Part 12៖គួរឲ្យសង្វេគ!

1.8K 128 13
                                    

ព្រឹកថ្ងៃជាថ្ងៃទី១ដែលថេយ៉ុងឈប់ធ្វើការ គេត្រូវនៅផ្ទះជាមួយជុងហ្គុកដើម្បីបំពេញតួនាទីមើលថែកូនប្រុសឲ្យគេទទួលបានភាពកក់ក្ដៅពីប៉ាៗទាំងពីរ។ទោះបីជាមានអារម្មណ៍ថាទើសទាល់ប៉ុន្តែគេក៏គ្មានជម្រើសដែលល្អជាងនេះដែរ ណាមួយគេពិតជាមិនអាចពឹងប៉ាម៉ាក់របស់គេឲ្យជួយមើលថែកូនរហូតបាននោះទេ!ពួកគាត់ក៏ចាស់ៗណាស់ទៅហើយដែរ គាត់ច្បាស់ជានឿយហត់លំបាកមកច្រើនហើយ គេមិនត្រឹមតែមិនបានសងគុណគាត់ត្រឹមត្រូវនៅបន្ថែមបន្ទុកដល់គាត់ទៀតមែនទេ? នេះជាការសម្រេចចិត្តរបស់គេខ្លួនឯង បង្កើតគ្រួសារ បង្កើតកូនប្រុសមកហើយបើឲ្យគេមកវេទនាលំបាកជាមួយខ្លួនវាពិតជាអាត្មានិយមខ្លាំងណាស់ក្នុងនាមជាឪពុករបស់គេ។ ថេយ៉ុងក្រោយពេលរៀបចំបាយទឹកពេលព្រឹករួចរាល់ហើយគ្រប់គ្នាដែលមានកិច្ចការក៏ចាកចេញទៅបំពេញភារកិច្ចអស់ចំណែកគេក៏ត្រូវចេញទៅផ្សារដើម្បីរកទិញគ្រឿងខ្លះធ្វើអាហារពេលល្ងាចនេះ។

គេបានរើសសាច់ស្រស់និងគ្រឿងទេសជាច្រើនទុកសម្រាប់ធ្វើស៊ុបញ៉ាំជុំគ្នាពេលល្ងាច។ក្រោយទូទាត់ប្រាប់រួចរាល់ថេយ៉ុងដើរមកចំណតឡានទាំងអ៊ីវ៉ាន់សំពីងសំពោងក្នុងដៃ ស្បថទៅចុះបើមានពេលដែលជុងហ្គុកដើរផ្សារជាមួយហើយជួយកាន់របស់ឲ្យគេនោះ។គេជាប្ដីចោរម្សៀតនោះអី។

ថេយ៉ុងទុកអ៊ីវ៉ាន់ក្នុងឡានដែលជាឡានប៉ារបស់ជុងហ្គុកបានឲ្យគេសម្រាប់ប្រើប្រាស់ គេបម្រុងតែនឹងត្រឡប់មកវិញទៅហើយកែវភ្នែកក៏ប្រទាក់ក្រឡាជាមួយរូបភាពមិនគួរឲ្យជឿ។

«ស៊ូឈីន?»ថេយ៉ុងទាញទូរស័ព្ទមកដើម្បីថតសកម្មភាពនាងកំពុងអោបថើបជាមួយមនុស្សប្រុសប្លែកមុខនៅកណ្ដាលវាលដោយមិនខ្មាសគេ ទោះបីទីនេះជាចំណតឡាន វាងងឹតក៏គង់តែមានមនុស្សដើរកាត់ហើយក៏មកឃើញ ដែលសំខាន់នាងកំពុងទាក់ទងជាមួយជុងហ្គុករួចហើយប៉ុន្តែបែរជាមកធ្វើរឿងស្មោគគ្រោកជាមួយអ្នកផ្សេងដោយមិនមានអារម្មណ៍ថាខុសឆ្គងអីបន្តិចសោះមែនទេ?

ថេយ៉ុងក្ដាប់ដៃជាប់ នាងចប់របស់គេមិនខានឡើយ!ជុងហ្គុកនឹងបានភ្លឺភ្នែកកាន់តែខ្លាំងហើយព្រោះថាគេចាប់បាននាងនៅជាមួយប្រុសផ្សេងគ្នាពីរដងរួចមកហើយ មានតែចាំនាំជុងហ្គុកមកចាប់ដោយផ្ទាល់ភ្នែកម្ដងទើបសប្បាយលេង។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Where stories live. Discover now