"អូហ៏!ថ្ងៃនេះលោកប៉ានិងប៉ាប៉ាមកទទួលពួកយើងទាំងពីរនាក់តែម្តងហើយ"នីកូលញញឹមលោតឡើងអង្គុយលើភ្លៅថេយ៉ុងនិយាយប្រាប់បងប្រុសដែលចូលអង្គុយនៅកៅអីរថយន្តក្បែរឪពុក
"ក៏ព្រោះតែថ្ងៃនេះពួកយើងនឹងទៅលេងផ្ទះលោកតានោះអី"លឺថេយ៉ុងនិយាយប្រាប់នីកូលក៏ញញឹមបង្ហាញភាពត្រេកអរឡើងមក នាងក៏នឹកលោកតា និងលោកយាយអូលីវៀរដូចគ្នា
"ល្អណាស់អូនកំពុងតែនឹកលោកតានិងលោកយាយអូលីវៀផង មែនទេបងប្រុស"នាងតូចងាកមកសួរបងប្រុសដែលញញឹមងក់ក្បាលយល់ស្របតាម
"អាវេស៏!ឯងនៅឈរដល់អង្កាល់ទៀតម៉េចមិនឡើងឡានមក?"ជុងហ្គុកទម្លាក់កញ្ចក់រថយន្តបន្តិចអោយឃើញត្រឹមតែភ្នែកគេហៅជំនិតដែលឈរមើលអីក៏មិនដឹង
"ខ្ញុំក៏ចង់ឡើង តែមានអ្នកមកចាប់ជាយអាវប្រាប់ថាចង់ជួបអ្នកប្រុស"វេស៏ញញឹមថយចេញបន្តិចបង្ហាញពីក្មេងប្រុសដែលចូលមកចាប់ជាយអាវឃាត់គេមុននេះអោយសមាជិកគ្រួសារស្ទេស៏ហ្វតទាំងអស់បានឃើញ
"ក្មេងមកពីណា?"ជុងហ្គុកខ្សឹបតិចៗមានអារម្មណ៏ប្រហែលៗមុខតែក៏នឹកមិនឃើញថាដូចនរណា
"ខ្ញុំសុំពេលបន្តិច"ឃេនឌ្រីកមើលស្គាល់ច្បាស់ក៏បែរមកសុំការអនុញ្ញាតពីលោកប៉ានិងប៉ាតូចហើយពេលពួកគាត់ងក់ក្បាលទើបគេបើកទ្វារឡានចុះទៅ និងប្រាប់អោយវេស៏ចូលទៅចាំក្នុងឡានបាន
"ឃេន- "អាល្អិតអាក់បន្តិចស្មូញមុខឈឺពេលត្រូវមនុស្សអាយុបងមួយឆ្នាំចាប់ច្របាច់កដៃអូសមកឆ្ងាយពីឡានបន្តិចដែលមិនអាចអោយសមាជិកគ្រួសារគេមើលឃើញបាន
"មានការស្អី?"នេលសុនស្ទាក់ស្ទើរបន្តិចទើបហុចប្រអប់នំឃុកឃីមួយមកអោយឃេនឌ្រីក
"នេះជានំដែលខ្ញុំចូលចិត្ត ប៉ាតូចរបស់ខ្ញុំបានធ្វើអោយតែខ្ញុំយកមកអោយបងជាការអរគុណដែលជួយបង្រៀន"ឃេនឌ្រីកចងចិញ្ចើមសម្លឹងមើលនំឆ្លាស់គ្នានឹងអាល្អិតចំពោះមុខ
"យើងមិនយក! "
"ទទួលទៅ!វាជាទឹកចិត្តខ្ញុំចំពោះមិត្តថ្មី"
"យើងនិយាយពីពេលណាថាជាមិត្តឯង? "នេលសុនអោបប្រអប់នំជាប់ទ្រូងឈ្ងោកមុខចុះវិញ រាងខ្មាស់ដែរព្រោះឃើញគេជួយបង្រៀនស្មានតែព្រមរាប់អានគេជាមិត្តហើយ
"មិនអីទេអញ្ចឹង"ឃេនឌ្រីកសម្លឹងមើលអាល្អិតដែលនិយាយខ្សោយៗស្តាប់មិនចង់លឺ
"ដែលយើងជួយព្រោះគ្រូសុំអោយជួយ! រៀនចេះពេលណាយើងឈប់រវល់ហើយ!"ថាតែប៉ុណ្ណេះគេក៏ដើរបកមកឡើងឡានវិញទុកអោយនេលសុនបានត្រឹមអោបប្រអប់នំដែលគេតាំងចិត្តយកមកទាំងទឹកមុខសោកសៅ
"មុននេះនរណា?មិត្តកូនមែនទេ?"ចូលមកដល់ឡានវិញថេយ៉ុងក៏ចាប់សួរនាំព្រោះឃើញអូសកូនគេចេញទៅត្រណាត់ត្រណែងបែបនេះគេក៏អត់មិនបារម្ភមិនបាន ព្រោះគ្មានមិត្តឯណាគេអូសគ្នាអញ្ចឹង
"សិស្សចូលថ្មីនឹងណាប៉ា គេតាមមកសួររឿងកិច្ចការ"ឃេនឌ្រីកឆ្លើយទាំងអារម្មណ៏មិនល្អ ឃើញអាមុខស្លូតៗស្មឿកៗនឹងហើយរំខានអារម្មណ៏អស់ក៏ដឹងថាគេមិនស្អប់មុខតាំងតែពីពេលលួចនិយាយខ្សឹបខ្សៀវពីគេក្រោយខ្នងលើកមុននៅតាមមករាប់អានធ្វើមិត្តស្អី?
ជុងហ្គុកនិងថេយ៉ុងសង្កេតឃើញទឹកមុខកូនហើយងាកមើលមុខគ្នាហាក់គិតមិនយល់ថាបើគ្រាន់តែសួររឿងការងារសាលាចាំបាច់អីកូនប្រុសគេម៉ួម៉ៅដល់ថ្នាក់នេះ
__________
Hope you all enjoy ជាមួយសាច់រឿង luv you guys<3
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ២៣:ងើបមុខឡើង!
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)