយជាមួយគ្នា "
" បងរវល់គ្មានពេលទៅជាមួយទេ "
" ទំនេរតែជាមួយអ្នកដទៃ ត្រង់ជាមួយប្អូនជាមួយគ្រួសារខ្លួនឯងរវល់រហូត បើបងឈប់មើលអ្នកជំងឺប្ដូរមកមើលផ្លូវចិត្តខ្ញុំវិញល្អជាង រាល់ថ្ងៃនេះខ្វះភាពកក់ក្ដៅពីបងដល់ហើយ "
YOU ARE READING
ជម្រើសចុងក្រោយ/(The Last Person)
Fantasyតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
