Part 25៖កូនចង់បានលោកគ្រូជាប៉ាតូច

2K 162 4
                                    

ក្រោយពេកបានចួបនិយាយជាមួយថេយ៉ុងហើយធ្វើឲ្យគេបានធូរស្បើយចិត្តបានខ្លះ ថេយ៉ុងហាក់មិនបានចងចាំអ្វីបន្តិចសោះឡើយ កែវភ្នែករបស់គេភ្លឺថ្លានិងស្មោះត្រង់ បែបនេះក៏ល្អដែរ គេមិនចាំបាច់ចងចាំរឿងរ៉ាវអាក្រក់ៗពីមុននោះទេ!គេសាកសមនឹងទទួលបានជីវិតដែលរីករាយគ្មានមន្ទិលបែបនេះ។

ជុងហ្គុកទទួលថេហ្វាត្រឡប់ទៅផ្ទះវិញដោយក្មេងតូចប្រែមកជាអង្គុយស្ងៀមទឹកមុខស្មើស្ងប់ដូចជារាល់ដងវិញខុសពីមុននេះពេលដែលគេនៅជាមួយថេយ៉ុង គេញញឹមរីករាយខ្លាំងណាស់។

គ្រាន់តែឡានឈប់ភ្លាមក្មេងតូចក៏ប្រញាប់រត់ចុះពីលើឡានដោយមិនចាំបាច់មានមនុស្សធំមកជួយគេឡើយ។ជុងហ្គុកសម្លឹងមើលដំណើរកូនរត់ត្រុកៗយ៉ាងគួរឲ្យស្រឡាញ់ជាពិសេសស្ពាយកាតាមតូចជាប់ខ្លួនផងធ្វើឲ្យគេមើលទៅដូចជាកូនអណ្ដើកយ៉ាងអ៊ីចឹង!

ម៉ោង៦ល្ងាច

ថេហ្វាចុះពីលើផ្ទះតាំងមករកអីញ៉ាំដោយខ្លួនឯងប៉ុន្តែគេភ្ញាក់ព្រើតព្រោះឃើញលោកប៉ាកំពុងតែអោនឈ្ងោកៗម្នាក់ឯងនៅចង្ក្រានបាយ។

«ថេហ្វា!ឃ្លានមែនទេកូន?»ថេហ្វាងក់ក្បាលផ្ងក់ៗបញ្ជាក់ថាគេឃ្លានណាស់ ចិត្តខ្លាំងរឿងផ្សេងអាចធ្វើបានតែចិត្តខ្លាំងរឿងញ៉ាំមួយគេធ្វើមិនបាននោះទេ។

«ចាំបន្តិចណាប៉ាធ្វើជិតរួចហើយកូនឡើងអង្គុយលើកៅអីចាំប៉ាសិនទៅ»ថេហ្វាមិនមាត់ក៏រត់សម្ដៅទៅកៅអីសម្រាប់ក្មេងអង្គុយព្រោះវាខ្ពស់អាចឲ្យគេញ៉ាំអាហារជុំគេឯងចាស់ៗបាន។

ជុងហ្គុកលើកស៊ុនយិនសិនមាន់ខ្មៅនិងឆាមឹកផ្អែមដាក់លើតុព្រមទាំងចាប់ដួសបាយដាក់ចានតុក្កតាឲ្យថេហ្វា។ក្មេងតូចសម្លឹងមើលចានឆ្លាស់នឹងមុខឪពុកភ្លឹសៗ

«ប៉ាធ្លាប់ឮលោកយាយថាកូនចង់បានចាននេះដូចមិត្តភក្តិកូននៅសាលាទើបប៉ាទិញមក»ជុងហ្គុកញញឹមដាក់ខ្លួនអង្គុយជិតកូនប្រុស ក្មេងសម័យនេះធំលឿនដឹងលឿនហើយក៏ចេះងក់ងរមិននិយាយរកម៉ែឪ គិតទៅថេហ្វារឹងក្បាលដូចជុងហ្គុកគ្មានខុស។

«ប៉ាមិនសូវចេះធ្វើម្ហូបទេ!មិនឆ្ងាញ់ដូចម៉ាក់យាយធ្វើទេ»ជុងហ្គុកចាប់សាច់មឹកដាក់ចានកូន គេដឹងថាថេហ្វាចូលចិត្តញ៉ាំគ្រឿងសមុទ្រ ដូចជាថេយ៉ុងណាស់ពួកគេចូលចិត្តញ៉ាំមឹកឆាផ្អែមនេះដូចគ្នា។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Unde poveștirile trăiesc. Descoperă acum