" ឯងស្គាល់គេ ? "
" គេធ្លាប់ដួលសន្លប់ខ្ញុំបានជួយគេ គេមានជំងឺបេះដូងថែមទៀត កាលនោះគេសឹងតែក្លាយជាមនុស្សរុក្ខជាតិទៀតផង ! តើគេជាអ្នកជំងឺបងដែរហេ៎ស ? "
" ហ៊ឹម៎...វាការសម្ងាត់កុំនិយាយរឿងនេះចេញទៅក្រៅឲ្យសោះ " ជូហ៊ី ដកដង្ហើមធំមើលទៅមុខប្អូនស្រី មុននឹងរៀបរាប់ពីអាការៈបច្ចុប្បន្នរបស់ ជូយ៉ុន ឲ្យ ហេជូ ដឹង ។
" គ្មានវិធីព្យាបាលគេទេ ? គេនោះគួរឲ្យអាណិតណាស់ ថែមទាំងស្លូតបូតទៀងផង " នាងលែងឆ្ងល់ហើយថាហេតុអីកាលពីមុនគេមិនចង់និយាយរកនាង ឬនិយាយសម្ដីរាងគំរោះគំរើយព្រោះមិនចង់និយាយរកនាង មិនមែនព្រោះគេជាមនុស្សឈ្លើយដូចជានាងធ្លាប់គិតឡើយ ប៉ុន្តែព្រោះគេមានជំងឺគួរឲ្យខ្លាចមួយនេះទើបមិនសូវនិយាយស្ដី ។
" គេខ្លួនឯងមិនជួយខ្លួនឯងផង តើអ្នកណាអាចជួយគេកើត ? ជំងឺនេះព្យាបាលជាឬមិនជាគឺស្ថិតនៅលើគេទាំងស្រុង មិនថាផ្លូវចិត្តឬការរស់នៅប្រចាំថ្ងៃ បើគេមិនព្រមផ្លាស់ប្ដូរការរស់នៅនោះទេគេនឹងគ្មានថ្ងៃជាពីជំងឺនេះឡើយ "
" ប៉ុន្តែហេតុអីគេមិនប្រាប់គ្រួសារឬអ្នកស្គាល់គ្នា ? ហេតុអីលាក់ទុកតែម្នាក់ឯង ? "
" ព្រោះគ្មានអ្នកណាគួរឲ្យទុកចិត្ត គ្មានអ្នកណាអាចជួយគេបាន គេមិនចង់ឲ្យអ្នកផ្សេងមកពិបាកជាមួយទើបលាក់ទុក្ខតែម្នាក់ឯង ប៉ុន្តែតាមបងដឹងមានមនុស្សពីរនាក់ដឹងពីអាការៈបច្ចុប្បន្នរបស់គេ នោះដូចជាមិត្តរបស់គេ "
" អញ្ចឹងមានន័យថាមុននេះគេទើបតែពិនិត្យជំងឺជាមួយបង ? "
" អឹម...ហេជូ ឯងទៅណា ? អ៊ីន ហេជូ !!! " គ្រាន់តែ ជូហ៊ី ងក់ក្បាល ហេជូ រត់ទៅក្រៅយ៉ាងលឿនដើម្បីតាមរក ជូយ៉ុន ដោយសារតែបែបនេះទេតើទើបមុននេះនាងមានអារម្មណ៍ថាចម្លែកជាមួយអ្នកដើរកាត់មុខនាង ។
ជូហ៊ី បើកទ្វារទៅតាមប្អូនស្រីប៉ុន្តែនាងរត់ទៅបាត់ឆ្ងាយទៅហើយ ឯអ្នកជាបងបានត្រឹមដកដង្ហើមធំមិនយល់ពីប្អូនម្នាក់នេះ ។
.....
ជូយ៉ុន ដើរឱនមុខចុះចេញពីជណ្ដើរយន្តអគារស្នាក់នៅរបស់គេ នៅក្នុងដៃមានកាន់ថង់ថ្នាំពេទ្យនិងអាហារកំប៉ុងដែលគេទិញមកសម្រាប់ញ៉ាំ ។ គេអារម្មណ៍មិនល្អមិនចង់ធ្វើអាហារញ៉ាំនោះទេ ណាមួយញ៉ាំតែម្នាក់ឯងមិនដឹងថាធ្វើដើម្បីអី គេមិនចង់រញ៉េរញ៉ៃច្រើនចង់យកពេលនោះទៅគូរគំនូរវិញ ។
YOU ARE READING
ជម្រើសចុងក្រោយ/(The Last Person)
Fantasyតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
Ep15(កុហក)
Start from the beginning
