ភាគ៣២:ថែរក្សាខ្លួនណាកូន

4.4K 378 24
                                        

ថ្ងៃបន្ទាប់

ម៉ោង៥:៣០នាទីព្រឹក

"បងប្រហែលជាមិនអាចត្រលប់មកជូនដំណើរអូនបានទាន់ទេនីកូល"ឃេនឌ្រីកស្ពាយកាបូបលើស្មារម្ខាងដែលគេដាក់សម្លៀកបំពាក់សម្រាប់ទៅបោះតង់នៅសាលា បែរមកនិយាយលាប្អូនស្រីអោយហើយព្រោះថ្ងៃនាងទៅគេនៅមិនទាន់មកវិញផង

"មិនអីទេបងប្រុស! ដល់ថ្ងៃនោះវីដេអូខលមកជូនដំណើរខ្ញុំក៏បានដែរ"នីកូលចូលមកអោបបងប្រុសណែនដៃ ពេលទៅរស់នៅអ៊ីតាលីនាងច្បាស់ជានឹកផ្ទះនិងគ្រប់គ្នាប្រាកដណាស់

"រេយ៏ម៉ុននិងអេមម៉ាដាស់មិនព្រមងើបសោះ ហើយយប់មិញសុតតែផ្តាំអោយដាស់"ឃេនឌ្រីកញញឹមឡើងមកពេលបានលឺថេយ៉ុងបន្លឺឡើងទាំងសើចមកតិចៗផង

"មិនអីទេប៉ាអោយពួកគេគេងទៅ!នៅសល់ច្រើនម៉ោងទៀតណាស់ទម្រាំតែដល់ម៉ោងទៅសាលា"ថេយ៉ុងមិនមាត់តែចូលមកអោបកូនប្រុសដែលពេលនេះខ្ពស់ជាងគេទៅហើយ

"ថែរក្សាខ្លួនណាកូន សុខសប្បាយតាមផ្លូវ"ឃេនឌ្រីកថើបថ្ពាល់ប៉ាតូចបន្តិចជាកាទទួលពាក្យហើយក៏ទទួលដឹងពីដៃលោកប៉ាដែលដាក់លើស្មារបស់ខ្លួន

"ទៅដល់ត្រូវទាក់ទងអ្នកផ្ទះផង"

"បាទខ្ញុំទៅហើយប៉ាតូច លោកប៉ា"ឃេនឌ្រីកឡើងឡានដែលមានអាឡិចចាំបើកទ្វារអោយនិងវេស៏ដែលអង្គុយបញ្ជាចង្កូតបើកចេញទៅ

"ពូវេស៏! "ពេលចេញឡានបានបន្តិចគេក៏បន្លឺឡើងអោយអ្នកបញ្ជាចង្កូតរហ័សឆ្លើយតបវិញយ៉ាងលឿន

"បាទលោកប្រុស"

"នីកូលទៅរៀនដុកទ័រនៅទីនោះដល់ទៅ១០ឆ្នាំជាង នាងនៅបន្តយកជំនាញទៀតតើពូពិតជាអាចចាំបានមែនឬ?"ឃេនឌ្រីកនៅឆ្ងល់មិនទាន់បាត់នៅឡើយពេលលឺឪពុកថាវេស៏មិនបានជំទាស់រឿងដែលអោយនីកូលទៅឆ្ងាយដល់ថ្នាក់នេះ

"លោកម្ចាស់មិនបានអោយខ្ញុំចាំទាល់តែនាងរៀនចប់ឯណាលោកប្រុស"វេស៏ញញឹមតិចៗភ្នែកនៅតែផ្តោតលើការបើកបរដដែល

"បានន័យថា... "

"ខ្ញុំបានសុំអនុញ្ញាតលោកម្ចាស់និងម្ចាស់តូចបើ៤ឆ្នាំបន្ទាប់ នាងនៅតែមិនផ្លាស់ប្តូរចិត្តដែលមានអោយខ្ញុំ ពួកគាត់ក៏មិនបានថាអីដែរ ពេលមកដល់ខ្ញុំនឹងឡើងទៅសុំនាងរៀបការនៅទីនោះ"ឃេ​នឌ្រីកងក់ក្បាលតិចៗហាក់យល់បាន

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now