ព្រឹកប្រលឹម ជូយ៉ុន និង បូណា បានក្រោកពីប្រលឹមព្រោះ ហុងគី បានទាក់ទងមកថាឲ្យពួកគេប្រញាប់ទៅវិញ ទើបអ្នកទាំងពីរទៅកំពុងផែដែលមាន ហុងគី កំពុងរងចាំ ។
" ហេតុអីប្រញាប់ទៅវិញម្ល៉េះ ? " ជូយ៉ុន សួរទៅ ហុងគី ដែលកំពុងរៀបចំទូកសម្រាប់ធ្វើដំណើរត្រឡប់ទៅវិញ ។
" យប់មិញឧតុនិយមបានប្រាប់ថាថ្ងៃនេះអាចនឹងមានព្យុះនៅថ្ងៃត្រង់ ទើបខ្ញុំរហ័សមកទទួលអ្នកទាំងពីរទៅវិញមុននឹងមានព្យុះ បើពួកយើងយឺតត្រូវចាំទាល់តែពីរថ្ងៃទៀតទើបមេឃស្កប់ទៅវិញបាន "
" ប្រញាប់ទៅៗ ខ្លាចថាមិនទាន់ " ជូយ៉ុន មើលម៉ោងហើយពួកគេប្រញាប់ឡើងទូកបើកចេញទៅ ។ បូណាដែលស្រវឹងកាលពីយប់រាងវិលមុខតិចៗ សំណាងហើយដែលព្រឹកមិញ ជូយ៉ុន បានធ្វើស៊ុបបន្សាបស្រាឲ្យនាងផឹក មិនអញ្ចឹងទេនាងពុលរលកមិនខាន ។
គ្រាន់តែធ្វើដំណើរមកដល់ច្រាំងវិញភ្លាមមេឃចាប់ផ្តើមចុះអ័ព្ទបន្តិច ទឹករលកមិនស្ងប់ ហើយពពកពាសពេញផ្ទៃមេឃ ។
" មិនយូរទេនឹងមានភ្លៀងហើយ ឆាប់ត្រឡប់ទៅវិញទៅ " ហុងគី ប្រាប់ទៅស្រីស្អាតទាំងពីរ ពួកគេឱនគំនាបលាគាត់ចាកចេញទៅផ្ទះមុន ព្រោះគាត់នៅរៀបចំចងទូកសិនទើបទៅតាមក្រោយ ។
គ្រើង...
គ្រាន់តែចូលដល់ក្នុងផ្ទះវិញភ្លាមទូរស័ព្ទរបស់ បូណា មានអ្នកខលចូលភ្លែត នាងទាញយកមកមើលហើយពេលដឹងថាអ្នកណាខលមកហើយនាងងើយមើលខ្នង ជូយ៉ុន ដែលដើរទៅរកសាឡុងអង្គុយ ទើបចុចទទួលនៅចំពោះមុខគេ ។
" អាឡុ ហ្យុនជុង "
ជូយ៉ុន អង្គុយស្ងៀមចាំស្ដាប់នាងនិយាយជាមួយ ហ្យុនជុង ភ្នែកសម្លឹងមើលតុកញ្ចក់ទាំងរឹងហើយលួចខាំបបូរមាត់ខ្លួនឯងតិចៗ ។
( បងចង់ប្រាប់អូនថាសំណើរស្នើរសុំការផ្លាស់ប្តូរទៅរស់នៅនូវែលសេឡង់ត្រូវបានអនុម័តហើយ កាលនោះពួកយើងដាក់ពាក្យស្នើរទៅជាមួយគ្នា គេនិយាយថានឹងឲ្យទៅនៅថ្ងៃស្អែក ដើម្បីដំណើរការនៅទីនោះបន្តិចទៀត ពេលរួចរាល់គឺអាចរស់នៅទីនោះដោយពេញសិទ្ធិបានហើយ ! តើអូន...នឹងទៅជាមួយបងឬអត់ទេ ? ) ហ្យុនជុង សួរបែបនេះព្រោះ បូណា តែងតែចង់ទៅរស់នៅទីនោះជាយូរមកហើយ គាត់ចង់សួរនាងឲ្យច្បាស់ថានាងចង់ទៅរស់នៅកន្លែងដែលនាងប្រាថ្នា ឬនៅជាមួយបេះដូងរបស់នាង ។
YOU ARE READING
ជម្រើសចុងក្រោយ/(The Last Person)
Fantasyតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
