Part2: ការពិតដែលឈឺចាប់

2.2K 137 4
                                    

វាពិតជាពិបាកសម្រាប់ថេយ៉ុងក្នុងការមើលថែកូនផងហើយត្រូវធ្វើការផង គេហត់ខ្លាំងណាស់មួយថ្ងៃៗ ពេលត្រូវធ្វើការគេក៏ឆ្លៀតយកថេហ្វាទៅផ្ញើប៉ាម៉ាក់ឲ្យជួយមើលឲ្យព្រោះតែជុងហ្គុកក៏រវល់មិនមានពេលសម្រាកគ្រប់គ្រាន់ឡើយ។

ថ្ងៃនេះថេយ៉ុងសុំច្បាប់ឈប់សម្រាកដើម្បីបាននៅផ្ទះរៀបចំទុកដាក់នឹងដើម្បីគេងយកកម្លាំងផង។ថេហ្វាមិនរករឿងច្រើននៅពេលថ្ងៃប៉ុន្តែតែងតែភ្ញាក់ស្រែកយំនៅពេលយប់។តែជុងហ្គុកក៏តែងតែជាអ្នកក្រោកមកដើម្បីលួងកូនឲ្យគេងលក់ទៅវិញដោយមិនបាច់លំបាកដល់ថេយ៉ុងឡើយ។

ថ្ងៃរសៀលទម្រាំតែរៀបចំហើយថេយ៉ុងក៏ប្រះខ្លួនគេងលើកម្រាលជិតគ្រែរបស់ថេហ្វា។អាល្អិតនេះមិនគេទេតែក៏មិនបានស្រែករំខានដំណេកប៉ាៗដែរ។

រាងក្រាសត្រឡប់មកផ្ទះវិញលឿនបន្តិច ដំបូងថាចូលទៅយកថេយ៉ុងចេញពីធ្វើការប៉ុន្តែអ្នកនៅទីនោះថាថេយ៉ុងសុំច្បាប់សម្រាកទើបគេឆ្លៀតចូលទិញអាហារពេលល្ងាចនិងនំខេករសជាតិស្រ្តបឺរីព្រោះថេយ៉ុងចូលចិត្តវាណាស់។

ជុងហ្គុកទុកអាហារលើតុហើយក៏រកមើលថេយ៉ុងតែមិនឃើញគេទើបនាយឡើងទៅបន្ទប់ បើកទ្វាមកក៏ឃើញគេកំពុងគេងលក់ឯកូនវិញបើកភ្នែកបៀមដៃធ្វើមិនដឹង។

«សឺត»ជុងហ្គុកដាក់កាយគេងលើកម្រាលហើយក៏អោបកាយតូចចូលទ្រូង

«ហ្អឹមជុង បងមកវិញតាំងពីពេលណា?»ថេយ៉ុងភ្ញាក់ទាំងមមីមមើតែក៏អោបកាយរឹងមាំវិញ យល់ថាមានកម្លាំងវិញហើយ

«មកដល់មុននេះទេ ឮថាអូនសុំច្បាប់នេះមិនស្រួលខ្លួនមែនទេ?»គេថើបថ្ងាសរលោងថ្នមៗកាយវិការទន់ភ្លន់បែបនេះគេអាចក្បត់បានយ៉ាងមិចទៅ ពិតជាមានអារម្មណ៍ខុសណាស់ដែលគិតបែបនោះ។

«អូនហត់ហើយ»ដៃក្រាសអង្អែលខ្នងស្រឡូនថ្នមៗបិទភ្នែកផ្ដល់ភាពកក់ក្ដៅឲ្យគេ។ថេយ៉ុងញញឹមអោបគេវិញពោពេញដោយក្ដីសុខនឹងថាមពល មានបងនឹងកូនអូនមិននឿយណាយទេ។

«បងចង់ឲ្យអូនផ្អាកធ្វើការមួយរយៈសិន»ថេយ៉ុងជ្រួញចិញ្ចើមទើបសម្លឹងមុខគេទាំងងឿងឆ្ងល់

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin