ភាគ៧:មានរឿងអី?

5.6K 355 13
                                        

អៃហ្វានចូលអង្គុយក្នុងឡានវិញបោះកាបូបនាងទៅម្ខាងទាំងអារម្មណ៏ម៉ួម៉ៅ នាងដកដង្ហើមញាប់ៗទំនងបង្ហាញពីការខឹងចំពោះហេតុការណ៏មុននេះនៅឡើយមិននឹកស្មានថាជុងហ្គុកហ៊ាននឹងបោះពាក្យសម្តីបែបនេះមកលើនាងទេពិតជាគួរអោយខឹងណាស់!

"លោកនឹងស្តាយក្រោយចំពោះអ្វីដែលលោកបាននិយាយដាក់ខ្ញុំនៅថ្ងៃនេះស្ទេស៏ហ្វត!! "នាងក្រមុំក្តាប់ដៃកញ្ឆក់ទូរស័ព្ទមកចុចខលទៅនរណាម្នាក់

"រៀបចំស្អែកនេះទៅ! ចាហ្វាយបានប្រគល់ការងារលើកនេះមកអោយខ្ញុំជាអ្នកសម្រេច ដូច្នេះខ្ញុំចង់អោយលោករៀ​បចំវានៅស្អែកនេះសង្ឃឹមថានឹងមិនភ្លាត់ចុះ! "

«ទុកចិត្តបានអ្នកនាង» អៃហ្វានទម្លាក់ទូរស័ព្ទចុះមុននឹងប្រាប់អោយអង្គរក្សបើកឡានជូននាងត្រលប់ទៅភូមិគ្រិះវិញទាំងអារម្មណ៏ម៉ួម៉ៅ

______

ម៉ោង៩ យប់

វិមានស្ទេស៏ហ្វត

ត្រលប់មកដល់ភ្លាមជុងហ្គុករហ័សឡើងមកជាន់ខាងលើយ៉ាងលឿនសម្តៅមករកថេយ៉ុងដំបូងគេបង្អស់។ ដំបូងត្រូវមកដល់តាំងតែពីមួយម៉ោងមុនប៉ុន្តែដោយហេតុថាផ្លូវស្ទះទើបត្រូវយឺតបែបនេះ

ក្រាក!

"Darling! "សម្លេងហៅអមដោយសម្លេងទ្វាររបើកអោយអ្នកដែលអង្គុយចាក់កន្សែងនៅលើពូករង់ចាំផ្លូវនាយ ក៏ងាកមកមើលទាំងស្នាមញញឹមផុសឡើងនៅលើផ្ទៃមុខ បណ្តាលអោយជុងហ្គុកត្រូវរហ័សដើរមកក្បែរក្រសោបមុខភរិយាថើបបន្តិច

"បងប្រាប់ថាហើយមិនបាច់ចាំផ្លូវបងទេ ហេតុអីមិនស្តាប់បង?"ជុងហ្គុកចោទសួរលើកដៃអង្អែលថ្ពាល់ភរិយាលេងតិចៗ

"អូនបារម្ភពីបង...ម្យ៉ាងក៏មិនបានចាំដកដង្ហើមចោលអូនបានចាក់កន្សែងដូចគ្នា"ថេយ៉ុងញញឹមបង្ហាញពីសមិទ្ធផលរបស់ខ្លួនទៅកាន់ជុងហ្គុក កាលពីរសៀលគេបានឆាតទៅប្រាប់នាយដូចគ្នាថាចង់ចាក់កន្សែងនិងសួរថាជុងហ្គុកបានពណ៏អ្វីជាពិសេសឬអត់ប៉ុន្តែនាយបែរជាតបថាពណ៏អ្វីក៏បានអោយតែភរិយាធ្វើអោយគេទទួលទាំងអស់

"បានញ៉ាំទឹកដោះគោក្តៅឬនៅអូន? "

"មិនទាន់ទេ អូនកំពុងថាបន្តិចទៀតនឹងចុះទៅឆុងហើយចូលគេងតែបងក៏មកល្មម"

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now