ម៉ាក់របស់គេនិយាយថានឹងមកគេងកំដរគេនៅយប់នេះ ខ្លាចថាគេនឹងមានបញ្ហាអ្វី ប៉ុន្តែដោយសារគាត់មានកិច្ចការខ្លះៗត្រូវដោះស្រាយទើបឲ្យ ជូយ៉ុន នៅម្នាក់ឯងសិន រងចាំដល់យប់បន្តិចគាត់នឹងមកតាមក្រោយ ។
ក្រាក !
" ??? " គ្រាន់តែគេបើកទ្វារភ្លាមចិញ្ចើមជ្រួញភ្លេត ព្រោះតែផ្ទះគេមានមនុស្សបើកភ្លើង ថែមទាំងមានស្បែកជើងចម្លែកនៅទីនេះទៀត ។ គេប្រាកដចិត្តថានេះមិនមែនជាស្បែកជើងរបស់ បូណា ឡើយ តើជាអ្នកណា ? ។
ជូយ៉ុន ដាក់កាបូបនៅលើតុ ហើយឡើងទៅជាន់ខាងលើ រកមើលថាអ្នកណាប្រហើនហ៊ានចូលផ្ទះគេ ថែមទាំងដឹងលេខសម្ងាត់ផ្ទះគេទៀត ។
" គឺបង " សំឡេងមាំបន្លឺឡើងក្រោយខ្នង ជូយ៉ុន គេងាកទៅមើលទាំងភ្ញាក់ផ្អើល ។
" បង ជុង ?! " គេហៅឈ្មោះ ហ្យុនជុង តិចៗទាំងមិនអស់ចិត្ត មិនយល់ថាគាត់មកធ្វើអីក្នុងផ្ទះគេ បើ បូណា មិនបាននៅទីនេះទៀតផង ។
" ឯងទើបមកពីណា ? " ហ្យុនជុង
" ខ្ញុំទៅក្រៅជាមួយម៉ាក់ "
" ប្រាកដទេ ? "
" ហេតុអីបងចង់ដឹង ? វាមិនមែនរឿងបង "
" ហេតុអីទាក់ទងមិនបាន ? "
" ទូរស័ព្ទអស់ថ្មមិនបានបញ្ចូល "
" ជំងឺឯង...មានរើឡើងទេ ? "
" បងខ្វល់ធ្វើអី ? បងមិនដែលខ្វល់ពីខ្ញុំស្រាប់ហើយ សុខៗស្រាប់តែសួរបែបនេះ ខ្ញុំថាបងទៅវិញទៅល្អជាង " ជូយ៉ុន ចុះទៅជាន់ខាងក្រោមវិញបន្ទាប់ពីដេញឲ្យ ហ្យុនជុង ត្រឡប់ទៅវិញ ប៉ុន្តែគាត់មិនបានស្ដាប់គេហើយដើរតាមគេដើម្បីនិយាយគ្នាឲ្យដឹងរឿង ។
" ឯងកំពុងគេចវេស ត្រូវនិយាយជាមួយបងឲ្យដឹងរឿងសិន ជូយ៉ុន " គាត់អស់ត្រជាក់ត្រឹមនេះហើយ
" ឈប់រំខានខ្ញុំ គ្រប់យ៉ាងចប់អស់ហើយបងឈប់អាត្មានិយមទៅបានទេ !! " ជូយ៉ុន បែរក្រោយក្រលាស់ដៃដែល ហ្យុនជុង ចាប់មុននេះចេញមួយទំហឹង កែវភ្នែកសម្លឹងមើលទៅគាត់ទាំងភាពទើសទាល់នៅក្នុងចិត្ត គេហត់ច្រើនណាស់ហើយហេតុអីមិនឲ្យគេបានសម្រាកខ្លះទាំងដែលគេដោះលែងគ្រប់យ៉ាងចោលទៅហើយ ? ។
" យើងអាត្មានិយមដាក់ឯង ? " ហ្យុនជុង និយាយតិចៗមើលទៅអ្នកក្មេង ភ្នែកគាត់ឡើងក្រហម បបូរមាត់ញ័រ ដៃក្ដាប់រហូតឡើងសរសៃ ហើយបន្តនិយាយទៅកាន់ ជូយ៉ុន ដោយសំឡេងខឹងក្រោធ ។
YOU ARE READING
ជម្រើសចុងក្រោយ/(The Last Person)
Fantasyតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
Ep20(ឯងធ្វើស្អីនាង?)
Start from the beginning
