ភាគ៣៦:ឈឺខ្លាំងទេក្មួយ?

4.5K 391 20
                                        

មន្ទីរពេទ្យ

ក្រោយដឹងស្មារតីមកវិញថេយ៉ុងនាំអេមម៉ានិងរ៉េយ៏ម៉ុនមកមន្ទីរពេទ្យនៅតែមិនទាន់ឃើញជុងហ្គុកនិងវេស៏មកដល់នៅឡើយ តែក៏បានខលមកប្រាប់ថាដោះស្រាយនៅទីនោះចប់ពេលណាក៏នឹងមកមន្ទីរពេទ្យតាមក្រោយ

"នេលសុន? "ថេយ៉ុងហាក់ភ្ញាក់ផ្អើលដែលពេលឃើញកូនប្រុសរបស់ហេនរីអង្គុយនៅខាងមុខបន្ទប់សង្គ្រោះកូនប្រុសរបស់ខ្លួន និងមានគ្រីសនៅឈរក្បែរនោះផង

"លោកពូ!សួរស្តី"នាយតូចងើបមករាក់ទាក់ទាំងគ្មានព្រលឹងព្រលះក្នុងខ្លួនថេយ៉ុងឃើញបែបនេះបានត្រឹមចូលមកចាប់កាន់ដៃនេលសុនថ្នមៗហាក់ជាការអរគុណដែលគេបានណាំកូនប្រុសខ្លួននិងជំនិតមកមន្ទីរពេទ្យ

"ពូអរគុណក្មួយណាស់ដែលបានជួយឃេនឌ្រីកនិងអាឡិច"

"ឃេនឌ្រីកគាត់....ប្រៀបបានជាមិត្តម្នាក់របស់ខ្ញុំ កុំអរគុណអីលោកពូ"នេលសុនអាក់បន្តិចមិនហ៊ានប្រាប់ថេយ៉ុងត្រង់ៗថាគេខ្វល់ពីឃេនឌ្រីកលើសពីនេះ សុខចិត្តអង្វរអោយគ្រីសខលទៅប្រាប់លោកប៉ានិងប៉ាតូចសុំនៅដល់បានដឹងថាឃេនឌ្រីកលែងអីវិញ

"នេះក៏យប់ដែរហើយ ក្មួយអាចត្រលប់ទៅសម្រាកបានកុំអោយហេនរីនិងអេលវីនគាត់បារម្ភ"

"មិនអីទេលោកពូ!ខ្ញុំចង់នៅចាំរហូតដល់គាត់លែងអី"ថេយ៉ុងងក់ក្បាលទើបចាប់អារម្មណីពីបាតដៃរបស់នេលសុនដែលរុំរបួស

"ក្មួយក៏មានគ្រោះថ្នាក់ដែរឬ? "

"គឺ..."

"ជារបួសពេលគេរត់ទៅលើកលោកប្រុសឃេនឌ្រីកមក ហើយមុតនឹងបំណែកដែកដែលខ្ទាតនៅក្បែរនោះ"គ្រីសឆ្លើយជំនួសទើបថេយ៉ុងសម្លឹងមើលក្មួយទាំងក្រសែរភ្នែកព្រួយបារម្ភ

"ឈឺខ្លាំងដែរទេក្មួយ?ហើយមានបានលាងរបួសហើយឬនៅ? "

"ខ្ញុំលាងរូចហើយលោកពូកុំបារម្ភអី"ថេយ៉ុងងក់ក្បាលពួកគេអង្គុយចាំស្តាប់ដំណឹងរហូតដល់២ម៉ោងក្រោយទើបដុកទ័រចេញ​មកអោយសមាជិកគ្រួសារដែលអង្គុយរង់ចាំរហ័ស​ងើបឈរឡើង

"រាមច្បងកូនប្រុសរបស់ខ្ញុំនិងជំនិតគេ..."

"ផុតគ្រោះថ្នាក់ទាំងពីរនាក់ហើយកុំបារម្ភអី ស្អែកនេះក៏ប្រហែលជាអាចដឹងខ្លួនតែត្រូវសម្រាកនៅមន្ទីរពេទ្យមួយសប្តាហ៏សិន"ថេយ៉ុងនិងគ្រប់គ្នាលឺបែបនេះក៏បានត្រឹមដកដង្ហើមធូរទ្រូងរ៉េយ៏ម៉ុននិងអេមម៉ាក៏រត់ទៅតាមគ្រូពេទ្យដែលរុញគ្រែសម្រាករបស់ឃេនឌ្រីកចូលបន្ទប់អ្នកជំងឺធម្មតាវិញ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now