ភាគ២៣:ងើបមុខឡើង!

Начните с самого начала
                                        

"មិនចង់ខ្វល់ជាមួយទេបើពូកែញ៉ោះអូនយ៉ាងហ្នឹង! "គេមានអារម្មណ៏ដឹងថាអ្នកដែលបិតភ្នែងសង្ងំបែរមុខមករកពោះគេសើចឡើងមកហើយបន្លឺឡើងខ្សឹបៗ

"បងមិនបានញ៉ោះ អូនអៀនបងដោយខ្លួនឯង"ថេយ៉ុងគ្រវីក្បាលសើចតិចៗដៃក៏លើកមកលេងសក់នាយថ្នមៗមិនចង់ឈ្លោះជាមួយទេមានលេសដោះសារតែរហូត

"ល្ងាចនេះទៅទទួលឃេនឌ្រីកនិងនីកូលរួចពួកយើងទៅញ៉ាំអីពេលល្ងាចនៅផ្ទះលោកប៉ាណា"ជុងហ្គុកងក់ក្បាលទាញដៃថេយ៉ុងមកថើបថ្នមៗផង

"គាត់បានផ្ញើរសារមកប្រាប់បងដែរ លឺរអ៊ូថានឹកចៅនឹងកូនតែមិនលឺថានឹកកូនប្រសារសោះ"នាយតូចលឺហើយសើចកក្អឹកលើកដៃវ៉ៃដៃជុងហ្គុកតិចៗមិនខ្លាំងនោះឡើយ

"បើចង់អោយគាត់នឹកបងក៏ល្មមឈប់ញ៉ោះអោយលោកប៉ាខឹងបានហើយ ទៅលេងគាត់លើកណាត្រូវគ្នាតែពេលនិយាយការងារ"

"ឈប់មិនបាន វាសប្បាយ!"

"បងឯងនេះ!"គេសើចនិងបណ្តោយអោយស្វាមីគេងកើយភ្លៅខ្លួនសម្រាកជិតមួយម៉ោងទើបដេញគេអោយងើបទៅធ្វើការងារវិញ ខ្លាចថាបង្ហើយការងារមិនទាន់រួចនាយត្រូវវេចយកទៅធ្វើនៅផ្ទះទៀត ចំណែកគេក៏អង្គុយគេងមើលទូរស័ព្ទនៅលើសាឡុងមើលយូរៗទៅក៏គេងលក់នៅលើសាឡុងនោះទើបជុងហ្គុកដោះអាវក្រៅមកដណ្តប់អោយ ថើបថ្ពាល់និងថ្ងាសភរិយាប៉ុន្មានខ្សឺតសឹមបកមកមើលការងាររបស់គេវិញទាំងអារម្មណ៏ល្អៗផុសឡើងមក

ព្រោះតែមានប្រពន្ធនៅក្បែរហើយគេសប្បាយចិត្តបែបនេះហើយទើបចេះតែចង់អោយមកកំដរ

ម៉ោង៥ ល្ងាច

"ពូវេស៏!!! "នីកូលព្រលែងដៃពីឃេនឌ្រីករត់មកអោបជើងជំនិតកម្លោះដែលឈរចាំបើកទ្វារអោយពួកគេ

"អីយ៉ា!អ្នកនាងតូចរបស់ពូ"វេស៏បានត្រឹមតែលើកពរនិងលើកដៃក្តិចថ្ពាល់នាងលេងប៉ុណ្ណោះ ទោះក្នាញ់ចង់ថើបក៏មិនហ៊ានដែរព្រោះលោកម្ចាស់ស្រលាញ់កូនស្រីណាស់ អោយអ្នកក្រៅថើបផ្តេសផ្តាសមិនបានឡើយ

"អ្នកប្រុសអញ្ជើញចូលបាទ"វេស៏ប្រើដៃម្ខាងទៀតបើកទ្វារអោយឃេនឌ្រីកចូលទើបអោយនីកូលចូលទៅតាមក្រោយ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Место, где живут истории. Откройте их для себя