Part 20៖មិនមែនស្រឡាញ់គឺត្រូវតែបានទេ!

2.4K 171 25
                                    

«ហ្អឺៗសឹងមីន!ខ្ញុំឈឺ»ស៊ូឈីនលើកដៃសំពះសង្សារអ្នកលេងរបស់នាងដែលនាងដឹងច្បាស់ថាគេមិនបញ្ឈប់ត្រឹមការសំពះអង្វរប៉ុនហ្នឹងនោះទេ។

«នាងឯងខ្លាំងដៃសម្បើមណាស់!លួចមានសហាស្មន់ជាមួយអ្នកផ្សេង?មិនអាម៉ាសទេឬពេលគេមកតាមទាន់ទាំងខ្លួនននោលគោក?ហ្អាស!»សឹងមីនចាប់ក្របួចសក់ស៊ូឈីនជាប់ គេគួរឲ្យខ្លាចខ្លាំងណាស់ស្រីតូចភ័យដល់ញ័រកាយអស់ទៅហើយ។មិនមែននាងមិនចង់គេចពីគេឡើយ នាងបានព្យាយាមសុំបែកពីគេច្រើនដងណាស់ព្រោះមនុស្សពួកនេះសេពគប់ជាមួយគ្មានលិទ្ធផលល្អនោះទេទៅថ្ងៃមុខក៏បានតែឈឺសាច់ឬក៏មិនសល់ទាំងជីវិត!ពួកវាញៀនថ្នាំដូច្នេះសម្លាប់មនុស្សម្នាក់ងាយដូចសម្លាប់ស្រមោចអ៊ីចឹង!

«សុំអង្វរសឹងមីន!ដោះលែងអូនទៅហ្អឹកៗអូនខុសហើយ..»ស៊ូឈីនលើកដៃសំពះប្រុសមាឌមាំដើម្បីសុំការអធ្យាស្រ័យនាងមិនទាន់ចង់អស់អនាគតទាំងក្មេងបែបនេះនោះទេ។

«ហ្អឹស!យើងស្អប់បំផុតគឺមនុស្សគិតថាយើងល្ងង់!បោកប្រាស់យើង! ទោះយើងអាក្រក់យ៉ាងណាក៏យើងស្រឡាញ់នាងអស់ពីចិត្តផ្ដល់ឲ្យនាងគ្រប់យ៉ាងដែលនាងចង់បាន!តែនាង!មានមួយមិនស្កប់នៅលួចទាក់ទងអ្នកណាក៏មិនដឹង!ឮថាប្ដីគេទៀតមែនទេ?សម្រស់នាងនេះវាទាក់ទាញណាស់មែនទេ?អ៊ីចឹងមិនបាច់មានវាទៀតទេ!»សឹងមីនទាញកូនកាំបិតមកសស្ញាចធ្វើឲ្យស្រីក្រមុំញ័រកាយស្រក់ទឹកភ្នែកជោកជាំ នាងក្រវីក្បាលប្រាប់ថាមិនចង់បានទេ។គេច្របាច់ថ្ពាល់នាងខ្លាំងៗមុននឹងយកកាំបិតមកឆូតថ្ពាល់នាងខាងស្ដាំមួយខ្វាច់ប្រមាណពីរថ្នាំងដៃធ្វើឲ្យឈាមហូររហាច

«ហ្អា!ហ្អឹកៗសុំអង្វរហ្អឹកៗលែងខ្ញុំទៅ!»

«ឯងធ្វើឆ្កួតស្អី?»វាជាសំឡេងរបស់ជុងហ្គុក គេចូលមកច្រានសឹងមិនចេញមិនឲ្យប៉ះពាល់ស៊ូឈីនតទៅទៀត។នាងក្រមុំយំសស្រាក់ស្រែកថ្ងួចថ្ងូរព្រោះតែរបួសមុតជ្រៅខ្លាំង។

«ឯងជាសហាយវាហ្នឹងមែនទេ?មកជួយគ្នាមែនទេ?ល្អណាស់!មកស្លាប់ទន្ទឹមគ្នាទៅ!»សឹងមីនលើកកាំបិតមកបម្រុងនឹងចាក់ជុងហ្គុកចំពោះគេប៉ុន្តែជុងហ្គុករហ័សជាងត្បិតអីពួកគេមានកម្ពស់និងមាឌប្រហាក់ប្រហែលគ្នាមើលទៅចង់ប្រហារជុងហ្គុកដូចមិនងាយស្រួលដូចគិតនោះទេ។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Where stories live. Discover now