ពីរថ្ងៃក្រោយ
បូណា ត្រឡប់ទៅធ្វើការវិញបន្ទាប់ពីបានធូរស្រាលចិត្តជាងមុន នាងសង្ឃឹមយ៉ាងខ្លាំងថានឹងអាចជួប ហ្យុនជុង ហើយនិយាយគ្នារឿងខ្លះឲ្យដឹងរឿង នាងមិនចង់មានមន្ទិលក្នុងចិត្តជាមួយគាត់ ចង់និយាយគ្នាឲ្យដាច់ស្រាច់ ថាគាត់នឹងលើកលែងឲ្យនាងឬបន្តទម្លាក់កំហុសឲ្យនាង ។
" តើនាយកផ្នែកប្រតិបត្តិការ គីម នៅដែរទេ ? " រាងតូចសួរទៅបុគ្គលិកប្រចាំនៅទីនេះ ព្រោះនាងមិនទាន់បានដឹងពីការផ្លាស់ប្ដូរកន្លែងការងាររបស់ ហ្យុនជុង នៅឡើយទេ ។
" គាត់បានផ្លាស់ទៅគ្រប់គ្រងសាខានៅកាងណាមបាត់ហើយ ប៉ុន្តែឮថាថ្ងៃនេះមានណាត់ជាមួយភ្ញៀវដែលបានណាត់គ្នាតាំងពីកន្លះខែមុននៅហាងអាហារជិតនេះ ម៉ោង១០ព្រឹកបើអ្នកនាងចង់ជួបគាត់ខ្ញុំអាចខលប្រាប់គាត់បាន " នារីនោះរៀបរាប់ប្រាប់អ្នកដែលមានតំណែងធំជាងនាង ចំណែក បូណា បានឃាត់មិនចង់នារីនោះខលប្រាប់ ហ្យុនជុង ថានាងចង់ជួប ហើយនាងក៏ទៅរកគាត់ដោយខ្លួនឯង ព្រោះពេលនេះថ្ងៃត្រង់ទៅហើយ មិនយូរនោះទេ ហ្យុនជុង ច្បាស់ជាចប់ការងារបាននិយាយជាមួយនាងមិនខាន ។
បូណា បើកឡានទៅចាំគាត់នៅហាងអាហារក្នុងសណ្ឋាគារដ៏ល្បីមួយកន្លែងក្បែរក្រុមហ៊ុន ព្រោះ ហ្យុនជុង ចូលចិត្តណាត់ជួបភ្ញៀវនៅទីនេះជាញឹកញាប់ ប៉ុន្តែនាងចាំហើយចាំទៀត កន្លងទៅជិតបីម៉ោងនៅតែទាន់ឃើញ ហ្យុនជុង ចេញមកវិញនៅឡើយ ទើបនាងខលទៅសួរបុគ្គលិកថា ហ្យុនជុង ពិតជាមានណាត់ជាមួយភ្ញៀវមែនឬអត់ ។
" ប្រាកដទេថាគាត់ណាត់ជួបភ្ញៀវ ? "
( ប្រាកដណាស់អ្នកនាង ក្នុងកាលវិភាគបញ្ជាក់ថាគាត់ពិតជាមានណាត់នៅទីនោះពិតមែន ) និយាយជាមួយបុគ្គលិកមួយសន្ទុះនៅតែទទួលបានពាក្យថាច្បាស់ ប៉ុន្តែនាងចាំច្រើនម៉ោងហើយមិនឃើញសូម្បីតែស្រមោល ហ្យុនជុង ។
" ប៉ុណ្ណឹងបានហើយ ខ្ញុំឃើញគាត់ចេញមកហើយ " រាងតូចដាក់ទូរស័ព្ទចុះ ក្រោយប្រទះភ្នែកឃើញគូរស្នេហ៍ចេញពីហាងអាហារ ប៉ុន្តែមិនមែនម្នាក់ឯង គឺចេញមកជាមួយនារីស្រស់ស្អាតម្នាក់ទៀត ដែលនាងមានអារម្មណ៍ថាដូចជាធ្លាប់ឃើញនៅកន្លែងណា ។
YOU ARE READING
ជម្រើសចុងក្រោយ/(The Last Person)
Fantasyតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
