Ep04(នាងមានជម្រើស)

Start from the beginning
                                        

នាងក្រមុំតូចលួចសុំទោសគេក្នុងចិត្ត ដែលនាងឃោឃៅចំពោះគេទោះដឹងថាគេមិនអាចអត់នាងបាន តែព្រោះតែនាងដឹងបែបនេះហើយ ទើបនាងអាងរឿងនេះធ្វើរឿងជាច្រើនលើគេដោយមិនបានគិតពីចិត្តគេ ព្រោះគិតថាទោះយ៉ាងណាគេនៅតែចុះញ៉មនាង មិនប្រកាន់ទោសជាមួយនាង ហើយធ្វើដូចជានាងមិនបានធ្វើខុសលើគេ រហូតវាក្លាយជាទម្លាក់អាក្រក់របស់នាង ដែលកំពុងបំផ្លាញ់មនុស្សម្នាក់ដោយមិនដឹងខ្លួន ។

ទោះយ៉ាងណានាងនៅតែបារម្ភពីគេ ដឹងថាគេនឹងយំរហូតគេងលក់ ហើយប្រាកដជាយល់សប្តិអាក្រក់នៅពេលកំពុងគេង ព្រោះតែនាងមិនបាននៅជាមួយគេ តែនាងចិត្តរឹងខឹងនឹងគេ ប្រកាន់ដែលគេហ៊ានតមាត់ជាមួយនាង ហើយនៅគិតថានាងមិនល្អ មិនដែលយល់ពីគេ ទើបនាងចិត្តរឹងដើរទៅបន្ទប់គេងដែលមិនទាន់រៀបចំរួចរាល់ ១០០ភាគរយ សម្ងំគេងទាំងមិនសុខក្នុងខ្លួន ។

កន្លងទៅជិតមួយម៉ោង បូណា នៅតែគេងមិនលក់ ប្រែម្ដងទៅឆ្វេង ម្ដងទៅស្ដាំរសាប់រសល់ក្នុងខ្លួនរកថាមិនត្រូវ ។ នាងមិនខុសពី ជូយ៉ុន ឡើយពិបាកគេងណាស់ពេលគ្មានគេឱបផ្ដល់ភាពកក់ក្ដៅដូចជារាល់លើក មានអារម្មណ៍ថាប្លែកទាំងកន្លែងគេង ប្លែកទាំងចិត្ត ដូចខ្វះភាពកក់ក្ដៅយ៉ាងចម្លែក ។

បូណា ក្រោកអង្គុយប្រលែងដង្ហើមធំមួយសន្ទុះ ទើបចាប់ទូរស័ព្ទខលទៅសង្សាជាទីស្រឡាញ់ ទាំងដែលពេលនេះម៉ោងជិត ៣យប់ទៅហើយ ។

នាងព្យាយាមខលទៅ ហ្យុនជុង ជាច្រើនដងតែគ្មានការឆ្លើយតប ព្រោះគាត់កំពុងគេងបិទទូរស័ព្ទទុកចោលមិនចង់ឲ្យមានអ្នករំខានដំណេក ។ រឿងនេះធ្វើឲ្យរាងតូចនឹកទៅដល់ ជូយ៉ុន មិនថានាងខលទៅគេម៉ោងប៉ុន្មាន ចង់ជួបគេពេលណាក៏គេមករកនាងពេលនោះ មិនដែលឲ្យនាងចាំយូរឡើយ គេទម្លាប់នាងឲ្យមានទម្លាប់អាក្រក់ ទំនើងនាងគ្រប់យ៉ាង មិនដែលឲ្យនាងមានអារម្មណ៍ថាទាស់ចិត្ត ធ្វើឲ្យនាងគិតថានាងសំខាន់ខ្លាំង រហូតពេលអ្នកណាប្រងើយជាមួយនាងតែបន្តិចនាងអន់ចិត្តនិងខឹងភ្លាម ។

" ឆ្កួតមែន " រាងតូចម៉ួម៉ៅខឹងជាមួយរាខ្ពស់មួយកម្រិតទៀត គិតថាមកពីគេទើបនាងក្លាយជាបែបនេះ ដោយមិនគិតថាវាជាកំហុសនាង តែនាងគិតថាជាកំហុសរបស់ ជូយ៉ុន ទាំងអស់ ។

ជម្រើសចុងក្រោយ/(The Last Person)Where stories live. Discover now