Part 23៖ ស្អប់លោកប៉ាណាស់..

2.2K 163 4
                                    




បើឈានជើងដើរទៅមុខហើយដាច់ខាតកុំងាកក្រោយ.....

ជំហានជើងបោះវែងៗយឺតៗ ខ្យល់ត្រជាក់បក់ប៉ះសក់ទន់រលោងពណ៌ត្នោតស្រាលរវិចៗ ក្នុងរូបរាងកាយស្រស់បស់មានសាច់មានឈាម ទឹកមុខញញឹមជាប់គ្មានទុក្ខព្រួយ កែវភ្នែកភ្លឺថ្លាមានពន្លឺដូចជាពេជ្រមួយគ្រាប់ដែលច្នៃរួចរាល់បញ្ជេញរស្មីឡើង។ម្ចាស់ដំណើរបញ្ឈប់ជំហានវែងៗលោតៗរបស់គេបន្តិចដកដង្ហើមស្រូបយកខ្យល់អាកាសពីទឹកទន្លេនាពេលល្ងាចម៉ោង៦ ជាពេលដែលព្រះអាទិត្យកំពុងរំកិលខ្លួនចូលទៅក្នុងទឹកអាចឲ្យយើងមើលឃើញពន្លឺពណ៌មាសព្រៀកចាំងផ្លាតជាមួយទឹកទន្លេប្រៀកៗ កាន់តែសម្លឹងចិត្តកាន់តែធូរស្រាលមួយកម្រិត។

ម្រាមដៃស្រឡូនលើកឡើងទ្រមេអំបៅពណ៌សដែលហើរមកពីណាក៏មិនដឹងក៏មកទុំនឹងដៃរបស់គេ វាហាក់ដូចជាចម្លែកដែលថ្មើនេះទៅហើយនៅមានមេអំបៅហោះហើរទៀត។

«ហ្អេស!»បបូរមាត់ផ្កាឈូកស្រាលបង្ហើរសំនៀងភ្ញាក់ពេលវាស្រាប់តែហើរចេញធ្វើឲ្យគេបែរខ្លួនត្រឡប់ក្រោយដែលវាជារឿងដែលគេតមមកយូរហើយ។

គេឈប់ស្ងៀមពេលប្រទាក់ភ្នែកជាមួយបុរសរាងខ្ពស់ក្នុងសម្លៀកបំពាក់អ្នកធ្វើការនៅឡើយ គេកំពុងឈរពីក្រោយខ្លួនសម្ងាយ១០ម៉ែត្រពីគ្នា។ទោះជាមិនចងចាំថាគេជាអ្នកណាប៉ុន្តែគេហាក់ដូចជាខ្លាចរអារនឹងវត្តមានរបស់គេ។

«ពួកយើងធ្លាប់ស្គាល់គ្នាទេ?»ម្ចាស់បបូរមាត់ស្ដើងក៏ផ្ដើមសួរទៅប្រុសមាឌខ្ពស់ម្នាក់នោះ។

«ខ្ញុំស្គាល់លោក ប៉ុន្តែលោកប្រហែលជាមិនស្គាល់ខ្ញុំទេ»គេញញឹមតបវិញ ទឹកមុខរបស់គេហាក់បៀមទុកភាពជូរចត់ខ្លោចផ្សារគ្មានអ្នកណាអានដាច់។

«ថេយ៍!»ម្ចាស់បបូរមាត់ផ្កាឈូកងាកទៅតាមសំឡេងស្រែកដែលលាន់ពីក្រោយរាងក្រាសម្នាក់នោះមុននឹងស្នាមញញឹមគ្របដណ្ដប់លើផ្ទៃមុខរបស់រាងតូចយ៉ាងស្រស់ស្អាត ពន្លឺព្រះអាទិត្យពណ៌មាសកាន់តែធ្វើឲ្យវត្តមានរបស់គេមានពន្លឺក្នុងកែវភ្នែកប្រុសចម្លែកម្នាក់នោះ។

«ទៅហើយ!»គេញញឹមក្រវីដៃហើយក៏រត់សម្ដៅទៅម្ចាស់សំនៀងដែលស្រែកហៅគេមុននេះ។រាងក្រាសឈរស្ងៀមថ្មឹងហាក់ពេលវេលាកំពុងដំណើរការយឺតៗនៅខណៈពេលដែលរាងតូចស្ដើងរត់កាត់គេសម្ដៅទៅរកអ្វីផ្សេង វាហាក់ដូចជា..គេមិនមានវត្តមានក្នុងភ្នែករបស់ថេយ៉ុងទៀតឡើយ។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Donde viven las historias. Descúbrelo ahora