ភាគ២០:កុំបន្ទោសកូនអី

Start from the beginning
                                        

"កុំអោយសោះ កុំថាអូនមិនបានប្រាប់! "ថេយ៉ុងសម្លក់និយាយគម្រាមអោយហើយខ្លាចថានាយពិតជាឃុំគេអោយនៅតែផ្ទះពិតមែន

"នាំចេញទៅលើកណាក៏មានតែពួកអាថោកទាបអស់នោះមករញ៉េរញ៉ៃ បងមិនចូលចិត្ត"ជុងហ្គុកនិយាយប្រាប់ពីអារម្មណ៏ម៉ួម៉ៅដែលមានប្រាប់ អោនមុខថើបថ្ពាល់ភរិយាជាច្រើនខ្សឺត

"បងដឹងមែនទេថាបើបងសម្រេចចិត្តឃុំអូន នឹងមានរឿងអីកើតឡើង"ជុងហ្គុកគ្រហឹមញាក់ស្មារបែបមិនខ្វល់ អោនមុខថើបករបស់ថេយ៉ុងស្របពេលដៃក៏រឹតចង្កេះគេណែននិយាយញ៉ោះឡើងមក

"បងមិនខ្វល់ស្រាប់ហើយ មិនមែនមិនធ្លាប់ត្រូវអូនទះកំភ្លៀងឯណាត្រូវទេ?"ថេយ៉ុងលឺហើយលើកដៃរុញនាយចេញបង្ហាញថាខឹងយ៉ាងច្បាស់ទើបជុងហ្គុកត្រូវទាញមកអោបវិញទាំងញញឹមខ្សឹបប្រាប់ថាគេគ្រាន់តែលេងសើចហើយចុងក្រោយក៏ត្រូវថេយ៉ុងលើកដៃមកក្តិចគេព្រោះនិយាយអោយគេខឹង

"លើកក្រោយតែនិយាយបែបនេះទៀតអូនខឹងបងមិនខាន"ជុងហ្គុកបានត្រឹមសើចហើយក៏លើកដៃដងទឹកឡើងមកស្រោចលើស្មាររបស់ថេយ៉ុងលេង ក្នុងចិត្តគេក៏មិនបានគិតរឿងឃុំនោះមកយូរហើយ សមត្ថភាពគេប៉ុណ្ណេះដែរប្រាកដជាអាចការពារនិងផ្តល់សុវត្ថិភាពដល់ថេយ៉ុងបានមិនចាំបាច់ដល់ថ្នាក់បិតសេរីភាពមិនអោយទៅណាមកណាព្រោះតែខ្លាចពួកអស់នោះឡើយ

១០ ឆ្នាំកន្លងផុត

ថេយ៉ុងឈរដួសម្ហូបមករៀបចំដាក់ចានទើបហុចទៅអោយអ្នកបម្រើយកទៅតម្រៀបលើតុព្រោះពេលនេះវាក៏កៀកម៉ោងអាហារពេលល្ងាចទៅហើយ

"ម្ចាស់តូចថ្ងៃនេះមិនទៅទទួលអ្នកប្រុសនិងអ្នកនាងតូចទេឬ?"អ៊ំមេការដែលឈរជួយក្បែរនោះក៏សួរនាំព្រោះឃើញថាថ្ងៃនេះមិនឃើញថេយ៉ុងទៅទទួលកូនៗដូចរាល់ដងដែលចេញពីធ្វើការក៏ឆៀងទៅយកមិនដែលខកខាន

"ជុងហ្គុកខលមកប្រាប់ថាគាត់ជាអ្នកទៅទទួលណាអ៊ំ"ជុងហ្គុករវល់ការងារណាស់មិនសូវជាបានស្និទ្ធនិងកម្រទៅទទួលកូនខ្លាំងណាស់ទើបពេលដែលស្នើរសុំបែបនេះគេក៏សប្បាយចិត្តដែលនាយអាចឆ្លៀតពេលទៅបាន

និយាយមិនទាន់ផុតមាត់ផងក៏លឺសម្លេងរថយន្តជាច្រើនគ្រឿងបើកចូលមកទើបនាយតូចញញឹមឡើងមកព្រោះដឹងស្វាមីនិងកូនបានត្រលប់មកវិញ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now