Ep15(កុហក)

Start from the beginning
                                        

" ឈប់និយាយថាចង់បានបែបនេះ ! ឯងមិនចង់ក្លាយជាបែបនោះទេបងដឹង អញ្ចឹងហើយ...ពួកយើងនៅដូចដើម កាលពីមុនយ៉ាងម៉េចពេលនេះមិនប្រែប្រួលទេ ហើយប្រាកដណាស់នឹងគ្មាននរណាម្នាក់ត្រូវខូចចិត្តទៀតនោះទេ "

( បងប្រាកដហើយ ? ) ជូយ៉ុនសួរនាងក្នុងចិត្តមិនហ៊ាននិយាយចេញក្រៅ យ៉ាងណាគេដឹងច្បាស់ថានឹងមានលទ្ធផលបែបណា គ្រាន់តែមិនចង់ធ្វើឲ្យនាងខូចអារម្មណ៍ជាមួយគេជាងនេះ គេចង់ឃើញនាងមានក្ដីសុខ ទោះមិនមែនជាមួយគេដូចគេចង់បាន ប៉ុន្តែឲ្យតែអាចនៅឃើញស្នាមញញឹមរបស់នាងបានគេគិតថាគ្រប់គ្រាន់ពេកទៅហើយសម្រាប់គេ ។

" តើនោះជាថង់អ្វី ? " បូណា ចង្អុលទៅថ្នាំដែល ជូយ៉ុន ដាក់លើតុមុននេះភ្លេចខ្លួន ។

" អរ...វាជាថ្នាំខ្សោយបេះដូងរបស់ខ្ញុំ គ្រូពេទ្យបានណាត់ខ្ញុំឲ្យទៅបើកថ្នាំ " គេគុហក តាមពិតវាមិនមែនត្រឹមតែថ្នាំខ្សោយបេះដូងនោះទេ តែវាជាថ្នាំថប់អារម្មណ៍របស់គេផងដែរ ។

" មែនហើយហេតុអីបងភ្លេចរឿងនេះ ? តើជំងឺរបស់ឯងឥឡូវមិនអីទេមែនទេ ? តើវាធ្វើទុក្ខដែរទេ ? "

" បងកុំបារម្ភខ្ញុំល្អណាស់ គ្រូពេទ្យប្រាប់ថាខ្ញុំរឹងមាំជាងពីមុន គាត់គ្រាន់តែឲ្យថ្នាំខ្លះៗនិងវីតាមីនមកបន្ថែម "

" ថែសុខភាពរបស់ឯង ដូចការសន្យាបើឯងប្រឡងគំនូរជាប់ ពួកយើងនឹងទៅមើលព្រិលនៅលើភ្នំណាំសាន់ជាមួយគ្នា " ជូយ៉ុន សប្បាយចិត្តកាលបើបានឮសម្ដីរបស់នាង នាងដឹងថានេះជាបំណងធំរបស់គេ ដូច្នេះនាងនៅតែរក្សាសន្យា ។

" វិទ្យុឧតុនិយមនិយាយថាយប់នេះអាចនឹងមានព្រិលធ្លាក់ សល់មិនប៉ុន្មានថ្ងៃទៀតខ្ញុំនឹងប្រឡងហើយ ខ្ញុំនឹងធ្វើវាឲ្យបាន "

" ??? " បូណា ភ្ញាក់ផ្អើលដែលគេចាប់នាងឱបណែនដៃ ព្រោះតែគេមានកម្ពស់ខ្ពស់ជាងទើបមុខនាងនៅត្រឹមស្មារបស់គេ ។

" ខ្ញុំចង់ឲ្យបងដឹងរឿងមួយ ជីយ៉ុន ! ខ្ញុំមួយជីវិតនេះមិនដែលស្ដាយក្រោយដែលស្រឡាញ់បងឡើយ បើសិនជាគេឲ្យជម្រើសមកខ្ញុំ រវាងការជ្រើសរើសបងនិងផ្ដល់ក្ដីសុខជូនបងមួយជីវិត ខ្ញុំមិនគិតពីរដងក្នុងការប្រគល់ក្ដីសុខឲ្យបងឡើយ ! ខ្ញុំមិនលោភលន់ក្នុងការចង់បានបងទេ ប៉ុន្តែខ្ញុំលោភលន់ក្នុងការរកក្ដីសុខជូនបងពេញមួយជីវិតនេះ "
















· សូមអភ័យទោសផ្នែកអក្ខរាវិរុទ្ធ











ខ្ញុំធុញជាមួយខ្លួនឯងខ្លាំងមែនទេ មិនដែលអាណាមួយអាទិត្យpost រឿងអត់បានបីភាគ សរសេររឿងទើបបានប៉ុន្មានបន្ទាត់គេងរហូត ទម្រាំចប់មួយភាគៗដាច់អារម្មណ៍សរសេរគ្មានចូលសាច់រឿងទេ រឿងនៅកូរ៉េ អ្នកសរសេរនៅភពពុធ 😭👊🏼👊🏼

ជម្រើសចុងក្រោយ/(The Last Person)Where stories live. Discover now