ភាគទី១:ឬចង់អោយអូននៅខឹងបងបន្ត?

Start from the beginning
                                        

"បងនៅមិនទាន់និយាយប្រាប់អូននៅឡើយទេថាមានរឿងអីកើតឡើង? "

"មិនមាននោះទេអូន គ្រាន់តែស្រ្តេសរឿងការងារបន្តិចបន្តួចប៉ុណ្ណោះ"តបបណ្តើរអោនមុខមកថើបម្រាមដៃភរិយាលេងតិចៗ មុននឹងសម្លេងគោះទ្វារបន្ទប់ធ្វើការរបស់ជុងហ្គុកបន្តិច អោយថេយ៉ុងរាងភ្ញាក់បម្រុងនឹងងើបចេញពីភ្លៅជុងហ្គុកតែនាយមិនព្រម នៅចាប់អោបចង្កេះជាប់ឃាំងមិនអោយខ្លួនងើប

"លោកម្ចាស់!ម្ចាស់តូច! "វេស៏បើកទ្វារចូលមកអោនក្បាលសម្តែងនូវការគោរពចំពោះចាហ្វាយទាំងពីរ ប៉ុន្តែទឹកមុខគេហាក់ដូចមានអ្វីម្យ៉ាងចង់និយាយប្រាប់ទៅកាន់ជុងហ្គុកតែពីរនាក់

"បន្តិចទៀតចាំនិយាយ"គេនិយាយផ្តាំតែប៉ុណ្ណេះកាន់ដៃភរិយាអោយងើបឈរឡើង ស្របពេលដៃម្ខាងទៀតក៏លើកមកដាក់លើចង្កេះជួយទប់ពីក្រោយ

"បាទ"ជំនិតកម្លោះឈានជំហានជើងថយបើកផ្លូវអោយចាហ្វាយបានចាកចេញទៅសិន

បន្ទប់សម្រាក

"បងនិយាយការងារតែមួយភ្លែតប៉ុណ្ណោះ រួចរាល់បងនឹងប្រញាប់ត្រលប់មករកអូនវិញ"ជុងហ្គុកនិយាយផ្តាំដោយប្រយោគយ៉ាងវែងក្រោយដាក់អោយថេយ៉ុងអង្គុយលើគ្រែផ្អែកខ្នងនឹងក្បាលគ្រែ

"តាមសម្រួលទៅបងកុំបង្ខំអី និយាយរួចអូននឹងកំដរបងញ៉ាំអាហារពេលល្ងាចនេះជុំគ្នាព្រោះបងមិនបានញ៉ាំអីនៅឡើយ"

"តាមចិត្តរបស់darlingចុះ"គេអោនថើបបបូរមាត់ពណ៏ផ្កាឈូកស្រាលរបស់ភរិយាបន្តិចមុននឹងចាកចេញមកបន្ទប់ធ្វើការរបស់ខ្លួនវិញដោយមានវេស៏នៅរង់ចាំទីនោះរួចជាស្រេច

"និយាយមក! "

"មានខ្សែរបណ្តាញយើងប្រាប់ថាអ្នកដែលបញ្ជូនមនុស្សចូលក្រុមហ៊ុនចង់លួចយកម៉ូតនាវាទៅ ពេលនេះចាប់បានកូនចៅរបស់វាហើយបាទពាក់ព័ន្ធនឹងរឿងឃ្លាំងទំនិញកាលពីប៉ុន្មានថ្ងៃមុនដូចគ្នា"វេស៏រហ័សរាយការណ៏ប្រាប់ពីដំណឹងល្អទៅកាន់អ្នកដែលអង្គុយរង់ចាំស្តាប់យ៉ាងស្ងៀមស្ងាត់

តាមពិតទៅគេក្រពុលមុខមកប៉ុន្មានថ្ងៃទៅហើយមិនមែនទើបតែថ្ងៃនេះគ្រាន់តែមិនបង្ហាញអោយប្រពន្ធចាប់សង្កេតដឹង...ម៉ូតគម្រោងនាវាគេដែលត្រៀមនឹងបញ្ចេញវិះតែនឹងត្រូវលួចយកទៅបានដោយការធ្វេសប្រហែសមួយពេល ឃ្លាំងទំនិញអាវុធរបស់គេត្រូវបានមនុស្សលួចដុតតែហេតុការណ៏ទាំងពីរនេះកើតឡើងមកគឺសុតតែអាចដោះស្រាយបានធម្មតាដោយមិនបានបង្កការខូចខាតច្រើននោះឡើយ....ទោះបីជាខូចខាតតិចតែពួកនោះធ្វើអោយគេខាតពេលវេលាច្រើនខ្លាំងណាស់ ដឹងហើយលឺហើយថាគេជានរណាតែនៅតែហ៊ានឈានជើងចូលមករកគេ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now