រាងខ្ពស់ចុចលេខសម្ងាត់ហើយបើកទ្វារចូលទៅខាងក្នុង ប៉ុន្តែក្លិនអាហារបានសាយភាយចូលច្រមុះគេ ចិញ្ចើមស្អាតលើកឡើងលើ គេប្រញាប់ដោះស្បែកជើងហើយដើរទៅផ្ទះបាយចង់ដឹងថាអ្នកណាមកប្រើសប្រាស់ផ្ទះបាយរបស់គេដោយគ្មានការអនុញ្ញាត ។
" បងស្រី ? " គេភ្ញាក់ផ្អើលព្រោះបានឃើញវត្តមានរបស់ បូណា នៅទីនេះ វាមិនសមហេតុផលសោះដែលនាងមកចម្អិតម្ហូបនៅផ្ទះនេះ ព្រោះកាលពីពីរបីថ្ងៃមុន មុនពេលដែលពួកគេសម្រេចចិត្តបញ្ចប់ទំនាក់ទំនងគូរស្នេហ៍រយៈពេលខ្លី ជូយ៉ុន ទើបតែផ្ទុករបស់ក្នុងទូរទឹកកកក្នុងផ្ទះរបស់នាងជាច្រើន មិនថាជាសាច់ បន្លែ ឬគ្រឿងទេសផ្សេងៗឡើយ ។
" មកហើយ ? ឆាប់ទៅងូតទឹកទៅអាហារជិតឆ្អិនហើយ ថ្ងៃនេះបងបានធ្វើស៊ុបតៅហ៊ូនិងសាច់អាំងសម្រាប់ឯង " រាងតូចបិទភ្លើងចង្ក្រានហើយដើរមកដោះអាវក្រៅរងាររបស់ ជូយ៉ុន ចេញពីស្មាគេបណ្ដើរនិយាយបណ្ដើរ ។
" ... " ជូយ៉ុន គ្មានអ្វីតបព្រោះមិនដឹងថានាងធ្វើក្នុងគោលបំណងអ្វី គេសប្បាយចិត្តដែលទទួលបានការមើលថែពីនាង ប៉ុន្តែគេស្រាប់តែស្រពោនចិត្តវិញភ្លាមៗពេលគិតទៅដល់ ហ្យុនជុង ។
" ហេតុអីធ្វើមុខបែបនេះ ? " នាងសួរ
" បងគួរតែធ្វើជាសម្រាប់ ហ្យុនជុង គាត់ស័ក្តិសមនឹងទទួលបានវាជាងខ្ញុំ "
" ជុង គាត់យល់ច្រើនណាស់ គាត់ដឹងពីពួកយើងទាំងពីរហើយសន្យាថានឹងមិនគិតអវិជ្ជមានទៀតនោះទេ ត្រឡប់មកវិញលើកនេះគាត់សន្យាថានឹងព្យាយាមយល់ពីបងជាងមុន "
" ល្អណាស់បើគាត់មិនបំផ្លាញ់ស្នេហារបស់បងទៀត ប៉ុន្តែដើម្បីធ្វើឲ្យល្អទាំងអស់គ្នាពួកយើងមិនគួរស្និតខ្លាំងដូចពីមុនទេ "
" ហេតុអី ? " នាងមិនពេញចិត្ត មិនចូលចិត្តសោះពេលគេធ្វើខ្លួនឆ្ងាយពីនាង ។
" គ្រប់យ៉ាងគឺដើម្បីបង ហ្យុនជុង គាត់ធ្វើគ្រប់យ៉ាងដើម្បីបង ខ្ញុំក៏មិនខុសពីគាត់ដែរ ជៀសវាងមាននរណាម្នាក់ត្រូវឈឺចាប់ពួកយើងត្រូវធ្វើបែបនេះ ប៉ុន្តែបើជៀសមិនផុតខ្ញុំសុំធ្វើជាម្នាក់នោះ...មនុស្សដែលឈឺចាប់ ឲ្យតែពួកបងបានក្ដីសុខ "
YOU ARE READING
ជម្រើសចុងក្រោយ/(The Last Person)
Fantasyតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
Ep15(កុហក)
Start from the beginning
