ព្រឹកនេះហាក់វឹកវរមិនធម្មតា អេមម៉ានិងរេយ៏ម៉ុនត្រូវថេយ៉ុងអោយកូនចៅបើកឡានជូនពួកគេនៅសាលាព្រោះមិនចង់អោយកនៅស្តាប់រឿងចាស់ៗនិយាយនិងទាស់សម្តីគ្នាតែទោះជាយ៉ាងណាក៏ពួកគេនៅតែមើលដឹងថាបងស្រីរបស់ពួកគេយំព្យាយាមអង្វរលោកប៉ាដែលប្រកែកដាច់ខាតអំពីរឿងអ្វីម្យ៉ាងតែក៏មិនហ៊ានសួរពេលនេះ រង់ចាំពេលចេញពីរៀនសឹមត្រលប់មកសួរវិញ
"ប៉ាតើមានរឿងអី? ហេតុអីលោកប៉ាខឹងនីកូលដល់ថ្នាក់នេះ?"ឃេនឌ្រីសួរទៅកាន់ថេយ៉ុងដែលបម្រុងនឹងចូលទៅជួយនិយាយជាមួយជុងហ្គុកអោយគេលើកលែងកូននិងវេស៏ខ្លះ
"នីកូលនិងវេស៏ស្រលាញ់គ្នា"
"ប៉ាថាម៉េច? "
"ចាំប៉ាអធិប្បាយតាមក្រោយណាកូន"ថេយ៉ុងបែរមកនិយាយជាមួយកូនប្រុសច្បងទើបដើរទៅបន្ទប់ទទួលភ្ញៀវសម្លឹងមើលកូនស្រីដែលអង្គុយក្តោបដៃឈ្ងោកមុខយំស្តាប់ពាក្យជុងហ្គុកបន្ទោស ឃេនឌ្រីកក្រឡេកទៅមាត់ទ្វារវិមានក៏ឃើញថាវេស៏ព្យាយាមចូលមកដែរប៉ុន្តែក៏ត្រូវបានជុងហ្គុកបញ្ជាអោយកូនចៅឃាំងមិនអោយចូលមកកើត
"គិតស្អីបានជាទៅស្រលាញ់វាហើយហ៊ានលាក់បាំងនឹងយើង?"នីកូលលឺជុងហ្គុកតម្លើងសម្លេងសួរនាងក៏កាន់តែភ័យ តែមិនហ៊ានយំលឺនោះឡើយ
"ដំបូងពូវេស៏គាត់ក៏ចង់ប្រាប់តែកូនឃាត់ព្រោះខ្លាចថាលោកប៉ានិងប៉ាមិនទទួលស្គាល់ ទើបចាំរកវិធីអោយអ្នកទាំងពីរទន់ចិត្តសិន"
"ហើយបើដឹងថាយើងដឹងតែហាមប្រឹងទាក់ទងគ្នាធ្វើអី?ស្រលាញ់ប្រុសចំណាស់ឪ អាយុខុសគ្នាឡើង២៦ឆ្នាំគេឯងមើលមកវាល្អភ្នែកណាស់ឬ?"វេស៏ឆ្នាំនេះអាយុមានទៅតិចស្អី៤៥ឆ្នាំស្របាលថេយ៉ុងប្រពន្ធគេទៅហើយ ហើយកូនស្រីគាត់វិញទើបតែ១៩ឆ្នាំគំនិតនៅខ្ចីល្ហក់ ទើបគេខឹងដែលពីរនាក់លួចទាក់ទងគ្នាមិនសូម្បីតែសុំការអនុញ្ញាត គិតថាកូនស្រីអាចនឹងលង់ខ្លួនចាញ់បោកមនុស្សចាស់ហើយបើអោយទាក់ទងគ្នា អ្នកផងគេអាចនឹងនិយាយមិនល្អពីកូនស្រីបានមិនចង់អោយកូនស្រីមានកេរ្ត៏ឈ្មោះមិនល្អឡើយ
"កុំសម្លុតកូន! "ថេយ៉ុងសម្លឹងមុខជុងហ្គុកជាប់ដាក់ខ្លួនអង្គុយក្បែរកូនស្រីហាក់មិនពេញចិត្តដែលគេនិយាយគំហកគំហែងដាក់កូនបែបនេះ
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)