ភាគ៤២:ហាមប្រកែក!

4.8K 413 38
                                        

ពេលញ៉ាំអាហាររួចនេលសុន​រត់ឡើងមកសម្អាតខ្លួនផ្លាស់ប្តូរសម្លៀកបំពាក់មុនពេលចេញមកវិញក៏រាងភាំងតិចតួចដែលពេលដឹងថាមានបន្ទប់សម្រាកតែមួយប៉ុណ្ណោះហើយបើបែបនេះយប់នេះគេគេងកន្លែងណាទៅ?

"ងូតទឹករួចហើយ? "កំពុងអោបកន្សែងឈរសម្លឹងមើលបន្ទប់ ឃេនឌ្រីកមិនដឹងឡើងមកតាំងតែពីពេលណាមកបន្លឺឡើងពីក្រោយខ្នងអោយអ្នកកំពុងភ្លឹកឯណេះអត់មិនភ្ញាក់មិនបាន

"គឺ...ងូតរួចហើយ"

"បើងូតហើយចូលដេកទៅ នេះក៏យប់ជ្រៅហើយ"ឃេនឌ្រីកទាញកន្សែងពីមួយទៀតមកពាក់លើស្មាបម្រុងនឹងដើរចូលបន្ទប់ទឹកតែនេលសុនក៏ចូលមកឃាត់សិន

"ឃេន! "

"យ៉ាងម៉េច? "

"បន្ទប់គេងតែមួយ ពួកយើងគេងយ៉ាងម៉េច? "ឃេនឌ្រីកលឺបែបនេះក៏ចងចិញ្ចើមងាកទៅមើលគ្រែដែលនៅពីក្រោយខ្នងនាយតូច

"ដេកជាមួយគ្នានឹងហើយ! "

"ហ្ហាស?ឃេនឌ្រីកបងនិ- "នេលសុនសួរលែងកើតព្រោះឃេនឌ្រីកចូលបន្ទប់ទឹកបិតទ្វារចាក់សោរទៅហើយអោយគេធ្វើមុខស្អុយដើរមកដាក់ខ្លួនអង្គុយលើគ្រែ ស្តាប់សម្តីគេចុះសោះកក្រោះខ្លាំងណាស់

ជិតកន្លះម៉ោងទម្រាំតែឃេនឌ្រីកចេញមកមានទាំងកន្សែងសម្រាប់ជូតសម្ងួតសក់ផង នាយកម្លោះក្នុងឈុតគេងយប់ពណ៏ទឹកប្រាក់ឈរសម្លឹងមើលអ្នកដែលគេងលក់លើគ្រែមុនទើបយកកន្សែងទៅហាលសិន សឹមឡើងមកលើគ្រែកន្លែងដែលទូលាយនោះដាក់ខ្លួនគេងដោយមិនភ្លេចលូកដៃមកទាញអោបចង្កេះតូចទាញអោយនេលសុនមកអឹបនឹងខ្លួនដាក់មុខជ្រុបនឹងកញ្ចឹងក អ្នកដែលគេងលក់រលីវៗក៏រាងភ្ញាក់មកវិញបន្តិចដែរពេលមានមនុស្សមកអោបប្រុងបែរទៅសួរក៏បែរជាត្រូវនាយថើបថ្ពាល់ខ្លួនទៅវិញ

"ដេកវិញទៅ! "នេលសុនលឺបែបនេះក៏រាងក្តៅមុខភាយៗឡើងមកហាក់ពុំទាន់ទម្លាប់ពេលបាននៅកៀកជាប់គ្នាបែបនេះ តែក៏មានកូនចិត្តមួយលួចអរដែរពេលឃើញគេហាក់ទន់ភ្លន់ជាមួយខ្លួនបានច្រើនបែបនេះ

ព្រឹកថ្ងៃបន្ទាប់

ពន្លឺថ្ងៃចាំងចូលតាមមាត់បង្អួចដែលបានបើកចំហរចោលកាលពីយប់ ដាស់អោយអ្នកដែលគេងលក់លើគ្រែតែម្នាក់ឯងត្រូវងើបឡើងពត់ពែនខ្លួនទាំងខ្ចិលតិចតួចដែរ។ ក្លិនឈ្ងុយភាយចេញពីជាន់ខាងក្រោមធ្វើអោយនេលសុនត្រូវបើកភ្នែកឡើងកូរពោះគគ្រូកទើបប៉ើងភួយបើកទ្វាររត់ចុះទៅជាន់ខាងក្រោម ក៏ឃើញថាឃេនឌ្រីកកំពុងរៀបចំអាហារពេលព្រឹកសម្រាប់ពួកគេ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now