Part 21៖គ្រាន់តែចង់សុំទោស

2.6K 161 25
                                    


«រំខានបងហើយ!»ថេយ៉ុងនិយាយដោយក្រែងចិត្តនឹងលើកគ្រាជុងហ្គុកចេញពីឡានយុនហ្គី គេផឹកស្រវឹងគួរសមទើបយុនហ្គីមិនចង់បណ្ដោយឲ្យគេបើកឡានមកវិញក៏មានតែជូនគេមកផ្ទះចំណែកឡានរបស់ជុងហ្គុកថេយ៉ុងក៏អោយអ្នកបើកឡានទៅយកមកវិញ។

«មិនអីទេ!ពិបាកឯងទៅវិញទេមើលថែក្មេងមិនទាន់ធំ»គាត់ញញឹមហើយក៏បើកឡានចេញទៅវិញ។ថេយ៉ុងគ្រាជុងហ្គុកដែលដើរតាមគេទ្រេតទ្រោធ មើលទៅនៅអាចនិយាយគ្នាបានគ្រាន់តែដើរមិនត្រង់ផ្លូវទើបសុខចិត្តគ្រាក្រែងលោគេធ្លាក់ពីលើកាំជណ្ដើរ។

«ហ្អឹស!ធ្ងន់ណាស់!ប្រុសសម្អុយ!»ថេយ៉ុងទម្លាក់កាយសង្ហាររបស់ប្រុសមាឌធំឲ្យគេងលើពូកទើបចាត់ការដោះស្បែកជើងនិងអាវក្រៅចេញហើយក៏ដណ្ដប់ភួយឲ្យគេ។

«រវល់ជាមួយលោកមិនឈប់តែម្ដងហើយជុងហ្គុក»ថេយ៉ុងពោលតិចៗសម្លឹងមុខគេដែលបិទភ្នែកសំងំគេង ច្បាស់ណាស់ទោះបីឈឺក៏គេមិនដាច់ចិត្តដដែល នោះប្រហែលជាកម្មពាររបស់គេដែលត្រូវលុបលាងជាមួយប្រុសម្នាក់នេះមិនខាន។

«ថេយ៍»ជុងហ្គុកដកដង្ហើមធំមុននឹងបើកភ្នែកឡើងសម្លឹងមើលមនុស្សដែលអង្គុយនៅក្បែរដៃ គេស្រវាចាប់ក្រសោបដៃថេយ៉ុងថ្នមៗចំណែកនាយតូចក៏មិនបានប្រកែកគេនៅអង្គុយស្ងៀមសម្លឹងទៅចំកែវភ្នែកអតីតស្វាមីរបស់ខ្លួនដោយបេះដូងលោតញាប់ ស្នេហានៅតែរង្គោះរង្គើទោះឆ្លងកាត់ព្យុះភ្លៀងយ៉ាងណា។ជុងហ្គុកចាប់រលីងរលោងទឹកភ្នែកប៉ុន្តែមិនហ៊ានស្រក់ព្រោះមិនចង់ឲ្យថេយ៉ុងយល់ថាខ្លួនកំពុងបោកប្រាស់គេ។

«បងសុំទោស!កន្លងមកអូនហត់ណាស់ត្រូវទេ?»កែវភ្នែកស្រទន់តម្រង់ទៅកែវភ្នែករលីងរលោងមួយគូនោះដែលហាក់ដូចជាអង្វរគេផងសុំទោសគេផង ម៉េចក៏មិនចងចាំថាកន្លងមកគេបានធ្វើអីខ្លះ?

«ខ្ញុំមិនត្រូវការទេ»ថេយ៉ុងតបដោយសំឡេងរាបស្មើ គេច្បាស់ជាមិនត្រូវការហើយរឿងរ៉ាវបានកើតឡើងមិនអាចលុបលាងត្រឹមពាក្យសុំទោសមួយម៉ាត់ហើយក៏ចប់នោះទេ មានរឿងជាច្រើនដែលគេចង់និយាយទៅកាន់ជុងហ្គុកលើសពីពាក្យថា បងនឹងស្ដាយក្រោយ គេចង់ស្រែកយំហើយវៃនាយឲ្យខ្លាំងណាស់ គេចង់បំផ្លាញបេះដូងរបស់នាយវិញឲ្យឈឺខ្ទិចខ្ទាំដូចដែលគេបានធ្វើមកលើខ្លួន ប៉ុន្មានដងហើយដែលគេតែងព្យាយាមអោបក្រសោប?ប៉ុន្មានដងហើយដែលប្រុសម្នាក់នេះទុកគេចោលហើយជ្រើសអ្នកថ្មី?មិនថារាប់អតីតកាលល្អៗដែលធ្លាប់មានជាមួយគ្នាមកដល់លេខរាងទីមួយលានក៏គេនៅតែខ្លាចរអារនឹងបើកចិត្តទទួលយកជុងហ្គុកវិញ។បើបងពិតជាដឹងខុស ធ្វើអ្វីម្យ៉ាងដើម្បីយកបេះដូងរបស់អូនវិញទៅជុងហ្គុក!ព្រោះបងបានធ្វើឲ្យវាកកដូចជាដុំទឹកកកម៉ឺនឆ្នាំបាត់ទៅហើយ។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Where stories live. Discover now