Part 14៖ដោះលែង

2.2K 157 20
                                    


៧ថ្ងៃក្រោយ

ថេយ៉ុងបានត្រឡប់មករស់នៅផ្ទះចាស់របស់គេដែលធ្លាប់រស់នៅជាមួយជុងហ្គុកកាលពីមុនដោយទុកឲ្យថេហ្វានៅជាមួយជុងហ្គុកនៅឯផ្ទះធំ។គេមិនបានចួបជុងហ្គុកឬប៉ាម៉ាក់ក្មេករបស់គេឡើយតាំងតែពីថ្ងៃដែលឈ្លោះគ្នាមក សូម្បីតែថេហ្វាក៏គេមិនបានប៉ះពាល់ឬអោបថើបកូននោះទេ គេពិតជានឹកដល់កូនខ្លាំងណាស់ប៉ុន្តែគេមិនចង់ឈានជើងទៅផ្ទះនោះទៀតនោះទេពីព្រោះគេនៅមិនទាន់មានភាពក្លាហានប្រឈមមុខជាមួយជុងហ្គុកនៅឡើយ។

ថេយ៉ុងសម្រេចចិត្តចូលធ្វើការជាជំនួយការហាងសម្លៀកបំពាក់មួយកន្លែងនៅក្នុងផ្សារទំនើប។ ភាពរវល់បានបន្លប់គេខ្លះពីការគិតរវើរវាយទាំងឡាយព្រមទាំងចិត្តនឹកទៅដល់កូនផងដែរ។ត្បិតតែការចាកចេញពិបាកសម្រាប់គេប៉ុន្តែគេមិនចង់ទ្រាំរស់នៅក្បែរមនុស្សដែលអស់ចិត្តស្រឡាញ់ខ្លួនទៅហើយទៀតនោះទេ​ ការដែលទ្រាំចង់ឃាត់គេឲ្យនៅ គេនឹងកាន់តែចង់ទៅ គេមិនបានគិតខ្វល់ពីទឹកភ្នែករាប់រយដំណក់ដែលបានស្រក់ចុះដោយសារវិបត្តិគ្រួសារមួយនេះនោះទេ គេដឹងត្រឹមតែថាខ្លួនឯងបានសុខគឺគ្រប់គ្រាន់ហើយ។

ថ្ងៃនេះជុងហ្គុកចេញពីធ្វើការលឿនជាងរាល់ដងព្រោះតែគេហាក់មានអារម្មណ៍មិនសូវល្អ គេដូចជាមានរឿងម្យ៉ាងដែលត្រូវធ្វើដើម្បីបានធូរក្នុងទ្រូង គេចង់ទៅរកថេយ៉ុងដើម្បីសុំទោសគេចំពោះរឿងកាលពីថ្ងៃមុន គេដឹងថាការសុំទោសមិនមែនជាដំណោះស្រាយគ្រប់បញ្ហានោះទេ ប៉ុន្តែគេមិនចង់មានអារម្មណ៍ថាកាន់តែខុសពេលដែលមិនបានធ្វើអីសោះ។គេបានដឹងថាថេយ៉ុងនៅទីណាព្រោះតែគេតាមដាននោះអី។រយៈពេលមួយអាទិត្យនេះគេមិនបានទៅរកស៊ូឈីននោះទេព្រោះតែគេរវល់នឹងការងារដែលលោកប៉ាដាក់ឲ្យហ្វឹកហ្វាត់ជាពិសេសគឺចំណាយពេលមើលថែថេហ្វាពេលត្រឡប់មកពីធ្វើការវិញ។ជុងហ្គុកកំពុងតែបំបៅទឹកដោះគោឲ្យកូនប្រុសបណ្ដើរលេងជាមួយគេបណ្ដើរ ថេហ្វាធំច្រើនណាស់សុខភាពក៏ល្អដែរ ឃើញភ្នែកខ្មៅៗបរិសុទ្ធរបស់កូនប្រុសហើយធ្វើឲ្យគេនឹកទៅដល់ប៉ាតូចរបស់ថេហ្វាភ្លាម កែវភ្នែករបស់ពួកគេគឺភ្លឺថ្លាពោរពេញទៅដោយពន្លឺដូចគ្នាខ្លាំងណាស់ ភាពបរិសុទ្ធនៃគំនិតរបស់គេក៏ជាចំណុចដ៏គួរឲ្យស្រឡាញ់ដែរ។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Where stories live. Discover now