Part 17: ចុងក្រោយគេនៅតែការពារនាង

1.8K 144 29
                                    

អាកាសធាតុចាប់ផ្ដើមប្រែជាចុះត្រជាក់បណ្ដើរៗដែលបង្ហាញថារដូវស្លឹកឈើជ្រុះកំពុងឈានចូលមកដល់ហើយ វាក៏ជារដូវកាលដែលមនុស្សត្រូវឈឺញឹកញាប់ជាពិសេសគឺក្មេងៗ។

ថេយ៉ុងស្លៀកសម្លៀកបំពាក់ក្រាស់ៗឲ្យកូនប្រុសដើម្បីរក្សារកម្ដៅ ថ្ងៃនេះលោកពូជូហារបស់ក្មេងតូចសន្យាថានឹងនាំពួកគេទៅដើរលេងនោះអី។ ថេយ៉ុងសម្លៀកបំពាក់ពណ៌គូជាមួយនឹងកូនប្រុសគឺអាវធំពណ៌ត្នោតស្រាលការពារភាពត្រជាក់។

​«ហីយ៉ា!កូនអ្នកណាគួរឲ្យស្រឡាញ់ម្ល៉េះហ្នឹង!មើលពូៗសុំថើបបានទេ?»ជូហាលោមុខទៅបម្រុងនឹងថើបប៉ុន្តែម្រាមដៃតូចៗចាប់ច្បាមខ្ញាំច្រមុះគេហាក់កំណាញ់ខ្លួនមិនឲ្យមនុស្សប្លែកមុខប៉ះពាល់ឡើយ។

«ហាសហាស!នេះចេះហួងហែងខ្លួនតាំងពីក្មេងទៅហើយមែនទេ?»ជូហាសើចរលាក់នឹងភាពគួរឲ្យខ្នាញ់របស់ក្មេងកំហូច គេស្អាតណាស់កាត់ទៅប៉ាប៉ាទាំងពីរម្នាក់បន្តិចប៉ុន្តែមើលទៅទំនោរទៅខាងថេយ៉ុងច្រើនជាង។

ថ្ងៃនេះជូហាបបួលថេយ៉ុងទៅដើរលេងព្រោះមិនងាយនោះទេដែលគេអាចនាំថេហ្វាចេញក្រៅបាន គេចង់ឲ្យថេយ៉ុងបានលំហែខួរក្បាលខ្លះព្រោះតែគេហត់នឿយមកច្រើនហើយ។ដើមឡើយថានឹងនាំគេទៅដើរលេងនៅពេលល្ងាចប៉ុន្តែដោយសារល្ងាចថេហ្វាត្រូវត្រឡប់ទៅវិញទើបជ្រើសមកដើរលេងពេលព្រឹកវិញ។

ពួកគេដើរញ៉ាំអាហារតាមផ្លូវនិងទិញរបស់ប្លែកៗ ថេហ្វាហាក់រីករាយជាមួយគ្នាដែរព្រោះគេមើលនេះមើលនោះឆ្ងល់ៗតាមទម្លាប់ក្មេងកំពុងលូតលាស់ ហើយក៏មិនស្រែកយំរករឿងអ្វីមួយម៉ាត់។

«ថេយ៉ុង!ពួកយើងថតរូបល្អទេ?»ជូហាបបួលថេយ៉ុងទៅថតរូបក្នុងស្ដង់ដែលថតភ្លាមបានភ្លាមជាអ្វីដែលក្មេងៗឥឡូវពេញនិយមលេង។

«មានអីល្អតើ!»អ្នកទាំងបីតុបតែងខ្លួនដោយពាក់មួកកង្កែបទាំងបីនាក់តែម្ដងមើលទៅដូចជាគ្រួសារកង្កែបយ៉ាងអ៊ីចឹងបើអ្នកមិនដឹងច្បាស់ជាលាន់មាត់ថាពួកគេជាគ្រួសារតូចដ៏កក់ក្ដៅមែន!ថេយ៉ុងញញឹមសម្លឹងមើលរូបថត ក្នុងចិត្តក៏នឹកឃើញចង់ធ្វើបែបនេះជាមួយជុងហ្គុកដែរ។គេទម្លាក់ស្នាមញញឹមបន្តិចហើយក៏ថតរូបសន្លឹកនេះបង្ហោះលើអាយជី។ជារូបដំបូងក្នុងខែថ្មីបន្ទាប់ពីគេខានលេងអាយជីមកយូរដែរហើយព្រោះតែរវល់នឹងបញ្ហាជីវិតពេក។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Where stories live. Discover now