ភាគទី៤៖លែងលះ

2.1K 146 4
                                    

ព្រឹកនេះហាក់មិនដូចព្រឹករាល់ដងឡើយ ថេយ៉ុងគ្មានស្នាមញញឹមជាប់ផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេនោះទេ ទោះជាបង្ខំចិត្តក៏គេមិនអាចធ្វើបានដែរ។ថេយ៉ុងពិតជាមិនចង់ដោះលែងជុងហ្គុកឡើយ គេតឹងទ្រូងខ្លាំងណាស់ពេលឃើញប្ដីរៀបសម្លៀកបំពាក់សម្រាប់ការចាកចេញ។សាកស្រម៉ៃទៅមើល មនុស្សដេកអោបជាប់ទ្រូងសុខៗក៏ស្រាប់តែបាត់មុខចេញពីជីវិតរបស់យើង?ទោះខ្ញុំរឹងមាំយ៉ាងណាក៏ខ្ញុំមិនអាចទទួលយកបានភ្លាមដែរ។

ថេយ៉ុងធ្វើអាហារសម្រាប់ពួកគេដូចដើមតែមួយចានទៀតម្ចាស់របស់វាហាក់មិនអើពើប៉ះពាល់ទាល់តែសោះ។

ត្រឡប់ទៅពេលយប់...

«បងគិតម្ដងទៀតបានទេជុង?បងអាចនឹងខុសមួយពេលអូនលើកទោសឲ្យបង!ហ្អឹក!អូនស្រឡាញ់បងខ្លាំងណាស់សុខក៏មកឲ្យដោះលែងបងឲ្យស្រីផ្សេងអូនស្ទើដាច់ខ្យល់ស្លាប់ហើយដឹងទេ»ថេយ៉ុងគក់ទ្រូងខ្លួនឯងព្រោះតែវាអួលណែនខ្លាំងដក់មិនអាចដកដង្ហើមបាន។និយាយហើយថាដោះលែងប៉ុន្តែធាតុពិតគេកំសាកខ្លាំងណាស់ គេមិចនឹងអាចតស៊ូក្នុងលោកនេះម្នាក់ឯងបានទៅ?

«ថេយ៍!ធ្វើបែបនេះដូចជាធ្វើបាបអូនទៅវិញទេ បងមិនចង់ឲ្យអូនឈឺចាប់ខ្លាំងជាងនេះទើបជ្រើសរើសផ្លូវបែក»តើជម្រើសពីរនេះមានអីខុសគ្នាទៅ?វាឈឺដូចគេចាក់ដូចតែគ្នាដដែលបើបែបនេះគេអាចឈឺទាំងមានជុងហ្គុកក្បែរប្រសើរជាងត្រូវទេ?

«មួយខែ!បងទុកពេលឲ្យអូនមួយខែបានទេ?អូនសន្យាថានឹងធ្វើឲ្យបងស្រឡាញ់អូនដូចដើម!បើសិនរយៈពេលមួយខែហើយបងមិនអាចស្រឡាញ់អូនដដែលអូននឹងសញ្ញេលើក្រដាសនេះ»ថេយ៉ុងកាន់ក្រដាសលែងលះដែលមានសញ្ញេរបស់ជុងហ្គុកហើយស្រេចនៅលើនោះ គេមិនដឹងថាខ្លួនឯងកំពុងតែធ្វើរឿងឆ្កួតឡប់អ្វីនោះទេប៉ុន្តែគេជឿថាជុងហ្គុកគ្រាន់តែត្រូវនាងស្រីនោះពង្វក់ប៉ុណ្ណោះ ។

គេជឿថាគេអាចកែប្រែនាយបាន។

«ថេយ៍!ការដែលអូនទ្រាំរស់នៅជាមួយស្នេហាដែលប្រឹងប្រែងតែម្ខាង លិទ្ធផលចុងក្រោយមានតែឈឺនិងឈឺប៉ុណ្ណោះ!»ជុងហ្គុកក្រសោបស្មាតូចលួងលោមគេ ទោះស្ថិតក្នុងកាលទេសណាគេនៅតែផ្អែមជានិច្ច។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Where stories live. Discover now