ភាគ៤១:បងកុំបារម្ភអី

5.1K 427 22
                                        

ទម្រាំតែអាចចាប់អោយមកអង្គុយនិយាយតាមសម្រួលបានមិនងាយនោះឡើយ តែថេយ៉ុងនិងអេលវីនក៏ហាក់ធូរចិត្តបន្តិចដែលពួកគាត់ព្រមឈប់ហើយអង្គុយនិយាយគ្នាតាមសម្រួល។ ចំណែករឿងតាមរកឃេនឌ្រីកនិងនេលសុនគ្រួសារទាំងសងខាងក៏បញ្ជាកូនចៅតាមរកហើយ បើសិនជាមានដំណឹងក៏នឹងផ្តល់មកតាមក្រោយ

"ខ្ញុំថាពេលនេះអ្វីដែលពួកយើងអាចធ្វើបានមានតែរង់ចាំទាល់តែរកពួកគេឃើញហើយមកសួរនាំប៉ុណ្ណោះ"ថេយ៉ុងបន្លឺឡើងដោយមានអេលវីនងក់ក្បាលតិចៗបែរមកចាប់ដៃហេនរីដែលសម្លក់ទៅកាន់ជុងហ្គុកដែលអង្គុយមើលមកដូចគ្នា

"តែបងថាបើសិនជារឿងដែលពួកយើងបានស្មានវាជាការពិតមែនខ្ញុំមិនមានបញ្ហាអីទេបើសិនជាកូនពួកយើងស្រលាញ់គ្នានោះ"អេលវីនសួរទាំងសម្លេងស្រាលៗព្រោះគេដឹងហើយថាថេយ៉ុងក៏មិនបានថាអី ខ្លាចថាអ្នកដែលប្រកែកជាហេនរីនិងជុងហ្គុកទៅវិញទេ

"បើស្រលាញ់មែនហេតុអីមិនប្រាប់តាមត្រង់ វាចាំបាច់ចាប់កូនយើងទៅធ្វើអី? "

"ម៉េចនឹងហ៊ាននិយាយបើឯងចាប់អោយកូនមានគូរដណ្តឹងហើយ? "ជុងហ្គុកចងចិញ្ចើមឆ្លើយទៅវិញ ទោះបីជាខឹងកូនដែលធ្វើអីឆេវឆាវទៅចាប់កូនគេមកតែក៏ប្រហែលជាមកពីមូលហេតុដែលនេលសុនមានគូរដណ្តឹងហើយមើលទៅបានកូនគាត់ដល់ថ្នាក់នៅលែងសុខអញ្ចឹង

ហេនរីនិងអេលវីនដកដង្ហើមធំបន្តិចយល់ថានិយាយបែបនេះក៏មានហេតុផលដែរព្រោះមិនបានប្រកាសថាកូនផ្តាច់ពាក្យហើយ

"តាមពិតនេលសុននិងវ៉ិចទ័របានផ្តាច់ពាក្យហើយ"ជុងហ្គុកនិងប្រពន្ធងាកមើលមុខគ្នា ហាក់ភ្ញាក់បន្តិចដែរព្រោះមិនបានលឺសោះថាផ្តាច់ពាក្យ

"ផ្តាច់ពាក្យ?ហេតុអីក៏- "

"គឺមកពីបងនិងហេនរីនៅជួយការងារគ្រួសារខាងវ៉ិចទ័រសិនទើបប្រកាសតាមក្រោយ ក្រុមហ៊ុនឪពុកវ៉ិចទ័រកំពុងមិនមានស្ថេរភាពទើបគិតថាបកស្រាយពេលនេះវាកាន់តែមានបញ្ហាចម្រូងចម្រាស"

"ខ្ញុំនិងគ្រួសារមិនបានដឹងរឿងនេះឡើយ ឃេនឌ្រីកក៏ប្រហែលជាច្រលំថាក្មួយនេលនឹងរៀបការហើយទើប-"

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Hikayelerin yaşadığı yer. Şimdi keşfedin