Ep04(នាងមានជម្រើស)

Bắt đầu từ đầu
                                        

ផាំង !!!

បូណា បើកទ្វារបន្ទប់ថ្មីរបស់នាងហើយរុញបិទមួយទំហឹង ស្ទើរតែបុកក្បាលរាងខ្ពស់តែនាងមិនខ្វល់ ។ ជូយ៉ុន គោះទ្វារហៅនាងដោយទឹកភ្នែកអង្វរ.ក ទាំងគ្មានការឆ្លើយតប ប៉ុន្តែគេនៅតែគោះហើយគោះទៀត ។

តុកៗៗ !!!

" បងស្រី ! បងស្រីខ្ញុំសុំទោស...ត្រឡប់ទៅវិញទៅ ហឹក...សុំអង្វរកុំបែបនេះបានទេ ? បងស្រី !! " មិនថាគេព្យាយាមស្រែក ព្យាយាមគោះទ្វារ ចុចកណ្ដឹងប៉ុណ្ណាក៏នៅតែគ្មានការឆ្លើយតប ។ នាងចិត្តដាច់ចំពោះគេណាស់ មិនដែលគិតពីអារម្មណ៍គេពិតមែន ។

ជូយ៉ុន ផ្អែកខ្នងនឹងជញ្ជាំងសម្រូតខ្លួនអង្គុយចុះជិះទ្វារ ឱបជើងជ្រកមុខចុះសម្ងំយំយ៉ាងខ្លាំង ។

ឌឹបៗៗ...

គេលើកដៃគោះទ្រូងខ្លាំងៗដើម្បីបន្ថយការឈឺចាប់ ដង្ហើមគេសឹងតែផុតម្ដងៗ មានអារម្មណ៍ថាថប់ខ្លាំងណាស់ រកខ្យល់ដកដង្ហើមមិនបានទេ ក្បាលវិញធ្ងន់កណ្ដុកសឹងតែផ្ទុះទៅហើយ ប៉ុន្តែដែលកាន់តែឈឺខ្លាំងជាងនេះនោះគឺដុំសាច់ដែលនៅក្នុងទ្រូងខាងឆ្វេង ។ មុខគេស្វាយព្រោះឈាមមិនរត់ វាដូចជាស្ទះគ្រប់យ៉ាង ហើយរឿងបែបនេះមិនងាយកើតឡើងទេ បើវាកើតគឺសិទ្ធិសឹងតែមកពី គីម ជីយ៉ុន បងស្រីជាទីស្រឡាញ់របស់គេ ។

ជូយ៉ុន ទាញកំប៉ុងថ្នាំតូចមួយចេញពីហោប៉ៅ ដែលគេតែងតែដាក់តាមខ្លួន ហើយចាក់ចេញពីដបដាក់ចូលក្នុងមាត់គេពីរគ្រាប់ ប្រឹងលេបទាំងពិបាកព្រោះបំពង.កគេអួលណែន ដូចបានប្រាប់អញ្ចឹង រាងកាយគេឥឡូវនេះស្ទះគ្រប់យ៉ាងអស់ទៅហើយ ។

មួយសន្ទុះក្រោយអាការៈមុននេះធូរស្រាលម្ដងបន្តិចៗ ត្របកភ្នែកស្ដើងទន់បើកលែងរួច កម្រើកលែងបានបិទភ្នែកគេងនៅមុខផ្ទះថ្មីរបស់ បូណា ទាំងមិនដឹងខ្លួន ។

អ្នកខាងក្នុងវិញកាលបើស្ងាត់សំឡេងអ្នកខាងមុខហើយ ទើបដើរទៅមើលកាមេរ៉ាមុខទ្វារ ចង់ដឹងថាគេទៅឬនៅ ប៉ុន្តែពេលប្រទះជាមួយភាពទទេរស្អាតនាងបន្ធូរបង្ហើមចេញ ដោយគិតថាគេត្រឡប់ទៅបន្ទប់វិញហើយ ទាំងមិនដឹងថាតាមពិតគេអង្គុយផ្អែកជញ្ជាំងជិតទ្វារបាត់មាត់លែងដឹងខ្លួនឡើយ ។

ជម្រើសចុងក្រោយ/(The Last Person)Nơi câu chuyện tồn tại. Hãy khám phá bây giờ