"អូន...អូនលួចចេញមក"
"...." ល្អខ្លាំងណាស់ ប៉ារបស់នេលសុនកំពុងតែស្អប់គេផងឥលូវនាយតូចលួចមកមើលគេបែបនេះទៀតសង្ស័យតែយល់ច្រលំលើសដើមមិនខានឡើយ
"អូនគួរតែត្រលប់ទៅវិញ"
"បងកំពុងរងបួសធ្ងន់តើអោយអូនទុកបងចោលបានដោយរបៀបណា? អូននឹងនៅទីនេះមើលថែបងរហូតដល់បងបានធូរ"
"នេលសុនកុំរឹងរូសពេក! "
"បងនឹងហើយដែលរឹងរូសនោះ! សារនេះបងមិនអាចដេញអូនចេញបាននោះឡើយឃេនឌ្រីក"នេលសុនតម្លើងសម្លេងបន្តិចអោយឃេនឌ្រីកហាក់ស្ងាត់មាត់វិញនៅពេលដែលដឹងថានិយាយយ៉ាងណាក៏នេលសុននៅតែពុំព្រមចេញ
"បងរងនូវរបួសមួយនេះព្រោះតែរឿងរបស់ពួកយើង អូនមិនអាចអោយបងប្រឈមមុខដោះស្រាយវាតែម្នាក់ឯងដូចយប់មិញនេះទៀត"អ្នកស្តាប់ក៏បានត្រឹមដកដង្ហើមធំ សម្លឹងមើលអ្នកដែលកំពុងពូតកន្សែងមកជូតខ្លួនអោយគេ
"បើពួកគាត់មករកទុកអោយបងជាអ្នកបកស្រាយ"បាត់នេលសុនមកបែបនេះច្បាស់ណាស់មិនយូរពួកគាត់ច្បាស់ជាមករកនៅទីនេះហើយ
"ឃេន- "
"បងប្រាប់ហើយមិនអញ្ចឹងពេលដែលចាប់ទៅនៅពេលនោះ ថាបងមិនអោយអូនលំបាកជាមួយបងនោះឡើយ"នេលសុនញញឹមតិចៗមានអារម្មណ៏អៀនដែរព្រោះហាក់មិនទាន់ទម្លាប់ដែលទទួលបានការមើលថែពីឃេនឌ្រីកបែបនេះសោះ
"ខ្ញុំស្ទើរតែមិនចង់ជឿថាបងនឹងស្រលាញ់ខ្ញុំហើយសម្តីផ្អែមជាមួយខ្ញុំបែបនេះសោះ"នេលសុនសើចតិចៗយកកន្សែងសើមមកទុកក្នុងចានដែកវិញ
"យ៉ាងម៉េចពីមុនពិបាកទទួលយកណាស់ឬ? "ឃេនឌ្រីកចងចិញ្ចើមសួរសម្លឹងមើលអ្នកអ្នកដែលលើកថ្នាំមកលាបលើមុខរបួសតិចៗតាមពាក្យដែលថេយ៉ុងផ្តាំមុនពេលចុះទៅយកស៊ុបមុននេះ
"ត្រូវហើយកាចហើយថែមទាំងសម្តីអាក្រក់ទៀត"ឃេនឌ្រីកញោចញញឹមតិចៗឡើងមកទ្វារក៏បើកឡើងដោយមានថេយ៉ុងកាន់ស៊ុបចូលមក
"យូរបន្តិចព្រោះប៉ាកម្តៅស៊ុបសិន មានរបស់នេលសុនដូចគ្នាណាមកទាំងកណ្តាលថ្ងៃត្រង់បែបនេះប្រហែលមិនទាន់បានញ៉ាំអីនៅឡើយទេ"
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៤៥:យើងមិនបានបំបែក!
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)