បីថ្ងៃកន្លងផុតសភាពការណ៏នៅក្នុងវិមាននៅតែតានតឹងមិនទាន់បានផ្លាស់ប្តូរ។ ជុងហ្គុកដឹងថាកូនស្រីខូចចិត្តមកពីរៀនក៏សង្ងំតែក្នុងបន្ទប់មិនចុះមកបាយទឹកជុំគ្រួសារតែមិនបានឡើងទៅលួងកូនសោះចំណែកវេស៏ក៏ត្រូវចាហ្វាយបញ្ជូនអោយទៅធ្វើការត្រួតការងារនៅឯរីសតឆ្ងាយពីទីនេះមានបំណងមិនអោយកូននិងជំនិតបានជួបមុខគ្នា ឃើញស្វាមីធ្វើធម្មតាដូចគ្មានរឿងអីកើតឡើងបែបនេះថេយ៉ុងក៏មិនបានសប្បាយចិត្តប៉ុន្មានប៉ុន្តែក៏មិនបាននិយាយអីត្បិតខ្លួនបានអនុញ្ញាតហើយថានឹងអោយពេលសម្រាប់គាត់
"ស្អែកនេះសាលាមានកម្មវិធីនាំនិស្សិតទៅបោះតង់ត្រូវដែរទេកូន?"ថេយ៉ុងសួរឡើងបំបែកបរិយាកាសស្ងប់ស្ងាត់ អោយឃេនឌ្រីកងើបមុខពីចានអាហារមកតបនឹងគេ
"បាទ!ទៅ២យប់៣ថ្ងៃទើបត្រលប់មកវិញ"
"បើអញ្ចឹងចាំប៉ាជួយរៀបចំសម្ភារ:ដែលកូនត្រូវត្រៀមសម្រាប់ទៅណា"ឃេនឌ្រីកបានត្រឹមញញឹមតិចៗជាការអរគុណទៅកាន់ប៉ាតូច
"ប្រយ័ត្នប្រយែងផងទៅទីនោះ!"ជុងហ្គុកបន្លឺឡើងម្នាក់ទៀតក្រោយសង្ងំញ៉ាំអាហារទាំងមុខក្រញ៉ូវអស់ជាយូរ
"បាទលោកប៉ា"ឃេនឌ្រីកងក់ក្បាលទើបថេយ៉ុងសម្លឹងមើលទៅអេមម៉ាដែលទើបនឹងចុះមកជាមួយទឹកមុខស្រពាប់ស្រពោន
"កូនបើកទ្វារទៅហៅបងស្រីអោយមកញ៉ាំជុំគ្នាដែរតែបងស្រីបដិសេធប្រាប់ថាមិនឃ្លានទេ"ថេយ៉ុងដកដង្ហើមធំលើកដៃអង្អែលសក់កូនស្រីពៅតិចៗ
"មិនអីទេចូលមកញ៉ាំបាយព្រឹកទៅនឹងអាលបានទៅសាលា ចាំប៉ាជាអ្នកឡើងទៅមើលនាង"
"ខ្ញុំញ៉ាំរួចហើយចាំខ្ញុំជួយប៉ាចុះ"រ៉េយ៏ម៉ុនបន្លឺឡើងអោយថេយ៉ុងងក់ក្បាលបម្រុងនឹងងើបទៅតែក៏ត្រូវជុងហ្គុកចាប់ដៃជាប់បង្អាក់មិនអោយងើបបាន
"ទុកអោយបងឡើងទៅមើល! "
"ប៉ុន្តែ- "
"គ្រាន់តែរឿងប្រុសម្នាក់សោះ ត្រូវអោយមកពិបាកចិត្តរឿងបាយទឹកដែរ សង្ស័យស្អប់មុខយើងជាឪផងមិនស្រួល! "គេបោះក្រណាត់ដែលប្រើទ្រាប់ការពារប្រលាក់ទៅលើតុហើយងើបដើរចេញទៅជាន់ខាងលើទើបថេយ៉ុងត្រូវងើបទៅតាមពីក្រោយខ្លាចថានាយនឹងឡើងទៅរករឿងឈ្លោះជាមួយកូនដល់នាងយំទៀត
KAMU SEDANG MEMBACA
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romansa«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)