អំឡុងពេលធ្វើដំណើរត្រលប់មកវិមានវិញ ឃេនឌ្រីកហាក់សង្កេតដឹងច្បាស់ថាមានមនុស្សកំពុងតាមគេ។ នាយកម្លោះបានត្រឹមក្តាប់ចង្កូតណែនព្រោះមុននេះមិនបានប្រាប់អោយកូនចៅមកតាម អាងថាយប់នេះវាមិនអីមិនស្មានថានឹងមានអ្នកលួចឆ្មក់ឡើយ
គេមិនគួរណាប្រហែសបែបនេះសោះ!
គេជាន់ហ្គ្រែរឡានកាន់តែលឿនជាងមុនឆ្លៀតទាញទូរស័ព្ទខលហៅកូនចៅអោយនាំគ្នាខ្លះមកតាម បួងចង្កូតឡានគេចចូលច្រកផ្លូវមួយកន្លែង គ្រាន់តែឡានចតមុខផាប់នោះភ្លាមគេរហ័សកញ្ឆក់កាំភ្លើងមកកាន់សម្លឹងមើលឡានដែលបើកមកតាមគេពីក្រោយនោះមានតែមួយគ្រឿងប៉ុណ្ណោះអោយឃេនឌ្រីកហាក់ឆ្ងល់តែមានតែមួយតែក៏មិនបានខ្វល់ច្រើន ចង់វាមកគ្នាប៉ុន្មាននាក់ក៏គេមិនព្រឺក្បាលខ្លាចស្រាប់ហើយ
នាយកម្លោះចតឡានទៅម្ខាងលើកកាំភ្លើងតម្រង់ទៅកង់ឡានដែលទើបនឹងបត់ចូលមកតាមហើយបាញ់ទម្លុះកង់ម្ខាងអោយឡានរេរចង្កូតតែក៏ជាន់ហ្វ្រាំងឈប់ទាន់វិះនឹងបុកដើមឈើទៅហើយ។ទ្វារឡានតៃកុងឡានបើកឡើងបង្ហាញវត្តមានមនុស្សប្រុសម្នាក់ទៀតមានកម្ពស់ទាបជាងគេបន្តិច រាងក៏តូចល្អិតហើយមុនពេលដែលអ្នកខាងនោះបានហើបមាត់និយាយអ្វីបានកាណុងកាំភ្លើងបានភ្ជុងចំកណ្តាលក្បាលបាត់ទៅហើយ
"មាននរណាខ្លះនៅក្នុងឡាននោះ?ហៅក្បាលពួកវាអោយចេញអោយអស់មក!"អ្នកដែលត្រូវគេភ្ជុងក៏គ្រវីក្បាលតតាត់ហាក់បញ្ជាក់ថាមិនមាននរណាផ្សេងទៀតក្នុងឡាននោះក្រៅពីគេ តែឃេនឌ្រីកមិនបានជឿ
"មិនហៅវាចេញមកឬចង់អោយយើងបាញ់បំបែកក្បាលឯងសិន?"មើលទៅមុខមាត់អាម្នាក់នេះក៏ស្អាតណាស់ដែរមិនសមណាល្ងង់ចូលមកអោយគេសម្លាប់ចោលទទេរសោះ
"តើបងពិតជាមិនចងចាំខ្ញុំទេឬឃេនឌ្រីក?"ឃេនឌ្រីកហាក់ចងចិញ្ចើមឆ្ងល់រេរភ្នែកសម្លឹងមើលទៅខ្សែរដៃដែលពាក់ជាប់នឹងកដៃអ្នកម្ខាងទៀតទើបហាក់ចាំបានមកវិញថាជានរណា
នេលសុន ម៉ូរ៉េន! ក្មេងដែលតាមគេអោយតត្រុកអស់រយ:ពេល៥ឆ្នាំពេលនេះធំមើលសឹងតែមិនចង់ស្គាល់ ថែមទាំងស្អាតជាងមុន មុខអោយកំប្លង់ៗដូចកូនតុក្កតា ភ្នែកពណ៏ទឹកសមុទ្រមូលក្រឡង់ៗ....ក្មេងដែលគេប្រើសម្តីទ្រគោះបោះបោកអោយរហូតតែក៏មិនដែលដេញចេញពេលក្មេងនេះមកក្បែរ។តាមរហូតដល់គេធ្លាប់ទន់ចិត្ត ធ្លាប់គិតនិងចង់ទទួលនេលសុនមកជាមិត្តម្នាក់តែក្រោយមកក៏បាត់ដំណឹងសូន្យរាប់ឆ្នាំទាល់តែគេទៅសួរពីថេយ៉ុងទើបដឹងថាក្មេងនេះទៅអូស្រ្តាលី! ទៅមិនសូម្បីតែនិយាយពាក្យលាឬផ្តែផ្តាំ ហើយបែបនេះនិយាយសុតតែចង់រាប់អាន!
DU LIEST GERADE
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romantik«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)