ភាគបញ្ចប់៖អរគុណ

1.8K 154 9
                                    

ពេលខ្លះការផ្ដល់ឱកាសទីពីរគឺមិនអាក្រក់ទេ!

«ប៉ាៗ»ថេហ្វាបើកទ្វាដើរចូលទៅក្នុងបន្ទប់តុបតែងខ្លួនរបស់ថេយ៉ុងក៏ឃើញប៉ាតូចរបស់គេកំពុងអង្គុយរៀបរយតុបតែងមុខមាត់បន្ថែមឲ្យខ្លួនឯង។នាយក៏បែរមកញញឹមដាក់កូនប្រុសដែលស្លៀកពាក់ពណ៌សយ៉ាងស្អាតបាតរត់សម្ដៅមករកគេ ថេហ្វាឆាប់ធំណាស់ទើបតែ៧ឆ្នាំសោះលូតកម្ពស់យ៉ាងសន្ធឹក។

«ប៉ាតូច»ថេហ្វាអោបប៉ារបស់គេជាប់ថ្នមៗដោយភាពកក់ក្ដៅ គេពិតជាស្រឡាញ់ប៉ាតូចរបស់គេខ្លាំងណាស់!គេរីករាយដែលពេលនេះគេក៏អាចមានគ្រួសារដែលពេញលេញដូចក្មេងដទៃ គេសន្យាថាឈប់រឹងរូសជាមួយប៉ាធំហើយ។

«ប៉ាតូចស្អាតខ្លាំងណាស់!ថេហ្វាស្រឡាញ់ប៉ា»ថេយ៉ុងអង្អែលខ្នងកូនថ្នមៗដោយស្នាមញញឹម គេក៏រីករាយដូចគ្នា

«ប៉ាក៏ស្រឡាញ់កូនដូចគ្នាណាថេហ្វា!កូនគឺជាជីវិតទាំងមូលរបស់ប៉ាណាកូន!ប៉ាសុំទោសដែលទៅចោលកូនដល់ទៅពីរឆ្នាំ»ថេយ៉ុងព្រលែងដៃអោបមកអង្អែលថ្ពាល់កូនប្រុសថ្នមៗមុននឹងថើបគេដោយក្ដីថ្នាក់ថ្នម

«ប៉ាៗកុំសុំទោសថេហ្វាអី ថេហ្វាដឹងថាប៉ាៗពិបាកចិត្ត!ប៉ាធំប្រាប់ថាប៉ាៗស្ដ្រេសប៉ាៗត្រូវការពេលដើម្បីព្យាបាលឡើងវិញថេហ្វាយល់ណាប៉ា»ថេយ៉ុងសប្បាយចិត្តដែលជុងហ្គុកមើលថែកូនបានល្អ កូនចាស់ចិត្តគំនិតនិងគួរឲ្យស្រឡាញ់ខ្លាំងណាស់។

«តោះប៉ាៗដល់ម៉ោងហើយ!»ថេហ្វាចាប់ដៃថេយ៉ុងឲ្យមកតាមខ្លួនព្រោះនេះក៏ដល់ពេលប្រារព្ធពិធីហើយដែរ។

ផ្កាកុលាបសជាច្រើនដាក់តុបតែងលម្អតាមដងផ្លូវដល់វេទិការៀបការ ឈ្មោះគូស្នេហ៍ត្រូវផ្គុំចូលគ្នា «ថេហ្គុក»មានទាំងរូបថតចាស់ៗរបស់គេជាច្រើនដែលរំឭកការចងចាំល្អៗដែលពួកគេឆ្លងកាត់ជាមួយគ្នា។ពិធីរៀបការធ្វើនៅមាត់សមុទ្រមានភ្ងៀវចូលរួមត្រឹមអ្នកជិតដិតព្រោះវាជាបំណងរបស់ថេយ៉ុង។ ប៉ាម៉ាក់ទាំងសងខាងក៏មានវត្តមាននៅទីនេះដែរ។

«ម៉ោះកូន!»លោកចនបំពេញនាទីដឹកដៃថេយ៉ុងជំនួសប៉ារបស់គេពីព្រោះគាត់មិនអាចដើរបាន។ថេយ៉ុងរលីងរលោងស៊កដៃទៅក្រៀកលោកប៉ាក្មេកជាប់ដើរយឺតៗសម្ដៅទៅរកកូនកម្លោះដ៏ស្រស់សង្ហារជាងគេលើលោកសម្រាប់គេ។ ជុងហ្គុកសង្ហារខ្លាំងណាស់ទោះបីកើនអាយុយ៉ាងណាក៏នៅតែសង្ហារនិងរឹតតែសង្ហារពេលដែលគេចាស់ចិត្តចាស់គំនិតដូចជាពេលនេះ។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Where stories live. Discover now