ភាគ២៣:ងើបមុខឡើង!

Start from the beginning
                                        

"វ៉ៃតិចតួចក៏យំ រំអួយ!"

"បើឯង...បងវ៉ៃខ្ញុំមិនអោយខ្ញុំយំឬ?"វិះនឹងហៅគេស្មើរម្តងទៀតតែចេះនឹកឃើញទាន់កែរពាក្យវិញបានលឿន

"ងើបមុខឡើង! "

"...."

"យើងប្រាប់អោយងើបមុខឡើងមក! "គេតម្លើងសម្លេងតែមិនលឺខ្លាំងព្រោះនេះជាបណ្ណាល័យហើយពេលនេលសុនងើបមុខឡើងទើបគេកញ្ឆក់ខ្មៅដៃមួយទៀតមកកាន់ទាញក្រដាសមកសរសេរពន្យល់លំហាត់ដែលនេលសុនកំពុងតែដោះមិនចេញនោះ និងនិយាយពន្យល់បណ្តើរខ្លះៗផងទើបអ្នកដែលភ័យឡើងរកយំមុននេះក៏រហ័សជូតទឹកភ្នែកចេញអោនមុខមកស្តាប់អ្វីដែលគេបាននិយាយ ទោះជានៅខ្លាចតែគេគ្មានជម្រើសអ្វីស្រាប់ហើយមានតែទ្រាំនឹងឯង

"យល់ឬនៅ?"ឃេនឌ្រីកងើបមុខមកសួរទើបនេលសុនសម្លឹងមុខគេហើយងក់ក្បាលទើបគេរុញក្រដាសអោយអាល្អិតនេះធ្វើបន្តវិញ ចំណែកគេក៏បែរមកផ្តោតលើកិច្ចការរបស់ខ្លួនឯងបន្តវិញ

_____

មន្ទីរពេទ្យ

បង្ហើយការងារភ្លាមទូរស័ព្ទក៏រោទ៏ឡើងមកភ្លែតទើបថេយ៉ុងលើកមកទទួលទាំងស្នាមញញឹមដឹងច្បាស់ថាជានរណា

"ហាឡូ- "

«វេស៏ចាំអូននៅខាងមុខមន្ទីរពេទ្យ រៀបចំឥវ៉ាន់ហើយឆាប់ចុះមក»ថេយ៉ុងលឺបែបនេះបើកភ្នែកភ្ញាក់ផ្អើលស្ទុះអើតមើលតាមកញ្ចក់មាត់បង្អួចបន្ទប់ធ្វើការក៏ឃើញថាឡានពីរបីគ្រឿងចតនៅខាងក្រោមនោះពិតមែន

"អូនប្រាប់បងហើយថាថ្ងៃនេះអូនទៅវិមានវិញ"ថេយ៉ុងទម្លាក់ខ្លួនលើកៅអីយកដៃឈ្លីថ្ងាសរបស់ខ្លួនឯង ពេលលឺសំណួរបន្ទាប់របស់នាយ

«អូនឆ្លើយប្រាប់បងតាំងតែពីពេលណា?»

"ព្រឹកមិញនោះអី!ពេលដែលបងជូនអូនមកមន្ទីរពេទ្យ?"

«មិនចាំទេ!»

"ជុងហ្គុក! "

«បើអូនមិនចុះមកជាមួយវេស៏ បងទៅយកអូនខ្លួនឯងមិនខាន»និយាយស្រួលជាមួយគេមិនបានប៉ុន្មាន ក៏ចេញអាគម្រាមនឹងមកទៀតហើយ

"ផ្តាច់ការដល់ហើយ! "

«មានប្រពន្ធក្បាលរឹងដូចអូន ប្រើធម៏ត្រជាក់ជាមួយមិនស្តាប់ទេ»ថេយ៉ុងលឹហើយបានត្រឹមញញឹមលួចសើចក្នុងចិត្ត ព្រោះគេពេលខ្លះក៏រឹងរូសពិតមែន

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now