Part 16៖ មិនយូរឡើយយើងគង់តែលែងលះដាច់ស្រេច

1.8K 135 18
                                    

រាងតូចញញឹមលូកដៃទាញគន្លឹះទ្វាចូលទៅបន្ទប់ថេហ្វាដោយចិត្តត្រេកអរ វិនាទីដែលគេឈានជើងចូលទៅដល់បន្ទប់កូនប្រុសភ្លាមស្នាមញញឹមទាំងឡាយក៏ប្រែជាធ្លាក់ចុះដល់កែងជើងវិញក្រោយឃើញស៊ូឈីនកំពុងពរកូនរបស់គេតាមដោយជុងហ្គុកកំពុងប្រលែងជាមួយថេហ្វា ពួកគេដូចជាគ្រួសារតូចមួយដ៏មានសុភមង្គលយ៉ាងអ៊ីចឹង! គួរឲ្យច្រណែនដល់ហើយ។

គេចាកចេញពីផ្ទះមិនបានប៉ុន្មានផងជុងហ្គុកក៏នាំនាងមកនៅទីនេះបាត់ទៅហើយ នៅឲ្យនាងពរកូនមើលថែកូនប្រៀបបានជាម្ដាយពេញសិទ្ធដែលទង្វើទាំងនេះបញ្ជាក់បានយ៉ាងច្បាស់ៗថាគេកំពុងតែលុបវត្តមានរបស់ខ្លួនចេញម្ដងបន្តិចៗរហូតដល់ថ្ងៃមួយគេមិនអាចសូម្បីតែឈានជើងមកជាន់ទីនេះ ទោះបីមិនមាននរណាពោលពាក្យដេញក៏ដោយ។

«ថេយ៉ុង!»ជុងហ្គុកលាន់មាត់ស្រាលៗក្រោយចាប់អារម្មណ៍ពីវត្តមានរបស់ថេយ៉ុងនៅទីនេះ ពួកគេនៅមិនទាន់លែងលះដាច់ស្រេចឡើយព្រោះតែមានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវដូច្នេះបើចង់លែងលះត្រូវឡើងដល់តុលាការ ដរាបណាថេយ៉ុងនៅមានឈ្មោះជាប្រពន្ធគេនៅឡើយ គេគ្មានសិទ្ធឲ្យអ្នកដទៃមកប្រើប្រាស់សិទ្ធជាម្ដាយទៅលើកូនប្រុសរបស់គេឡើយ។ថេយ៉ុងសម្លឹងមុខស្រីកញ្ជ្រោងល្បិចរយជំពូកដោយចិត្តក្ដៅហាក់កំពុងមានសាំងចាក់រោលឲ្យឆាបសន្ធោសន្ធៅ គេស្អប់មុខនាងហើយក៏មិនចង់ឲ្យនាងមកជាន់ទីនេះឬក៏ប៉ះពាល់កូនរបស់គេដែរ!ប៉ុន្តែស្របពេលដែលជុងហ្គុកងប់ងុលជាមួយនាងដល់ថ្នាក់នេះ គេមានតែទ្រាំលេបថ្មលេបគ្រួស បើថ្ងៃដែលគេលែងលះដាច់ស្រេចជាមួយជុងហ្គុកហើយពេលណាគេនឹងចាកចេញមិនឲ្យនរណាដឹងថាគេទៅណានោះទេ។

ក្នុងតុអាហារដែលថ្ងៃនេះមានសមាជិកកើនបន្ថែមបែបនេះគួរណាតែមានសភាពអ៊ូអរនឹងរំភើបរីករាយ ប៉ុន្តែម្នាក់ៗហាក់អារម្មណ៍មិននៅក្នុងខ្លួននោះទេ ជាពិសេសគឺថេយ៉ុង!គេមានអារម្មណ៍មិនល្អចំពោះវត្តមានរបស់ស៊ូឈីន គេទើសទាល់នឹងមិនចង់សូម្បីដកដង្ហើមរួមខ្យល់តែមួយជាមួយនាង។

«ថេយ៉ុង!ឮថាអាទិត្យក្រោយកូននឹងឈប់សម្រាកបាន៥ថ្ងៃមែនទេ?ពួកយើងគួរតែទៅដើរលេងជាមួយគ្នាល្អទេ?»លោកស្រីចនជ្រើសរើសសន្ទនាជាមួយកូនប្រសារហើយក៏មើលរំលងមិននិយាយរកស៊ូឈីនមួយម៉ាត់ គាត់ក៏មិនបានពេញចិត្តនឹងវត្តមានរបស់នាងដូចគ្នា។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Where stories live. Discover now