Part 11៖បងរើសមិនបាន

2.1K 115 11
                                    


ពិធីមង្គលការបានចប់សព្វគ្រប់អស់ហើយនៅឡើយតែរឿងរ៉ាវរបស់ប្ដីប្រពន្ធមួយគូនេះនៅមិនទាន់ដោះស្រាយចេញបានទើបត្រូវមកអង្គុយទល់មុខប៉ាម៉ាក់ទាំងពីរនាក់រួមជាមួយកូនតូចដែលគេងលក់យ៉ាងស្កប់ស្កល់ហាក់មិនបានខ្វល់ថាអ្នកណាកើតអ្វីខ្លះសោះ។ ថេយ៉ុងសម្លឹងទៅកូនប្រុសដោយចិត្តច្រណែនទៀតហើយ អាចគេងបានយ៉ាងស្កប់ទោះជាជីវិតកំពុងតែធ្លាក់ដល់បាតកម្រិតណានោះជាសេចក្ដីប្រាថ្នារបស់គេក៏ដូចជាយើងគ្រប់គ្នា។ធ្វើជាកូនក្មេងក៏ងាយស្រួលម្យ៉ាងដែរហ្ន៎។

ជុងហ្គុកអង្គុយស្ងៀមស្ងាត់នៅជិតនោះរង់ចាំប៉ាម៉ាក់របស់ខ្លួនចូលមក ថ្ងៃនេះប្រហែលជាត្រូវស្នាក់នៅផ្ទះរបស់គាត់ហើយព្រោះនេះក៏យប់ជ្រៅណាស់ហើយដែរ។ស្របពេលនោះទ្វាបន្ទប់ក៏បើកឡើងដោយដៃរបស់លោកស្រីចនជាម៉ាក់របស់ជុងហ្គុកតាមដោយលោកចននិងស្រ្ដីចំណាស់ម្នាក់ដែលទំនងជាមេផ្ទះប្រចាំនៅទីនេះ។

«ឲ្យថេហ្វាទៅគេងលើពូកស្រួលបួលទៅ គេងបែបនេះវៀចខ្នងចៅយើងអស់ហើយ!»លោកស្រីចនពោលចប់ស្រ្ដីចំណាស់ក៏ចូលខ្លួនមករុញរទេះរបស់ថេហ្វាដើម្បីនាំគេទៅគេង។

«ពួកឯង!ចាប់ពីស្អែកទៅត្រូវមករស់នៅទីនេះ!»មិនឲ្យខាតពេលច្រើនលោកចនក៏ពោលឡើងភ្លាមតែម្ដងទើបកម្លោះទាំងពីរបើកភ្នែកធំៗដំណាលគ្នា

«លោកប៉ា?បានន័យថាមិច?»ជុងហ្គុកស្រែក បើសិនជាគេមកនៅទីនេះវិញចុះការងាររបស់គេ?ហើយចុះ...ស៊ូឈីន?

ពេលហ្នឹងនៅគិតដល់ស្រីទៀត។

«ដូចដែលបានឮ!ពួកឯងប្រុងយកចៅយើងឲ្យទៅលំបាកជាមួយគ្នាដែរមិនបានទេ?ឃើញភ្នែកខ្មៅៗទាំងនោះហើយយើងមិនដាច់ចិត្តធ្វើមិនដឹងមិនឮមិនបាន!»លោកស្រីចនពោលទាំងក្ដៅក្រហាយ កាលដើមឡើយប្រកែកហើយហាមហើយថាមិនឲ្យស្រឡាញ់គ្នា តែម្នាក់ៗរឹងក្បាលណាស់សុខចិត្តចុះចេញពីផ្ទះដើម្បីនៅក្បែរគ្នា ដល់ឥឡូវមានកូនបែរជាម្នាក់ៗបែកឆ្វេងរាងខ្លួនអស់!គួរតែដល់ពេលប្រដៅហើយ!ប៉ុន្តែបើមកនៅទីនេះពិតមែនច្បាស់ជាយ៉ាប់សម្រាប់ជុងហ្គុកហើយគេទើបតែត្រូវរូវគ្នាជាមួយស៊ូឈីនហើយពេលនេះក៏ត្រូវទុកនាងចោលមែនទេ?

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Where stories live. Discover now