ភាគ៤:ឆ្ងាញ់ពិតមែនឬ?

Começar do início
                                        

"ល្អហើយ!បំពេញតែការងារលោកអោយបានល្អចុះកុំគិតពីរឿងគ្រោះថ្នាក់ ស្នាក់នៅក្នុងទឹកដីខ្ញុំហើយលោកនឹងមិនអី"សុកជីនបានត្រឹមញញឹមអរគុណហើយលាអ្នកទាំងពីរចាកចេញមកវិញទើបថេយ៉ុងរហ័សបែរមកសួរស្វាមីយ៉ាងលឿនព្រោះមុននេះស្តាប់មិនយល់ថាពួកគេនិយាយគ្នាពីអី?ហើយហេតុអីសុកជីនត្រូវប្រឈមគ្រោះថ្នាក់?

"មានរឿងអីចំពោះគាត់មែនទេជុងហ្គុក?"

"ម៉ូណេតកំពុងមានមនុស្សតាមដាន​ហើយក៏កំពុងស្ថិតក្នុងគ្រោះថ្នាក់ព្រោះតែគេធ្វើការអោយបងដូច្នេះហើយទើបបងអោយគេទៅលាក់ខ្លួននៅកន្លែងរបស់បងមួយទៀត ទម្រាំតែអាចប្រាកដចិត្តបានថាគ្រប់យ៉ាងនឹងលែងអី"ថេយ៉ុងលឺបែបនេះក៏ហាក់បារម្ភពីសុកជីនដែរ គិតទៅធ្វើការបែបនេះត្រូវប្រឈមនឹងបញ្ហានិងគ្រោះថ្នាក់ស្ទើរតែជុំវិញខ្លួន ដឹងរឿងបែបនេះក៏អត់មិនព្រួយបារម្ភពីជុងហ្គុកម្នាក់ទៀតមិនបាន

"គេធ្វើការអោយបងមកយូរឆ្នាំ បងច្បាស់ជាមិនបណ្តោយអោយកូនចៅរបស់បងកើតអីនោះឡើយអូនកុំបារម្ភ"ជុងហ្គុកលើកភរិយាអោយអង្គុយលើភ្លៅចាប់ដៃគេមកថើបថ្នមៗពេលឃើញថេយ៉ុងអង្គុយធ្វើមុខស្រពាប់ស្រពោនបែបនេះ

"បើពេលនេះគាត់កំពុងស្ថិតក្នុងគ្រោះថ្នាក់...ចុះបងវិញនោះជុងហ្គុក?អូនដឹងតាមពិតគោលដៅគេមិនមែនជាដុកទ័រម៉ូណេត ប៉ុន្តែជាបង"ជុងហ្គុកលឺបែបនេះបានត្រឹមញញឹមប្រើម្រាមដៃអង្អែលលើផែនថ្ពាល់នាយតូចថ្នមៗ ទោះគេមិននិយាយតែកាយវិការដែលបានប្រព្រឹត្តក៏ហាក់ចង់លួងលោមអោយភរិយាបានស្ងប់ចិត្តជាងនេះ

"អូនមិនមែនចង់អោយបងឈប់នូវអ្វីដែលបងខំសាងឡើងមកឡើយ....ប៉ុន្តែពេលខ្លះអូនក៏អត់មិនភ័យខ្លាចមិនបាននោះទេជុងហ្គុក បើសិនជាមានរឿងអីកើតឡើងចំពោះបងតើអោយអូនធ្វើយ៉ាងម៉េចទៅ"

"វាប្រាកដជាគ្មានរឿងនោះកើតឡើងទេ មិនមែនអូនមិនធ្លាប់ដឹងទេឬថាស្វាមីអូនមិនអោនក្បាលចាញ់នរណាងាយៗ"

"ជុងហ្គុក...."

"ដរាបណាមានបងនៅទីនេះ នរណាក៏ប៉ះពាល់គ្រួសារយើងមិនបានដែរ"គេទាញរាងកាយតូចផ្តេកអោយជាប់ដើមទ្រូង ជ្រប់មុខថើបសរសៃទន់រលោងនោះស្រាលៗ ពេលនេះគេក៏បានដឹងហើយថាអាអ្នកដែលបង្ករឿងវឹកវរប៉ុន្មានថ្ងៃកន្លងមកនេះជានរណា តែដែលស្ងាត់មិនព្រមធ្វើអ្វីសោះក៏ព្រោះតែចង់ដឹងថាវានឹងចង់លេងស្អីជាមួយគេបន្តទៀតប៉ុណ្ណោះ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Onde histórias criam vida. Descubra agora