មកដល់ក្រោយវិមាន នេលសុនពិតជាបានប្រទះឃើញអ្នកដែលជាប់ចំណងនឹងដើមឈើពិតមែន ខ្នងគេមានស្នាមគ្រាំឈាមដោយសារការវាត់ពាសពេញខ្នង បើទោះជាបានលាបថ្នាំហើយក៏ពិតមែន
"ឃេន! "សម្លេងហៅអោយអ្នកដែលកំពុងបិតភ្នែកសង្ងំត្រូវបើកភ្នែកមកមើលក៏ឃើញថាជានេលសុនដែលរត់មករកគេទាំងរលីងរលោងទឹកភ្នែក
"នេលសុន? "គេចងចិញ្ចើមឆ្ងល់ហើយក៏កាន់តែមិនយល់ពេលវេស៏បានចូលមកស្រាយចំណងអោយគេ
"ធ្វើអី?ក្រែងយប់វិញទើបខ្ញុំបានរួចខ្លួនមិនអញ្ចឹង? "
"លោកពូបានយល់ព្រមដោះលែងបងហើយណា"ឃេនឌ្រីកមិនមាត់មើលមុខអ្នកដែលព្យាយាមជួយស្រាយចំណងអោយគេដែរ ពេលស្រាយរួចក៏ចូលមកជួយគ្រាហ៏គេត្រលប់មកវិមានវិញដោយមានថេយ៉ុងនៅចាំព្យាបាលរបួសអោយនិងបញ្ជាអោយគេគេងផ្កាប់មុខសិនព្រោះពេលនេះរងរបួសបែបនេះវាពិបាកបន្តិចក្នុងការគេងធម្មតា
"ប៉ាត្រូវយកស៊ុបមកអោយសិនណា នេលសុននៅជូតខ្លួនអោយបងបានទេកូន? "ថេយ៉ុងញញឹមសម្លឹងមើលមកនេលសុនដែលកំពុងពូតកន្សែងមកជូតខ្លួនអោយកូនប្រុសគេ
"បាទខ្ញុំអាចធ្វើបានពូថេយ៏"
"ហៅពូអីទៀត! ហៅប៉ាថាប៉ាដូចឃេនឌ្រីកដែរទៅមុននឹងក្រោយក៏គង់តែកូនប្រសារប៉ាដដែល"នេលសុនលឺបែបនេះមុខឡើងក្រហមហាក់អៀនចំណែកឃេនឌ្រីកដែលដេកផ្កាប់មុខឈឺឯណេះក៏លួចញញឹមថើរៗពេលបានឃើញគេអៀនបែបនេះ
"អ្ហឺ.. "
"កុំអៀនអីហៅប៉ាថាប៉ាទៅ"នេលសុនលឺសូរសម្លេងខ្សាវៗរបស់ឃេនឌ្រីកម្នាក់ទៀតទើបបែរមកមើលថេយ៉ុងដែលញញឹមរង់ចាំស្តាប់គេ
"បាទ...ប៉ាតូច"
"ល្អណាស់! "ថេយ៉ុងញញឹមលើកដៃក្តិចថ្ពាល់ថេយ៉ុងលេងបន្តិចទើបដើរចុះមកខាងក្រោមទុកអោយនេលសុននៅមើលថែឃេនឌ្រីកសិន
"អូនជូតអោយបងថើរៗទេ បើប៉ះមុខរបួសត្រូវប្រាប់អូនដឹងទេ?"ឃេនឌ្រីកងក់ក្បាលសង្ងំអោយអ្នកម្ខាងទៀតជូតខ្លួនអោយ ស្ងាត់អស់មួយស្របក់ទើបបន្លឺឡើង
"ហេតុអីក៏មកទីនេះបាន? "លឺគេសួរនេលសុនខាំបបូរមាត់បន្តិចចង់កុហកដែរតែខ្លាចថាពេលគេដឹងនឹងខឹងខ្លួនទើបប្រាប់ការពិតទៅតែម្តង
DU LIEST GERADE
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romantik«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)