ភាគទី៤០:ខ្ញុំមិនដឹងទេបង!

4.9K 429 44
                                        

ម៉ោង៧:៤៥នាទីយប់

ភូមិគ្រិះម៉ូរ៉េន

"នេល! មកពីណាកូនហេតុថ្ងៃនេះយប់ម្ល៉េស? "អេលវីនដើរចេញពីចង្ក្រានបាយមកសួរនាំកូនដែលទើបនឹងស្ពាយកាតាបចូលមក មានទាំងស្បោងសម្ភារ:មកជាប់ដៃផង

"កូនឈៀងទៅមើលឃេនឌ្រីកនៅមន្ទីរពេទ្យណាប៉ា ហើយនេះលោកពូថេយ៏គាត់បានផ្ញើរថ្នាំប៉ូវមកអោយអ្នកទាំងពីរនិងលោកយាយ ហើយស្បោងនេះជាកំប៉ុងតែដែលជាប្រេនមកពីចម្ការតែលោកពូជុងហ្គុក"អេលវីនញញឹមទទួលរបស់ពីដៃកូនមកកាន់វិញ

"ចាំប៉ាខលទៅអរគុណគេ ហើយទៅមើលបងម៉េចមិនប្រាប់ប៉ាអោយដឹង ប៉ានឹងបានរៀបផ្លែឈើនិងទៅបានជាគ្នា"

"កូនប្រញាប់ពេកទើបមិនបានប្រាប់"នេលសុនសើចមិនសូវសមទើបអេលវីនក្តិចថ្ពាល់គេលេងតិចៗក្នាញ់កូននេះដល់ហើយ

"ឡើងទៅផ្លាស់សម្លៀកបំពាក់ទៅនឹងអាលចុះមកញ៉ាំបាយ បន្តិចទៀតលោកប៉ាមកពីក្រុមហ៊ុនវិញឥលូវហើយ"នេលសុនងក់ក្បាលស្ពាយកាតាបទៅខាងលើបាត់ដោយមានអេលវីននៅតាមមើលរហូតដល់គេឡើងផុតទើបទូរស័ព្ទទៅអរគុណថេយ៉ុងដែលខំផ្ញើររបស់របរមកអោយ

ជាន់ខាងលើ

ឡើងមកដល់បន្ទប់សម្រាកមុខញញឹមមុននេះក៏ទម្លាក់ចុះ ប្តូរមកជាទឹកមុខហត់នឿយនិងស្រងូតស្រងាត់នឹងរឿងអ្វីមួយ នេលសុនទម្លាក់កាតាបចុះទើបទម្លាក់ខ្លួនគេងលើពូកបើកភ្នែកមើលពិដានហាក់នៅគិតពីហេតុការណ៏មិនប៉ុន្មានម៉ោងមុននៅឡើយ

"គាត់មិនបានស្រលាញ់ខ្ញុំវិញផង ហេតុអីហាមឃាត់ខ្ញុំមិនអោយរៀបការ?"គេនៅឆ្ងល់ថែមទាំងមិនទាន់បាត់ភ័យពេលនឹកឃើញដល់ទឹកមុខដែលលឺនិយាយថានឹងសម្លាប់វ៉ិចទ័របើសិនជាដឹងថានឹងចូលរោងការជាមួយគ្នា ពេលខ្លះគេគិតថាខ្លួនឯងអាចយល់ពីឃេនឌ្រីកខ្លះហើយប៉ុន្តែតាមពិតទៅអត់នោះទេ មើលទៅក៏ប្រហែលជានិយាយព្រោះចង់ធ្វើបាបអោយភ័យខ្លាចនឹងឯង

កាន់តែគិតដល់ចំណុចនេះនេលសុនក៏ហាក់រលីងរលោងឡើងមក យល់ថាការខិតខំកន្លងមកវាហាក់គ្មានន័យអ្វីសោះ ឃេនឌ្រីកនៅតែស្អប់ហើយក៏មិនមានថ្ងៃតបស្នងអារម្មណ៏នោះមកវិញ ស្គាល់គ្នាមកច្រើនឆ្នាំហើយក៏ពុំដែលឃើញម្តងណាដែលគេនិយាយត្រឹមត្រូវមកកាន់ខ្លួនឡើយបើមិនរុញច្រានចេញក៏ស្រែកគំហកអោយដែរ គេក៏ចេះរអៀសខ្លួនខ្លះដែរគ្រប់ពេលដែលចូលទៅរកហើយត្រូវគេមិនខ្វល់នោះ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now