ភាគ៤៤:ឡើងឡានមក!

5.3K 406 29
                                        

ព្រឹកថ្ងៃបន្ទាប់

"កូនចងនៅខាងក្រៅមួយយប់ហើយណាបង លឺសូរវេស៏និយាយថាសន្លប់អស់ជាច្រើនដងទៀតបងគួរតែ- "

"បងនិយាយហើយថាយប់នេះវិញទើបស្រាយអោយ អូនមិនបាច់មកនិយាយអោយបងទន់ចិត្តទេ! "ថេយ៉ុងដកដង្ហើមធំសម្លឹងមើលអ្នកដែលលើកអាវក្រៅមកកាន់ដើម្បីត្រៀមចេញទៅក្រុមហ៊ុន តែពេលឃើញទឹកមុខព្រួយបារម្ភរបស់ថេយ៉ុងគេក៏ចិត្តមិនដាច់ទើបត្រូវដើរទៅក្រសោបមុខប្រពន្ធអោយងើយមកមើល

"អូនដឹងមែនទេថាកូនធ្លាប់ត្រូវធ្ងន់ជាងនេះទៅទៀតអូនក៏ដឹងមិនអញ្ចឹង! "

"ជុងហ្គុក- "

"អូនបារម្ភពីកូនបងយល់ តែបើពេលខ្លះមិនធ្វើអញ្ចឹងទេសារក្រោយគេមុខជាហ៊ានបែបនេះម្តងទៀត"

"មិនស្រាយខ្សែរអោយកូនក៏បាន តែអាចហៅពេទ្យអោយលាងរបួសកូនបានដែរទេ? ទុកយូរកូនអាចនឹងឈឺធ្ងន់ណាបង"

"តាមចិត្តអូនចុះ! "ជុងហ្គុកងក់ក្បាលអោយថេយ៉ុងញញឹមលោរខ្លួនមកអោបគេបន្តិចជាការអរគុណ

"បងត្រូវទៅហើយថ្ងៃនេះមានប្រជុំបងត្រូវប្រញាប់ទៅ ម្យ៉ាងខ្លាចរ៉េយ៏ម៉ុននិងអេមម៉ាទៅរៀនយឺតផង"

"បើត្រលប់មកផ្ទះញ៉ាំបាយថ្ងៃមិនទាន់ឆាតមកប្រាប់អូន អូនធ្វើអាហារប្រអប់ទៅអោយ"ជុងហ្គុកងក់ក្បាលអោនថើបមាត់ភរិយាប​ន្តិចទើបចេញទៅតែក៏មិនភ្លេចសួរនាំវេស៏ពីស្ថានភាពកូនប្រុសដូចគ្នា ចំណែកថេយ៉ុងបែរខ្លួនមកប្រមូលថ្នាំនិងបង់រុំរបួសដើម្បីទៅមើលកូនប្រុសដែលចងនៅខាងក្រោយដូចដែលដឹងថាគេខឹងកូនតែចិត្តមិនរឹងដូចជុងហ្គុកទេមើលតែពេលនេះទៅ អោបប្រអប់ថ្នាំរត់ទៅរកកូនបាត់ទៅហើយ

ភូមិគ្រិះម៉ូរ៉េន

នេលសុនដើរលបៗចុះពីជាន់ខាងលើមកទាំងក្រឡេកមើលឆ្វេងស្តាំផងព្រោះតែងត្រូវបានហេនរីហាមពីយប់ថាអោយនៅអោយឆ្ងាយពីឃេ​នឌ្រីកទៀត តែដូចដឹងស្រាប់ហើយថាគេទៅធ្វើចិត្តឯណាបានបើពេលនេះពួកគេទើបតែបានស្រលាញ់គ្នា

"អូនថាម៉េច? "ដើរលបៗមកកាត់បន្ទប់ទទួលភ្ញៀវក៏លាន់សួរសម្លេងរបស់លោកប៉ារបស់គេបន្លឺឡើងតម្រូវអោយត្រូវឈប់ផ្អែកខ្លួនស្តាប់សិន

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now