ភាគ២៦:អូនយ៉ាងម៉េចហើយ?

Start from the beginning
                                        

"អូនមិនអីពិតមែននាំគ្នាញ៉ាំអាហារទៅល្អទេ? នីកូលនិងឃេនឌ្រីកក៏ដូចគ្នាប្រយ័ត្នហួសម៉ោងរៀនណាកូន"

"ប៉ាមិនអីពិតមែនណា? "នីកូលសួរបញ្ជាក់ទើបថេយ៉ុងងក់ក្បាលទើបនាងនិងបងប្រុសសម្រេចចិត្តចូលមកអង្គុយញ៉ាំអាហាររបស់ពួកគេវិញតែម្នាក់ៗក៏លួចសម្លឹងលួចបារម្ភពីប៉ាតូចនៅឡើយ

"ញ៉ាំបាយរួចអូននឹងលេបថ្នាំល្អទេ?"

"វាកាន់តែល្អបើថ្ងៃនេះអូនសម្រាកនៅផ្ទះអោយបានធូរ"

"សម្រាកយ៉ាងម៉េចបើអូនមិនបានឈឺអីធ្ងន់ផង ឬបងមិនជឿអូន?"

"បងគ្រាន់តែ- "ថេយ៉ុងថើបគែមមាត់នាយបន្តិចហើយញញឹមថើរៗឡើងមកលួងចិត្តស្វាមីទើបជុងហ្គុកព្រមអង្គុយកន្លែងដើមវិញញ៉ាំអាហាររបស់គេ

"បងព្រមអោយទៅធ្វើការបានតែអោយតែមួយព្រឹកប៉ុណ្ណោះ បើអូនចចេសកុំថាបងចិត្តអាក្រក់អោយសោះ"ថេយ៉ុងបានត្រឹមតែសើចតែក៏មិនចង់ជំទាស់ចិត្តនាយច្រើនព្រោះដឹងច្បាស់ថាគេគ្រាន់តែបារម្ភ ណាមួយគេខ្លួនឯងក៏ហាក់យល់ថាមួយរយ:ចុងក្រោយមកនេះបំពេញការងារស្ទើរតែគ្មានពេលសម្រាកទើបអាចប៉ះពាល់ដល់សុខភាពបែបនេះ

______

"ឯង!ឈប់សិនទៅមើល! "កំពុងដើរចូលក្នុងបរិវេនសាលាសម្តៅមកថ្នាក់សុខៗក៏មានសិស្សបីនាក់រត់មកស្ទាក់ផ្លូវធ្វើអោយនេលសុនរាងភ្ញាក់ផ្អើលបន្តិចដែរពេលត្រូវពួកគេនាំមកបន្ទប់ទឹក

"មានអីមែនទេ?"

"ពួកយើងលឺថាឯងជាសិស្សពូកែទើបចង់អោយឯងធ្វើការងារផ្ទះអោយបន្តិច"នីលបន្លឺឡើងមកព្រមទាំងហុចក្រដាសការងារចំនួន៣សន្លឹកមកអោយនេលសុន

"មែនហើយ ណាមួយក្នុងថ្នាក់យើងមានតែឯងដែលអាយុប្អូនគេមិនគិតចង់ធ្វើអីជួយដល់បងៗខ្លះទេឬ?"ឃ្យូបន្លឺឡើងម្នាក់ទៀតហើយក៏ញញឹមញញែមដាក់គ្នីគ្នាព្រោះដឹងថានេលសុននឹងមិនបដុសេធទេ

"តែ...ក្រែងនេះជាការងារដែលគ្រូអោយពួកយើងធ្វើរៀងខ្លួនមិនអញ្ចឹង?"

"នេលសុន...កុំធ្វើខ្លួនអាត្មានិយមខ្លាំងពេកអីធ្វើអោយពួកយើងទៅ"ឆេនយកក្រដាសកិច្ចការរុញទៅអោយនេលសុនរាងខ្លាំងគួរសមតែនេលសុនមិនបានទទួលយកឡើយ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now