ភាគ២៩:អូនមិនឃើញថាកូនខុសអី!

Start from the beginning
                                        

"រឿងដល់ថ្នាក់នេះហើយអូននៅចង់កាន់ជើងកូនទៀតឬ? "

"អូនមិនឃើញថាកូនខុសអី! កូននិងវេស៏ពួកគេគ្រាន់តែស្រលាញ់គ្នា​បងទៅជំទាស់ធ្វើអី?បងចង់ឃើញទឹកភ្នែកកូនស្រក់ណាស់ឬយ៉ាងម៉េច? "ជុងហ្គុកលែងមាត់ងើបឈរឡើងចោលភ្នែកសម្លឹងមើលកូនស្រីដែលយំក្នុងទ្រូងរបស់ថេយ៉ុង

"មកពីបងឃើញថាវាមិនត្រឹមត្រូវទើបបងជំទាស់! "

"ជុងហ្គុក! "

"មើលប្អូនស្រីកូនអោយបានល្អឃេនឌ្រីក ហាមដាច់ខាតមិនអោយនាងចេញទៅជួបអាវេស៏ដាច់ខាត បើយើងហ៊ានដឹងថាជួយលាក់អោយលួចជួបគ្នាកុំថាយើងអាក្រក់! "ឃេនឌ្រីកនិងថេយ៉ុងបានត្រឹមតែដកដង្ហើមធំសម្លឹងមើលជុងហ្គុកដែលដើរចេញទៅ អាណិតដល់នីកូលដែរតែក៏មិនហ៊ានជំទាស់បញ្ជាឡើយ ដឹងច្បាស់ថាបើគាត់គម្រាមហើយមិនដែលគម្រាមចោលលេងសើចឡើយ

ទីលានហ្វឹកហាត់ក្រោយវិមាន

វេស៏លុតជង្គង់ទល់មុខចាហ្វាយ បែកមាត់ផងអីផងដោយសារតែត្រូវជុងហ្គុកវ៉ៃនៅសួនច្បារមុននេះឯង

"តាំងតែពីពេលណា?"ក្រោយអង្គុយស្ងាត់អស់មួយស្របក់ជុងហ្គុកក៏បន្លឺឡើងអោយជំនិតងើបមុខឡើង​និយាយប្រាប់ទៅកាន់នាយ

"ទើបតែ៤ខែចុងក្រោយនេះប៉ុណ្ណោះ"ជុងហ្គុកដកដង្ហើមធំក្តាប់ដៃណែនសម្លឹងមុខវេស៏ជាប់

"បើឯងមិនមែនជាជំនិតរបស់យើង ដើរតាមបម្រើយើងមករាប់ឆ្នាំម្ល៉េសសមពេលនេះយើងអារកឯងសម្លាប់ចោលហើយអាវេស៏"វេស៏លឺបែបនេះមិនមាត់បានត្រឹមអោនមុខចុះហើយបន្លឺឡើង

"លោកម្ចាស់ចង់កាប់ចង់សម្លាប់ខ្ញុំបានតាមចិត្តទាំងអស់ សុំតែម្យ៉ាងលោកម្ចាស់កុំធ្វើបាបនីកូលអី នាងនៅក្មេងណាស់ហើយខ្ញុំក៏ស្រលាញ់នាង ខ្ញុំមិនចង់ឃើញមនុស្សស្រីដែលខ្ញុំស្រលាញ់ស្រក់ទឹកភ្នែកឡើយ"

"យើងជាឪ!ខឹងយ៉ាងណាក៏យើងមិនវ៉ៃកូនស្រីយើងដែរ មិនចាំបាច់ទាល់តែឯងមកប្រដៅយើងទេ! "

"ខ្ញុំគ្រាន់តែបារម្ភពីនាង ព្រោះយ៉ាងណាវាក៏ជាកំហុសខ្ញុំ"

"យើងមិនយល់ទេ....​​​មនុស្សស្រីពេញទឹកពេញដីឯងមិនយកភ្នែកមើល ហេតុអីប្រែជាកូនស្រីយើងទៅវិញហ្ហាស?"

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now