"ពួកយើងចាប់ផ្តើមមិនយល់ពីគ្នាដូចកាលពីមុនវាពិតជាមិនមែនរឿងល្អឡើយត្រូវទេ? តាមពិតបើសិនជាអូនជឿជាក់លើបងតែបន្តិចពួកយើងក៏គ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ"ជុងហ្គុកងើបមុខទៅសម្លឹងមើលអ្នកអង្គុយឆ្ងាយពីខ្លួនបន្តិចទាំងមុខស្មើរធេង ទោះជាសម្លេងស្តាប់ហាក់បីធម្មតាតែនាយក៏ឈឺចិត្តមិនស្ទើរពេលដឹងថាសារនេះថេយ៉ុងខឹងដល់ថ្នាក់ចង់ទាមទារគេលែងលះគ្នា
"ឈ្លោះគ្នារាល់ដងមិនថាអូនខឹងបងកម្រិតណាអូនមិនដែលនិយាយពាក្យនោះដាក់បងឡើយ ហេតុអីពេលនេះនិយាយវា?"
"អូន..."
"អូនលែងស្រលាញ់បងហើយមែនទេ?ទ្រាំជាមនុស្សអាក្រក់ដូចបងបន្តទៀតលែងបានហើយឬ?"
"វាមិនមែនបែបនោះទេជុងហ្គុកអូនគ្រាន់តែខឹងពេក បងក៏ដឹងថាពេលអូនខឹងភាគច្រើនអូននិយាយអីដែលស្តាប់ទៅមិនសមទំនងហើយគ្មានហេតុផលជាច្រើន...ក៏ត្រូវសុំទោសបងដូចគ្នា"ជុងហ្គុកងក់ក្បាលតិចៗចង់រំកិលចូលទៅអោបនាយតូចតែមិនហ៊ានខ្លាចថាថេយ៉ុងនៅមិនទាន់ចង់អោយក្បែរ ម្យ៉ាងនាយក៏នៅខឹងមិនទាន់ត្រជាក់នៅឡើយចំពោះរឿងមុននេះ
"អូនដឹងណាជុងហ្គុកថាបងខ្លាចថាអូននឹងទៅណាចោលបង ស្នេហាពួកយើងក៏មិនមែនស្រស់បំព្រងទាំងស្រុងតាំងតែពីដើម...តែអូនក៏មិនបានចាកចោលបងរហូតមិនត្រលប់មកវិញឯណាត្រូវទេ?ពួកយើងស្រលាញ់គ្នា មានកូនជាមួយគ្នាហើយ...ទោះបីជាបងធ្វើអាក្រក់ក៏បងនៅតែជាស្វាមីអូន ជាប៉ារបស់ឃេនឌ្រីក ពេលដឹងអាថ៏កំបាំងដែលបងព្យាយាមលាក់ អូនប្រតិកម្មខ្លាំងព្រោះអូនទទួលយកមិនបានវាភ្លាមៗពេក អូនសារភាពថាអូនខ្លាចបងពិតមែនជុងហ្គុកហើយអូនមិនចង់មានអារម្មណ៏នោះចំពោះបងឡើយ...ទើប...ទើបអូនគិតថាបើសិនជាអូនទៅឆ្ងាយពីបងហើយទៅរស់នៅជាមួយលោកប៉ាអូនប្រហែលជាអាចបានពាក្យទូន្មានរបស់គាត់មកខ្លះ ហើយពេលដែលបងស្រាប់តែចាប់អូននិងកូនមកឃុំនិងកាលដែលបងយកឃេនឌ្រីកមកគម្រាមវាកាន់តែធ្វើអោយអូនខឹងនិងយល់ថាបងគឺមិនកែប្រែទើបមិនដែលបាននិយាយជាមួយបងអោយច្បាស់លាស់ថាបំណងពិតអូនជាអ្វី"ថេយ៉ុងងើបមុខទៅមើលជុងហ្គុកទាំងរលីងរលោងទឹកភ្នែក
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ១៦:កុំលែងលះអីណាអូន
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)