"ចង់នៅមើលឃេនឌ្រីកសិនទេក្មួយ? "នេលសុនងក់ក្បាលទើបថេយ៉ុងញញឹមអង្អែលក្បាលគេតិចៗសឹមនាំក្មួយចូលទៅមើលកូនប្រុសតែក៏បានបញ្ជាអោយកូនចៅផ្សេងទៀតអោយចូលទៅមើលថែមអាឡិចផង
_____
ទម្រាំតែអាចដោះស្រាយនិងបិតព័ត៏មានបានក៏ត្រូវអោយនៅអង្គុយនិយាយចរចារយូរគួរសមដែរ តែជុងហ្គុកក៏ធូរចិត្តខ្លះពេលភរិយាបានខលមកប្រាប់ថាកូនប្រុសផុតគ្រោះថ្នាក់ គ្រាន់តែសោកស្តាយដែរត្រូវបាត់បង់កូនចៅ២នាក់ដែលត្រូវស្លាប់ភ្លាមៗនៅក្នុងឡាននោះតែប៉ុណ្ណោះ
"លោកប្រុសយ៉ាងម៉េចទៅហើយលោកម្ចាស់"
"ផុតគ្រោះថ្នាក់ហើយ"វេស៏ងក់ក្បាលតិចៗទើបហុចក្រដាសដែលបង្ហាញពីរូបភាពកាម៉េរ៉ាសុវត្ថិភាពនៅខាងក្នុងវិមានមកអោយជុងហ្គុកបានមើល
"ដំបូងខ្ញុំក៏ឆ្ងល់ ថាហេតុអីកាម៉េរ៉ានៅមហាវិទ្យាល័យដំណើរការធម្មតាមិនមានអ្វីប្លែក តែដល់ពេលខ្ញុំឆែកមើលពីវិមានវិញពេលដែលអាឡិចទៅត្រៀមឡានទើបបានដឹងច្បាស់"ជុងហ្គុកសម្លឹងមើលរូបភាពដែលមានបុរសម្នាក់ដែលគេមិនធ្លាប់បានជួបកាន់គ្រាប់បែកយកទៅលាក់នៅខាងក្រោមកង់រថយន្តហើយក៏ដើរចាកចេញទៅ
"មិនដឹងថាវាបង្កប់ខ្លួនចូលមកតាំងតែពីពេលណាទើបអាចដឹងថាលោកប្រុសត្រលប់មកវិញថ្ងៃនេះ ខ្ញុំបានតម្រុយថាវាជាកូនចិញ្ចឹមរបស់ស្ពេនសឺដែលលោកប្រុសទៅចាត់ការលើកមុន"ជុងហ្គុកដកដង្ហើមធំសម្រួលកំហឹងដែលមាននៅខាងក្នុងខ្លួនខ្លះ បោះឯកដសារនោះទៅម្ខាង
"ចាប់បានវាទេ? "វេស៏បង្ហាញទឹកមុខមិនល្អសឹមបន្លឺឡើង
"ពេលនេះកំពុងតែគេចខ្លួន រកមិនទាន់ឃើញទេ"
"ឯងថាម៉េច? "
"ពេលដែលវាឡើងឡានរត់ វាមានពាក្យស្រែកចម្អកនិយាយថាចាំមើលថាពួកយើងនឹងហ៊ានធ្វើអីវាឬអត់?"
"ក្អេងក្អាងគ្រាន់បើ!វាធ្វើដាក់កូនប្រុសនិងកូនចៅយើងដល់ថ្នាក់នេះ វាគិតថាយើងនឹងព្រមអោយវារួចខ្លួនរស់ងាយៗបែបនេះឬ? "ជុងហ្គុកអស់សំណើចដើមកតិចៗងាកសម្លឹងមើលវេស៏ដែលកំពុងសម្លឹងមើលមកគេដូចគ្នាហាក់ដឹងច្បាស់ថាចាហ្វាយកំពុងគិតអី
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៣៦:ឈឺខ្លាំងទេក្មួយ?
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)