ជូយ៉ុន បានត្រឡប់មកដល់ផ្ទះវិញ គេបើកទ្វារថ្មមៗព្រោះគិតថា បូណា កំពុងគេងដោយសារតែនេះយប់ជ្រៅណាស់ទៅហើយ ប៉ុន្តែពេលបើកទ្វារមកគេបែរជាបានឃើញរាងកាយតូចស្ដើងកំពុងអង្គុយលើសាឡុងចាំគេទៅវិញ ។
" ទើបមកពីណា ? " សំឡេងដូចជាខឹងបន្លឺឡើង រាងខ្ពស់ឈានជើងថ្មមៗទៅជិតសាឡុង ក្នុងចិត្តកំពុងតែភ័យខ្លាចថា បូណា នឹងខឹងគេខ្លាំង ។
" ខ្ញុំ...ខ្ញុំទើបតែ...ម-មកពីផ្ទះ ស៊ូមីន " ជូយ៉ុន រកលេសកុហកព្រោះមិនដឹងថាគួរនិយាយបែបណា ព្រោះគេគ្មានហេតុផលអ្វីដែលត្រូវចេញក្រៅរហូតដល់យប់ជ្រៅ គេចេញក្រៅព្រោះតែចង់និយាយជាមួយ ហ្យុនជុង ហើយរឿងនេះមិនអាចឲ្យរាងតូចដឹងបានទេ ។
" ឯងកុហក ! បងបាននិយាយជាមួយនាងរួចហើយ ឯងមិនបានទៅរកនាងទេ ឯងទើបមកពីណា ? " នាងនៅតែចង់ដឹង ទោះនេះជារឿងផ្ទាល់ខ្លួនរបស់ ជូយ៉ុន ។ នាងគ្រាន់តែខ្លាច ខ្លាចថាគេនឹងមានរឿងអ្វី ខ្លាចថាគេកំពុងលាក់បាំងនាងជាមួយរឿងអ្វីមួយ នាងមិនចង់ឲ្យគេមានអាថ៌កំបាំងជាមួយនាង នាងចង់ឲ្យគេចែករំលែករឿងគ្រប់យ៉ាងពីជីវិតគេមកកាន់នាង ទោះជាក្នុងនាមបងស្រីមិនគួរដឹង ក៏នាងចង់ដឹងធ្វើដូចជានាងជាម្ចាស់ជីវិតរបស់គេ ។
" ហេតុអីបងចង់ដឹងព្រោះវាជារឿងផ្ទាល់ខ្លួនខ្ញុំមិនអញ្ចឹង ? បងមិនដែលចែករំលែងរឿងសប្បាយរបស់បងជាមួយខ្ញុំទេ ប៉ុន្តែបងចង់គ្រប់គ្រងជីវិតខ្ញុំ " គេអន់ចិត្តជាមួយនាង នាងមិនដែលខ្វល់ពីអារម្មណ៍គេ តែចង់ឲ្យគេខ្វល់ពីនាងគ្រប់ពេល ។ នាងទៅណាមិនដែលប្រាប់ តែឲ្យគេប្រាប់នាងគ្រប់កន្លែងដែលគេទៅ នាងតែងតែទុកគេចោល ហើយទៅរកសង្សាឬមិត្តភក្តិរបស់នាង ប៉ុន្តែនាងតែងតែជាដើមហេតុឲ្យគេទុកមនុស្សគ្រប់គ្នាចោល ដើម្បីតែទៅរកនាង ។ នាងជាលេខមួយសម្រាប់គេ គេធ្វើអ្វីតែងតែគិតពីនាងមុនគេ ប៉ុន្តែគេសម្រាប់នាងវិញ គ្រាន់តែជាអ្វីមួយដែលនាងមិនដែលត្រូវការ ហើយត្រូវការពេលដែលនាងគ្មានអ្នកណា ព្រោះគេជាជម្រើសចុងក្រោយរបស់នាង ។
" ហេតុអីនិយាយបែបនេះ ? ទៅចេះនិយាយបែបនេះមកពីណា ? ឥឡូវលែងខ្វល់ពីបងហើយមែនទេ ? " បូណា ច្រឡោតព្រោះគេមិនដែលបែបនេះ គេមិនដែលលាក់រឿងផ្ទាល់ខ្លួនជាមួយនាង តែឥឡូវគេគេចវេសមិនប្រាប់ហើយថាឲ្យនាង ។
ESTÁS LEYENDO
ជម្រើសចុងក្រោយ/(The Last Person)
Fantasíaតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
